Radio France International

​ពាក្យ​បណ្ដឹង​សរុប​ចំនួន​៣៥៩ ត្រូវ​បាន​ដាក់ប្ដឹង​​ក្នុង​ដំណាក់​កាល​ការ​ឃោសនា​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាលឃោសនា​បោះ​ឆ្នោត គិត​ពី​ថ្ងៃ​ទី​២៧​មិថុនា ដល់​ថ្ងៃ​ទី​២៦​កក្កដា​កន្លង​ទៅ​នេះ មាន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​៣៥៩​បណ្ដឹង ត្រូវ​បាន​ដាក់​ប្ដឹង។ ហើយ​កម្មវត្ថុ​នៃ​ពាក្យ​បណ្ដឹង​ទាំង​អស់​ភាគ​ច្រើន​ប្ដឹង​ពី​បទ ការ​រំខាន​ការឃោសនា ការ​ហែក​បំផ្លាញ​ស្លាក​គណបក្ស ការ​ហែក​ខិត្តប័ណ្ណ ប័ណ្ណ​ខៀវ​មិន​ប្រក្រតី និង​ការ​ប្រើ​រថយន្ត​អំណោយ​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅធ្វើ​ការ​ឃោសនា​ជា​ ដើម។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥​ខែ​សីហា បាន​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ អំពី​ពាក្យ​បណ្ដឹង​សរុប ដែល​ត្រូវ​បាន​ដាក់​ប្ដឹង ក្នុង​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត។ សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត រយៈពេល​៣០​ថ្ងៃ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មាន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​៣៥៩​បណ្ដឹង។ ពាក្យ​បណ្ដឹង​ទាំង​អស់​កើត​នៅ​ថ្នាក់ គណៈកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ថ្នាក់​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ថ្នាក់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ នៅ​ថ្នាក់​ឃុំ-សង្កាត់ មាន​ពាក្យ​បណ្ដឹង​ចំនួន​៣៣៨​បណ្ដឹង ក្នុង​នោះ​ដោះ​ស្រាយ​បាន​៣៣៤ នៅ​សល់ ​៤​ បណ្ដឹង​។ ចំណែក​នៅ​ថ្នាក់​រាជធានី-ខេត្ត​វិញ បាន​ទទួល​ពាក្យ​បណ្ដឹងសរុប​​ចំនួន​១១០ ដោះ​ស្រាយ​បាន​១០៤​បណ្ដឹង នៅ​សល់​៦​បណ្ដឹង។ មាន​បណ្ដឹង​សរុប​ចំនួន​៣៩ នៅ​ថ្នាក់​ជាតិ ក្នុង​នោះ​ដោះ​ស្រាយ​បាន ...

http://www.khmer.rfi.fr/cambodia/20130805-%E2%80%8Bnec-05-08-2013

គ.ជ.ប. ទទួល​បាន​​បណ្ដឹង​​ជាង​១២៤​ករណី ក្នុង​​ថ្ងៃ​​បោះឆ្នោត និង​​ក្រោយ​បោះឆ្នោត

គ.ជ.ប. ទទួល​បាន​ពាក្យ​បណ្ដឹង​ក្រោយ​ពី​ការបោះឆ្នោត​ចំនួន ១២៤ បណ្ដឹង នៅ​តាមថ្នាក់​ឃុំ ។ ហើយ​​​បាន​បញ្ជូន​បន្ត​មក​ថ្នាក់​ខេត្ត​ចំនួន ៤០​ពាក្យ​បណ្ដឹង។ តែ​ក្នុង​នោះ ​មាន​ពាក្យ​បណ្ដឹង​តែ ៩​ករណី​ប៉ុណ្ណោះ ត្រូវ​បាន​គេ​បញ្ជូន​បន្ត​ឱ្យ​មក​ដោះស្រាយ ​រហូត​ដល់​ថ្នាក់​ជាតិ បើ​គិត​មក​ដល់​ថ្ងៃ​ទី ៤ សីហា​នេះ។ គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ដែលគេ ហៅ​កាត់​ថា គ.ជ.ប. ទទួល​បានពាក្យ​បណ្ដឹង ដែល​ភាគ​ច្រើន​ជា​ពាក្យ​បណ្ដឹង ដែល​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះជាតិ។ ពាក្យ​បណ្ដឹង​ទាំង​នោះ​មាន​ពាក់ព័ន្ធ ទៅ​នឹង​​ករណីជាច្រើន ដែល​គេអះអាង​ថា មាន​ភាព​មិន​ប្រក្រតី​​ក្នុង​​ការ​បោះឆ្នោត។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ពន្យល់​ថា បណ្ដឹង​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការឃោសនាក្នុងកំឡុង​ពេល​បោះឆ្នោត និង​ការគំរាម​កំហែង​ក្នុង​ថ្ងៃបោះឆ្នោត។ ករណី​ទាំង​អស់ ត្រូវ​បាន​គណកម្មាធិការ​រៀបចំ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់ ដោះស្រាយ​បានភាគច្រើន​ហើយ។ ដែល​ក្នុង​នោះ​លោក​ទេព នីថាអះអាង​ថា ដំណោះស្រាយ ដោយ​មាន​ការ​សម្រប​សម្រួល​គ្នា និង​បណ្ដឹង​មួយ​ចំនួន​បាន​ដក​ទៅ​វិញ ដោយ​ដើម​បណ្ដឹង។ អគ្គលេខាធិការគ.ជ.ប. រូបនេះ បាន​បន្ត​ថា មាន​បណ្ដឹង​តែ ៤០​ប៉ុណ្ណោះ ...

http://www.khmer.rfi.fr/election-plainte-NEC

ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​គណៈកម្មការ​​ចម្រុះ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៃ​​​ការ​បោះ​ឆ្នោត

ចុង​ក្រោយ​នេះ គណៈកម្មការ​​ចម្រុះ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូល​រួម។ គណបក្ស​ប្រឆាំង​នេះ យល់​ឃើញ​ថា សមាស​ភាពគណកម្មការ​​ចំពោះ​កិច្ច ដែល គ.ជ.ប. ស្នើ​ឡើង គឺ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ ដែល​ផ្ទុយ​ពី​គោល​បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​ចង់​បាន។ គោលបំណង​នោះ​គឺ​ គណៈកម្មការ​ត្រូវ​បាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​ សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ-អន្តរជាតិ ដោយ​មាន គ.ជ.ប. ជា​អ្នក​សម្រប​សម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល។ គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត យល់​ឃើញ​ផ្សេង​ៗ​ពី​គ្នា។ ...

http://www.khmer.rfi.fr/ngos-reaction-committee-inquiry-cambodia-election

បន្ទប់​ស្ថានការណ៍​បោះឆ្នោត​របស់​អង្គការ​សង្គមស៊ីវិល​ទទួល​ជោគជ័យ​តែ​សូម​ឲ្យ​គ.ជ.បសហការ បន្ថែម

កំឡុង​ពេល​បោះឆ្នោត អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ជិត ៤០​ស្ថាប័ន​បាន​រួមគ្នា​បង្កើត​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដើម្បីចូលរួមឃ្លាំមើល ដោះស្រាយ និង​រាយ​ការណ៍ ពីស្ថានភាព​បោះឆ្នោត។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត បាន​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ និង ចែកចាយ​ព័ត៌មាន​ពី​ការបោះឆ្នោត​ដ៏​ធំមួយ មុន​ថ្ងៃបោះឆ្នោត នៅ​ថ្ងៃបោះឆ្នោត និង​ក្រោយ ថ្ងៃបោះឆ្នោត។ រហូតមក​ទល់ពេល​នេះ បន្ទប់ធំ​ដែល​បុគ្គលិក​អង្គការ​ អ្នកសារព័ត៌មាន អ្នក វិភាគនយោបាយ ធ្លាប់​បានជួបជុំគ្នា​បាន​បិទទ្វារ​ហើយ ប៉ុន្តែ​ការងារ របស់​សមាជិក​​បន្ទប់​ស្ថានការណ៍ បោះឆ្នោត នៅមិនទាន់​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ទេ ពីព្រោះ ពួកគេ​ត្រូវ​ស៊ើប អង្កេតភាព​មិនប្រក្រតី ការ​បោះឆ្នោត​បន្តទៀត។ ...

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130804-election-room-closed-after-election

តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬ​ទេ?

បើ​សិន​ជា​គេ​ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន ដែល​ប្រកាស​ដោយ​គ.ជ.ប និង​តាម​ការ​ប្រកាស​អះអាង​របស់​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ ៦៨​ក្នុង​រដ្ឋសភា​អាណត្តិ​ទី៥​នេះ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ ទទួលបាន ៥៥​អាសនៈ។ បើ​តាម​លទ្ធផល​ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​ខុមហ្វ្រែល គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៧​អាសនៈ ចំណែក​គណបក្ស​សង្រ្គោះជាតិ​បាន ៥៦អាសនៈ។ បើ​ផ្អែក​លើ​លទ្ធផលនេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬទេ? ...

http://www.khmer.rfi.fr/can-cpp-form-government-by-themselves

សហភាពអឺរ៉ុប​សាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​តែ​សោកស្តាយ​ចំពោះ​ភាព​មិនប្រក្រតី​ខ្លះ

សហភាព​អឺរ៉ុប​បាន​ថ្លែង​សាទរ​ចំពោះ​ ការបោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ​ ប៉ុន្តែ ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​ដែល​មិន​បាន​ចាត់វិធានការ​ចាំបាច់​ នានា​​ ដើម្បី​​លុប​បំបាត់​ភាព​មិន​ប្រក្រតី​នានា។ ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ភាគី​នយោបាយ​នានា ​រក្សា​ស្មារតី​​សន្តិភាព ​ និង​ប្រជាធិបតេយ្យ​ឲ្យ​បាន។​ ...

http://www.khmer.rfi.fr/eu-statement-on-cambodian-elections

គ.ជ.ប.​ព្រមាន​ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី​ ឲ្យកែ​តម្រូវ​​​ពាក្យ​ទាក់ទង​បដិវត្តន៍​ក្រុម​យោធា​រដ្ឋាភិបាល​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ អេ ប៊ី ស៊ី ឲ្យ​ឈប់​និយាយ​អំពី​លទ្ធភាព​នៃ​រដ្ឋប្រហារ​យោធា​ ប្រសិនបើ​បក្សប្រឆាំង​ឈ្នះឆ្នោត។ ការ​ព្រមាន​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី គឺ​លោក អាចារ្យ​អេ បាន​និយាយ​ថា ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត ក្រុម​យោធា​ដែល​គាំទ្រ​គណបក្ស​កាន់អំណាច ​នឹង​ងើបឡើង​បះបោរ​ជា​មិនខាន។ ការ​និយាយ​បែបនេះ​ត្រូវបាន​​គ.ជ.ប.ចាត់ទុក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប.) បាន​ព្រមាន​ដល់​ម្ចាស់​វិទ្យុ​ABC​ក្នុងស្រុក​ថា​គជប អាច​នឹង​ឈាន​ដល់​បិទ​វិទ្យុ​អេប៊ីស៊ី​ ផ្ទាល់​តែម្តង  ប្រសិន​ស្ថានីយ៍​វិទ្យុ​នេះ​នៅតែ​បន្ត​និយាយ​ពី​ការកើត​មានការបះបោរ​យោធា​ របស់​កងទ័ព​កម្ពុជា ប្រសិនបើ​គណបក្សប្រឆាំង​ឡើង​កាន់​អំណាច​នោះ។ អគ្គលេខាធិការគ.ជ.ប. លោក​ទេព​នីថា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា គ.ជ.ប.នៅ​ល្ងាច​ថ្ងៃពុធ​នេះ ធ្វើលិខិត​អញ្ជើញ​ប្រធាន​វិទ្យុ​អេប៊ីស៊ី លោក​សេង ប៊ុន​វ៉េង ហៅ​អា​ចារ្យ​អេ មកកាន់​គណៈកម្មាធិកា​​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្ទាល់​តែម្តង។ បន្ទាប់ពី​ការ​ទំនាក់​ទង​របស់​គ.ជ.ប.​ទៅកាន់​​ស្ថានីយ៍​វិទ្យុ​នេះ បរាជ័យ​ជាច្រើន​លើក។ ហើយ​បើតាម​លោក​អគ្គលេខាធិការ​ដដែល​ ក្នុងករណី​ចាំបាច់  គ.ជ.ប.នឹង​អាច​ឈានដល់​ការ​បិទ​វិទ្យុ​នេះ​ទៀតផង។ ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក កែវ ផល្លា បាន​ពន្យល់ថា ការអត្ថាធិប្បាយ​បែបនេះ គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែល​មាន​ស្ថាន​ទំងន់​ទោស​តាមរយៈ​ត្រា​ទី​១២៤​ថ្មី ...

ស៊ុន មេសា
http://www.khmer.rfi.fr/NEC-avertit-radio-ABC

អង្គការតម្លាភាព​បង្ហាញ​ពី​ស្ថានភាព​មិន​ប្រក្រតីមួយ​ចំនួន​​​ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

ក្នុងរយៈពេល​យុទ្ធនាការ​ប្រមាណ​ជាង​២៥​ថ្ងៃ​កន្លង​មក​នេះ អង្គការ​តម្លាភាព​បាន​សង្កេត​ឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុនៗ មួយ​ចំនួន និង​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត ដែល ជា​ហេតុ​ធ្វើ​ឱ្យ​អង្គការ​ខាងលើ​មាន​ការព្រួយបារម្ភ​ក្នុង​ការប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី។ អង្គការ​តម្លាភាព​កម្ពុជា​បាន​សំដែង​ការព្រួយ​បារម្ភ​អំពី​ភាព​មិន​ប្រក្រតី ​មួយ​ចំនួន ជុំវិញ​យុទ្ទនាការ​ឃោសនា​បោះឆ្នោត និង​រឿង​លោក សម រង្ស៊ី មិនមាន​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។ នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​​ទី​២៣ កក្កដា​នេះ បាន​បង្ហាញ​ថា​ស្ថានភាព​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​កំឡុង​ ពេលជាង​៤​សប្តាហ៍​កន្លង​មក​នេះ បាន​បង្ហាញ​ថា មាន​ភាព​មិន​ប្រក្រតី​ចំនួន​២ ដែល​អង្គការ​បាន​ចាត់ទុក​ថា​ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​នៅ​តែ​បន្ត​ជា​ បញ្ហា​ប្រឈម​មុខ។ កាលពីថ្ងៃទី៥ កក្កដា​មាន​ការបាញ់​កាំភ្លើង​ឡើង​ទៅ​លើ​មួយ​ដោយ​មន្ត្រី​យោធា ទៅ​លើ​ក្បួន​ដង្ហែ​​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជធានី​ភ្នំពេញ។ ហើយ​កាលពី​ថ្ងៃ​ទី​២០ កក្កដា​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ថា​បាន​បាញ់​ទៅ​លើ​ ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ វិញ​របស់​លោក សម រង្ស៊ី។ ជាង​នេះ​ទៅ​ទៀត អង្គការ​ខាងលើ​បាន​លើក​ឡើងបន្ត​ថា ភាព​​មិន​ប្រក្រតី​បាន​កើតឡើង​មាន​មួយ​ចំនួន​ទៀត​ដែរ ដូចជា​ការ​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​បក្ស​នយោបាយ​ផ្សេងៗ អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ មន្ត្រី​សាធារណៈ​ឃោសនា​បោះឆ្នោត​ក្នុង​ម៉ោង​ការងារ ការប្រើប្រាស់​សម្បត្តិ​រដ្ឋ ការ​បំផ្លាញ​ស្លាក​គណបក្ស និង​ការរំខាន​ដល់​យុទ្ធនាការ​បោះឆ្នោត​ជាដើម។ ...

ជា ប៊ុនធឿន
http://www.khmer.rfi.fr/transparency-report-compagn-election

អតីតពលរដ្ឋសំបុកចាបដែលពុំមានសិទ្ធិបោះឆ្នោតស្តាយខ្លួន ពេលការបោះឆ្នោតកាន់តែខិតជិតមកដល់

អតីត​ប្រជាពលរដ្ឋ​អ្នកភូមិ​សំបុកចាប​ប្រមាណ​ជាង១០០គ្រួសារ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុងភូមិ​អណ្តូង​ថ្មី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ទៅនឹង​ការបាត់បង់​សិទ្ធិ​បោះឆ្នោត ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ២៨កក្កដា​ឆ្នាំ២០១៣ខាងមុខ។ ការ​ពុំមាន​សិទ្ធិ​បោះឆ្នោត​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកភូមិ​អណ្តូង​ថ្មី​ភាគច្រើន​អះអាងថា​បណ្តាលមកពី​ការ​ពុំទាន់​មានកម្ម​សិទ្ធិ​ដីធ្លី​ច្បាស់លាស់ ការ​ពុំមាន​លិខិតបញ្ជាក់​ទីកន្លែង​ស្នាក់នៅ និង​ជាពិសេស​ពុំមាន​អត្តសញ្ញាណប័ណ្ណ​សម្រាប់​សំគាល់​ខ្លួន។ អតីត​ពលរដ្ឋ​ដែល​ពុំមាន​សិទ្ធិ​បោះឆ្នោត​ភាគច្រើន​កំពុង​ស្តាយ​ខ្លួន​នៅពេលដែល​ការបោះឆ្នោត​កំពុង​ខិតជិត​មកដល់៕ ...

ចាន់ លីដា
http://www.khmer.rfi.fr/cambodia/20130722-sombok-chap-cannot-vote

គណបក្សសង្គ្រោះជាតិ៖មេឃុំ-ចៅសង្កាត់​ភាគច្រើន​ មិនទាន់​ប្រគល់​គល់​បញ្ជី​និង​សៀវភៅ​​​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា រហូត​មកដល់​ពេលនេះ មេឃុំ-ចៅសង្កាត់​ភាគច្រើន​មិន​បាន​ធ្វើតាម​សេចក្តីណែនាំ​របស់គ.ជ.ប. ស្តីពី​ការ​បញ្ជូន​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើឲ្យ​ការ​បោះឆ្នោត ទៅកាន់​គណៈកម្មការ​រាជធានី-ខេត្ត រៀបចំ​ការ​បោះឆ្នោត តាម​កាលបរិច្ឆេទ​កំណត់​នោះឡើយ។ ក៏​ប៉ុន្តែ​ លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប. បាន​បដិសេធ ហើយ​ថា គល់បញ្ជី និង​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នោះ បាន​បញ្ជូន​មកកាន់​គ.ជ.ប.ថ្នាក់ខេត្ត-រាជធានី ចាប់តាំង​ពី​ថ្ងៃ​ទី១៤ និង​ថ្ងៃទី​១៥​កក្កដា ហើយ​មាន​អ្នក​សង្កេតការណ៍ និង​តំណាង​គណបក្ស​នយោបាយ​ត្រួតពិនិត្យ ​ជា​ប្រចាំ​រាល់ថ្ងៃ។ តាមច្បាប់ មេឃុំ​ ចៅ​សង្កាត់ ត្រូវ​បញ្ឈប់​ការ​ចេញលិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ បោះឆ្នោត ត្រឹមថ្ងៃ​ទី​១២​កក្កដា ហើយ​មេឃុំ ចៅសង្កាត់​ត្រូវ​វេចខ្ចប់​គល់បញ្ជី និង​សៀវភៅ​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ​នោះ បញ្ជូន​ទៅ​​គ.ជ.ប.ខេត្ត-រាជធានី ដើម្បី​រក្សា​ទុក និង​ដើម្បី​ឲ្យ​តំណាង​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​បោះឆ្នោត ពិនិត្យ​មើល​គល់បញ្ជី និង​សៀវ​ភៅ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​កាលពី​ថ្ងៃទី​២១​កក្កដា ថា រហូត​មកដល់​ពេលនេះ មេឃុំ-ចៅសង្កាត់​ភាគច្រើន មិនទាន់​បាន​ប្រគល់​គល់បញ្ជី និង​សៀវភៅលិខិត​បញ្ជាក់​អត្តសញ្ញាណ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/liste-electeurs-NEC-opposition

លក្ខខណ្ឌ​​អាកាសធាតុ​អាច​ជា​ក្តី​បារម្ភ​ដែល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត

លក្ខ​ខណ្ឌ​អាកាសធាតុ​ដែល​ធ្វើអោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ជា​បញ្ហា​រំខាន​មួយ ​ដែល​គ.ជ.ប ព្រួយបារម្ភ​ដែរ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​គ.ជ.ប ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទប់​ទល់នឹង​បញ្ហា​មួយ​នេះ។ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី៥ នឹង​អាចមាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​ទំនាប​កណ្តាល។ រីឯ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម។  លក្ខ​ខណ្ឌ​​​អាកាសធាតុ​បែបនេះ បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា អាច​បណ្តាលអោយ​រំខាន​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ខាងមុខនេះ។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​អះអាងថា គ.ជ.ប បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ភ្លៀង​ធ្លាក់​ និង​ការ​ជន់​លិច​នៅ​រដូវវស្សា​ នេះ។  គ.ជប. បាន​ត្រៀម​បោះទីតាំង​កា​រិ​យា​ល័យ​​បោះឆ្នោត​នៅ​តំបន់​ទីទួល​មាន​សុវត្ថិភាព ​ដូចជា វត្ត​អារាម និង​សាលារៀន​នៅក្នុង​ភូមិ​ស្រុក។  លើសពីនេះ គ.ជ.ប ក៏​ណែនាំ​អោយ​ម​ន្រី្ត​រៀបចំ​ការបោះឆ្នោត​ប្រុង​ប្រ​យ​ត្ន័​ក្នុងការ​ ថែរក្សា​សន្លឹកឆ្នោត​អោយបាន​ល្អ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ប៉ុន្តែ​គ.ជ.ប នៅតែមាន​ការព្រួយបារម្ភ​អំពី​ផលវិបាក​ជាយថាហេតុ​មួយចំនួន​ដែល​បង្កឡើង​ដោយ​ ស្ថានភាព​ធម្មជាតិ ដែល​អាច​រំខាន​ដល់​ដំនើរការ​នៃ​ការបោះឆ្នោត។ ទោះបីជា​យ៉ាងនេះ​ក្តី លោក ទេព នីថា អះអាងថា គ.ជ.ប នឹង​ខិតខំ​ប្រឹងប្រែង​អោយអស់​ពី​លទ្ធភាព ដើម្បី​ធ្វើអោយ​ដំណើរការ​បោះឆ្នោត​មាន​ភាពល្អប្រសើរ។ ...

រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130722-problem-rainy-in-election-day

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ

បើ​គិត​ត្រឹមថ្ងៃអាទិត្យ​នេះ ថ្ងៃ​​ទី២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​២៧៥​ហើយ។ បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ចំណែក​បណ្ដឹង​ដែល​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះ​ស្រាយ។ លោក​កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា នេះ​ថា គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បណ្ដឹង​បាន​ចំនួន​២៧៥​ហើយ។ មាន​បណ្ដឹង​ចំនួន​២២៦ ត្រូវ​បាន​ដោះ​ស្រាយ​រួច។ ចំណែក​នៅ​ថ្នាក់​ខេត្ត-រាជធានី​វិញ មាន​បណ្ដឹង​ចំនួន​៨២។ បណ្ដឹង​ចំនួន​៧៤ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ នៅ​សល់​១៨​បណ្ដឹង​មិន​ទាន់​ដោះ​ស្រាយ។ ចំណែក​នៅ​ថ្នាក់​ជាតិ​វិញ បាន​ទទួល​បណ្ដឹង​ចំនួន​១៩ ដោះ​ស្រាយ​រួច​ស្រេច​អស់​១៨ នៅ​សល់​១​បណ្ដឹង។ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី២៦ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130721-nec-day-26-of-campaign

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ផ្សព្វផ្សាយ​ពី​នីតិ​វិធី​ដាក់​/​ទទួល និង​ដោះ​ស្រាយ​បណ្ដឹង នៅ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​នីតិវិធី​ដាក់/ទទួល និង​ដោះ​ស្រាយ​បណ្ដឹង នៅ​មួយ​ថ្ងៃ​មុនការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​កក្កដា ហើយ​ទើប​តែ​ថ្ងៃ​ទី​១៩​កក្កដា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​​នៃ​កិច្ច​ប្រជុំ ព្រម​ទាំង​នីតិវិធី​ដាក់/ទទួល និង​ដោះ​ស្រាយ​បណ្ដឹង ដែល​ប្ដឹង​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត។ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​អំពី​នីតិ​វិធី​ដាក់/ទទួល​និង​ដោះ​ ស្រាយ​បណ្ដឹង នៅ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ដល់​គណបក្ស​នយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និងអ្នក​សារព័ត៌មាន។ សេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​​នៃ​កិច្ច​ប្រជុំ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា ឲ្យ​ដឹង​ថា បណ្ដឹង​ដែល​កើត​ឡើង​នៅ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត មាន​២​ប្រភេទ៖ ទី​១ គឺ​បណ្ដឹង​សុំ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​និង​ច្បាប់​បោះ​ ឆ្នោត។ ចំណែក​ទី​២ គឺ​បណ្ដឹង​សុំ​កែ​តម្រូវ​ការ​ខុស​ឆ្គង មាន​ដូច​ជា​បណ្ដឹង​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ឬ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ជា​ដើម។ ចំពោះ​បណ្ដឹង​ប្រភេទ​ទី​១ បើ​ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ទោស​លើ​មន្ដ្រី​រៀប​ចំ​ការ​បោះ​ឆ្នោត អ្នក​ប្ដឹង​ឬ​អ្នក​តំណាង ត្រូវ​ប្ដឹង​ទៅ​ថ្នាក់​លើ​មួយ​ថ្នាក់ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់ពី​ថ្ងៃ​កើត​ហេតុ ហើយ​ការ​ដោះ​ស្រាយ​បណ្ដឹង​តាម​ពេល​វេលា​សម​ស្រប​ជា​បន្ទាន់។ បណ្ដឹង​នេះ​ត្រូវ​បញ្ចប់​ត្រឹម​ថ្នាក់ គជប។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​វា​ជា​បណ្ដឹង​សុំ​ឲ្យ​ដាក់​ទោស​លើ​ជន​មិន​មែន​ជា​មន្ដ្រី​បោះ​ ឆ្នោត ត្រូវ​ប្ដឹង​ទៅ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130720-nec-announcement

ទូត​ស៊ុយអែត​វាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ការយុទ្ធនាការបោះឆ្នោត​នៅកម្ពុជា​

លោកស្រី Anne Hogund ឯកអគ្គរាជទូត ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា​ដែល ទើប​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បរិយាកាស​នៃ​ដំណើរការឃោសនា​បោះឆ្នោត នៅ​កម្ពុជា ថា​មាន​ភាពល្អ​ប្រសើរ​ប្រកបដោយ​សន្តិភាព និង​អហិង្សា ពិសេស​​លោកស្រី​បាន​ស្វា​គម​ន៏​ចំពោះ​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី វិលត្រឡប់​ចូលរួម​បោះឆ្នោត​នាពេលខាងមុខឆាប់ៗនេះ។ ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប ជម្រាបលា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្នុង​ដំណើរ​ដើម្បី​បញ្ចប់​ការ​បេស​កក​កម្ម​របស់​លោកស្រី​រយៈពេល៣ឆ្នាំ​នៅ​កម្ពុជា ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/Ambassadrice-suedoise-felicite-campagne-electorale

គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​​​ការ​​បោះឆ្នោត​​ទទួល​បាន​​បណ្ដឹង​​​ចំនួន​​៩៧​​ហើយ​​

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​៩៧ហើយ​​ បើ​គិត​ត្រឹមថ្ងៃ​ទី​៦​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី១0 នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ បណ្ដឹង​ជាង​៥០ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ចំណែក​បណ្ដឹង​ដែល​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះ​ស្រាយ។ លោក​កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៧​កក្កដា នេះ​ថា មាន​បណ្ដឹង​ចំនួន​៩៧​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទទួល​បាន បើ​គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​កក្កដា ត្រូវ​នឹង​ថ្ងៃ​ទី​១១ នៃ​យុទ្ធនការ​ឃោសនា​បោះ​ឆ្នោត។ លោក​កែវ ផល្លា​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បណ្ដឹងប្រមាណ​៥០ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​នៅ​ថ្នាក់​ឃុំ​សង្កាត់​។ មាន​បណ្ដឹង​ចំនួន​១ ប្ដឹង​បន្ត​ដល់​គណៈកម្មាធិការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត។ ដោយ​ឡែក បណ្ដឹង​ដែល​នៅ​​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់​និង​ខេត្ត​​រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះស្រាយ។ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/CNE-a-recu-97-plaintes

វិទ្យាសា្ថន​ជាតិ​ប្រជាធិបតេយ្យរៀប​ចំ​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ​បានឲ្យ​ដឹង​តាម​រយៈ​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា NDI នឹង​ឧបត្ថម្ភ​ដល់​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ ចំនួន​៩​នៅ​ខេត្ត​ចំនួន​៥ ព្រម​ទាំង​វេទិកា​២​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ដើម្បី​បន្ត​ប្រពៃណី​ឧបត្ថម្ភ​វេទិកា​ជជែក​ពិភាក្សា​នៅ​កម្ពុជា ដែល​ខ្លួន​បាន​ធ្វើ​ចាប់​ពី​ឆ្នាំ​២០០៣​មក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​នឹង​ឧបត្ថម្ភ​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ចំនួន​៩ នៅ​ក្នុង​ខេត្ត​ចំនួន​៥។ ព្រម​ទាំង​វេទិកា​ថ្នាក់​ជាតិ​ចំនួន​២​ទៀត ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130705-ndi-2013-national-assembly-debate

ចល​នាយុវជន​កម្ពុជា​កាន់​តែ​ច្រើន​មាន​ភាព​ក្លាហាន​ ហ៊ាន​និយាយ​ដោយ​ចំហរ​ពីរឿង​គណ​បក្ស​នយោបាយ​

ទាំង​មុន និង​ក្នុងពេល​យុទ្ធនា​ឃោសនាបោះឆ្នោត​នៅក្នុង​អាណត្តិ​ទី៥ដែល​កំពុងតែ​ចាប់​ ផើ្ត​ម​នេះ គេ​សង្កេតឃើញ​យុវជន​កម្ពុជា ហាក់ដូច​ជាមាន​សន្ទុះ​ខ្លាំងក្លា​នៅក្នុង​ការចូលរួម​ឃោសនា​នេះ​នៅក្នុង​ គណបក្សនយោបាយ​នីមួយ។ ក្រៅពី​ចូលរួម​ឃោសនា ពួកគេ​ហាក់បីដូចជា​ហ៊ាន​ចេញមុខ ចេញ​មាត់​ដោយផ្ទាល់​ផងដែរ​នូវ​ការប្រើប្រាស់​សិទ្ធិ​ផ្ទាល់ខ្លួន​របស់គេ​ ក្នុងការ​គាំទ្រ និង​និយាយ​រិះគន់​ចំពោះ​គណបក្សនយោបាយ​ទាំងអស់នោះ។ តើ​ការចេញមុខ​គាំទ្រ​ដោយ​ចំហរ​របស់​ក្រុមយុវជន​ចំពោះ​គណបក្សនយោបាយ​វា​មាន​ ឥទ្ធិ​ល និង​ផល​ប្រ​យោ​ជ​ន៏​អ្វីខ្លះ​ដល់​យុវជន? ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/cambodia/20130704-cambodian-youth-political-expression

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​ចាប់​ផ្ដើម​បិទ​ផ្សាយ​នៅ​គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​រៀប​ចំ​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​សម្រួល​ដល់អ្នក​បោះ​ឆ្នោត​ឲ្យ​ងាយ​រក​ឃើញ​ឈ្មោះ​របស់​ពួក​គេ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ នៅ​ឆ្នាំ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចាត់​ចែង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ គណកម្មការ​ឃុំ-សង្កាត់ តាំង​ពី​១​ខែ​មុន​ការ​បោះ​ឆ្នោត ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​មុន​ៗ។ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130703-nec-publish-voterlist

គ ជ ប​ ទទួល​បាន​បណ្ដឹង​ចំនួន​៩ហើយ គិត​ត្រឹម​ថ្ងៃទី៤ នៃយុទ្ធនាការ​ឃោសនា

យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ហើយ ​បើ​គិត​មក​ដល់​ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៣។ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បញ្ជាក់​ថា ដំណើរការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ស្ថិត​ក្នុង​បរិយាកាស​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​មាន​បណ្ដឹង​ចំនួន​៩ ប្ដឹង​មក​កាន់​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​នៅ​ថ្នាក់ ឃុំ-សង្កាត់ មក​ហើយ​ក្ដី។ ...

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130630-cambodia-election

គ.ជ.ប ប្រកាស​ពី​សុវត្ថិភាព​នៃ​ការ​បោះពុម្ព​សន្លឹកឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ស្តី​អំពី​ការ​ផលិត​សន្លឹក​ឆ្នោត​ប្រកប​ដោយ​សុវត្ថិភាព និង ការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។ ប៉ុន្តែមន្ត្រី​អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​នៅ​តែ​សម្តែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​សុវត្តិភាព​នៃ​សន្លឹកឆ្នោត​នោះ​ឡើយ។ ...

រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130620-election-Cambodia

គ.ជ.ប. ៖ ទឹកខ្មៅ​សម្រាប់​ការបោះឆ្នោត​មិន​អាច​លុប​ទេ​ទោះ​ដោយ​វិធី​ណា​ក៏​ដោយ

នៅព្រឹកថ្ងៃទី១៩ មិថុនានេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទី​ស្នាក់ការ​គជប បាន​និយាយ​ថា ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៥ ខាងមុខ​នេះ មិន​អាច​លុប​ចេញ​បាន​ទេ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​បោះឆ្នោត​បាន​ទី​២​ដង​នោះ​ទេ។ គួររំលឹកថា នៅ​ទីស្នាក់ការ​គ.ជ.ប. ព្រឹកមិញ​នេះ ទឹកខ្មៅ​ចំនួន​៤​ម៉ឺន​ដប ដែល​មាន​តំលៃ​ជាង ៨៧ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រគល់​ឱ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត សម្រាប់​ដំណើរការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាងមុខ​នេះ។ អំណោយ​ទឹក​ខ្មៅ​លុបលាង​មិនជ្រះ​របស់​រដ្ឋាភិបាល​ឥណ្ឌា​នោះ ត្រូវ​លោក អឹម សួស្តី ប្រធាន​គ.ជ.ប.​ដែល​ជា​អធិបតី​នៃ​ពិធី​ទទួល​នោះ បាន​បញ្ជាក់​ថា ជា​សម្ភារៈ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សម្ភារៈ​សំខាន់​ទាំង​៥​ដូចជា សន្លឹកឆ្នោត​ត្រា​សម្ងាត់ បញ្ជី​បោះឆ្នោត​ និង​ហិប​ឆ្នោត​ជាដើម។ ...

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130619-nec-indelible-ink-election

គ.ជ.ប. ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក លក់​ម៉ោង​ដល់​គណបក្ស​ទាំងអស់​ឱ្យ​ស្នើ​ភាព​គ្នា

ខណៈដែល​ការឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៥ នៅ​សល់​តែ​ជាង​មួយ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៤ មិថុនា បាន​អំពាវនាវ​ឱ្យ​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​ទូទាំង​ប្រទេស ធ្វើការ​លក់​ម៉ោង​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ឱ្យ​បាន​ស្មើ​ភាព​គ្នា និង​មិន​រើសអើង​ចំពោះ​គណបក្ស​ណា​មួយ​ឡើយ។ ...

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130614-nec-media-equality-time-price

យុវជន​បំពេញ​ការងារ​នៅ​តាម​អង្គការ​និង​ស្ថាប័ន​ឯកជន ចាប់​អារម្មណ៍​លើ​ការបោះឆ្នោត

យុវជន​​កម្ពុជា​ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​តាម​បណ្ដា​អង្គការ និង​ស្ថាប័ន​ឯកជន​ភាគ​ច្រើន​សុទ្ធ​តែ​គ្រប់​អាយុ​បោះ​ឆ្នោត។ តាម​រយៈ​បទ​យក​ការណ៍​របស់ អ៊ឹម រចនា​ថ្ងៃ​នេះ លោក​អ្នក​នាង​នឹង​បាន​ស្វែង​យល់​ពី​បទពិសោធ យោបល់ កង្វល់ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យុវជន​កម្ពុជា ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​តាម​បណ្ដា​អង្គការ និង​ស្ថាប័ន​ឯកជន​នានា​មក​ជូន​លោក​អ្នក។ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130611-young-express-ideal-election

ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​បោះឆ្នោត​តាមចំណាំ​ពីព្រោះ​មិន​ចេះ​អក្សរ

មិនខុស​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​ផ្សេង ពលរដ្ឋ​រស់នៅ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមាន​ចម្ងាយ ផ្លូវ ឆ្ងាយ​ពី​ភ្នំពេញ ជាច្រើន​រយ​គីឡូម៉ែត្រ​នោះ បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ចេញទៅ​បោះ​​ឆ្នោត នា​ថ្ងៃទី២៨ ខែ​កក្កដា​ខាងមុខ​នេះ មិនឲ្យ​ខានឡើយ។ ប៉ុន្តែ ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ នៅ​ខេត្ត មណ្ឌលគិរី ដែល​ជិត​ពាក់កណ្តាល ជា​ជនជាតិ​ដើម​ភាគតិច ពិសេស​ជនជាតិ​ព្នង​នោះ ពួកគាត់​អាច​បោះឆ្នោត​បាន តាម​តែ​ការចងចំា​ស្លាក​សញ្ញា​គណបក្ស​ប៉ុណ្ណោះ ពួកគាត់ មិនអាច​អាន​ឈ្មោះ គណបក្ស មិនអាច​មើល​លេខ​រៀង​គណបក្ស​បាន ពីព្រោះ តែ​ពួកគាត់​មិនចេះ​អក្សរ។ ...

អ៊ឹម ណាវិន
http://www.khmer.rfi.fr/minority-ethnic-are-illeterate

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

LK8sh
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!