ទូតស៊ុយអែតវាយតម្លៃខ្ពស់ចំពោះដំណើរការយុទ្ធនាការបោះឆ្នោតនៅកម្ពុជា
លោកស្រី Anne Hogund ឯកអគ្គរាជទូត ស៊ុយអែត ប្រចាំនៅកម្ពុជាដែល ទើបបញ្ចប់អាណត្តិបេសកកម្មការទូត បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសនៃដំណើរការឃោសនាបោះឆ្នោត នៅកម្ពុជា ថាមានភាពល្អប្រសើរប្រកបដោយសន្តិភាព និងអហិង្សា ពិសេសលោកស្រីបានស្វាគមន៏ចំពោះការលើកលែងទោសដល់លោក សម រង្ស៊ី វិលត្រឡប់ចូលរួមបោះឆ្នោតនាពេលខាងមុខឆាប់ៗនេះ។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងជំនួប ជម្រាបលាជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្នុងដំណើរដើម្បីបញ្ចប់ការបេសកកកម្មរបស់លោកស្រីរយៈពេល៣ឆ្នាំនៅកម្ពុជា…
គឹម យុទ្ធណា
http://www.khmer.rfi.fr/Ambassadrice-suedoise-felicite-campagne-electorale