ប្រតិកម្មរបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងគណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត
ចុងក្រោយនេះ គណៈកម្មការចម្រុះដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត មិនអាចបង្កើតឡើងបានទេ ព្រោះគណបក្សសង្គ្រោះជាតិមិនព្រមចូលរួម។ គណបក្សប្រឆាំងនេះ យល់ឃើញថា សមាសភាពគណកម្មការចំពោះកិច្ច ដែល គ.ជ.ប. ស្នើឡើង គឺនៅមានលក្ខណៈចង្អៀតនៅឡើយ ដែលផ្ទុយពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិចង់បាន។ គោលបំណងនោះគឺ គណៈកម្មការត្រូវបានការចូលរួមពីតំណាងគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមាន គ.ជ.ប. ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។ គោលជំហររបស់គណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានអង្គការសង្គមស៊ីវិលសង្កេតការណ៍បោះឆ្នោត យល់ឃើញផ្សេងៗពីគ្នា។…
http://www.khmer.rfi.fr/ngos-reaction-committee-inquiry-cambodia-election