គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​​​ការ​​បោះឆ្នោត​​ទទួល​បាន​​បណ្ដឹង​​​ចំនួន​​៩៧​​ហើយ​​

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ទទួល​បាន​បណ្ដឹង​ចំនួន​៩៧ហើយ​​ បើ​គិត​ត្រឹមថ្ងៃ​ទី​៦​កក្កដា ត្រូវ​នឹង​ថ្ងៃ​​ទី១0 នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ បណ្ដឹង​ជាង​៥០ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ ចំណែក​បណ្ដឹង​ដែល​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់ និង​ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះ​ស្រាយ។ លោក​កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៧​កក្កដា នេះ​ថា មាន​បណ្ដឹង​ចំនួន​៩៧​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទទួល​បាន បើ​គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​កក្កដា ត្រូវ​នឹង​ថ្ងៃ​ទី​១១ នៃ​យុទ្ធនការ​ឃោសនា​បោះ​ឆ្នោត។ លោក​កែវ ផល្លា​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បណ្ដឹងប្រមាណ​៥០ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​នៅ​ថ្នាក់​ឃុំ​សង្កាត់​។ មាន​បណ្ដឹង​ចំនួន​១ ប្ដឹង​បន្ត​ដល់​គណៈកម្មាធិការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត។ ដោយ​ឡែក បណ្ដឹង​ដែល​នៅ​​សេស​សល់ គណកម្មការ​ឃុំ-សង្កាត់​និង​ខេត្ត​​រៀប​ចំ​ការ​បោះ​ឆ្នោត កំពុង​តែ​ដោះស្រាយ។…

អ៊ឹម រចនា
http://www.khmer.rfi.fr/CNE-a-recu-97-plaintes