គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្សព្វផ្សាយពីនីតិវិធីដាក់/ទទួល និងដោះស្រាយបណ្ដឹង នៅមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត
កិច្ចប្រជុំផ្សព្វផ្សាយពីនីតិវិធីដាក់/ទទួល និងដោះស្រាយបណ្ដឹង នៅមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោតបានបិទបញ្ចប់នៅថ្ងៃទី១៨កក្កដា ហើយទើបតែថ្ងៃទី១៩កក្កដា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មានលម្អិតនៃកិច្ចប្រជុំ ព្រមទាំងនីតិវិធីដាក់/ទទួល និងដោះស្រាយបណ្ដឹង ដែលប្ដឹងមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត។ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាន់តែខិតជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីដាក់/ទទួលនិងដោះ ស្រាយបណ្ដឹង នៅ១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។ សេចក្ដីប្រកាសព័ត៌មានលម្អិតនៃកិច្ចប្រជុំ ចេញផ្សាយកាលពីថ្ងៃទី១៩កក្កដា ឲ្យដឹងថា បណ្ដឹងដែលកើតឡើងនៅ១ថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត មាន២ប្រភេទ៖ ទី១ គឺបណ្ដឹងសុំផ្ដន្ទាទោសចំពោះអ្នកប្រព្រឹត្តល្មើសនិងច្បាប់បោះ ឆ្នោត។ ចំណែកទី២ គឺបណ្ដឹងសុំកែតម្រូវការខុសឆ្គង មានដូចជាបណ្ដឹងសុំឲ្យបោះឆ្នោតឡើងវិញ ឬរាប់សន្លឹកឆ្នោតឡើងវិញជាដើម។ ចំពោះបណ្ដឹងប្រភេទទី១ បើជាបណ្ដឹងសុំឲ្យដាក់ទោសលើមន្ដ្រីរៀបចំការបោះឆ្នោត អ្នកប្ដឹងឬអ្នកតំណាង ត្រូវប្ដឹងទៅថ្នាក់លើមួយថ្នាក់ ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃកើតហេតុ ហើយការដោះស្រាយបណ្ដឹងតាមពេលវេលាសមស្របជាបន្ទាន់។ បណ្ដឹងនេះត្រូវបញ្ចប់ត្រឹមថ្នាក់ គជប។ ផ្ទុយទៅវិញ ប្រសិនបើវាជាបណ្ដឹងសុំឲ្យដាក់ទោសលើជនមិនមែនជាមន្ដ្រីបោះ ឆ្នោត ត្រូវប្ដឹងទៅ គណកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត រយៈពេល៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃកើតហេតុ ហើយបណ្ដឹងនេះ អាចប្ដឹងពីគណកម្មការរៀបចំការបោះឆ្នោតពីថ្នាក់ឃុំសង្កាត់ រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាកន្លែងកាត់សេចក្ដីចុងក្រោយបង្អស់។…
អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130720-nec-announcement