អតីតពលរដ្ឋសំបុកចាបដែលពុំមានសិទ្ធិបោះឆ្នោតស្តាយខ្លួន ពេលការបោះឆ្នោតកាន់តែខិតជិតមកដល់

អតីត​ប្រជាពលរដ្ឋ​អ្នកភូមិ​សំបុកចាប​ប្រមាណ​ជាង១០០គ្រួសារ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុងភូមិ​អណ្តូង​ថ្មី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ទៅនឹង​ការបាត់បង់​សិទ្ធិ​បោះឆ្នោត ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ២៨កក្កដា​ឆ្នាំ២០១៣ខាងមុខ។ ការ​ពុំមាន​សិទ្ធិ​បោះឆ្នោត​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកភូមិ​អណ្តូង​ថ្មី​ភាគច្រើន​អះអាងថា​បណ្តាលមកពី​ការ​ពុំទាន់​មានកម្ម​សិទ្ធិ​ដីធ្លី​ច្បាស់លាស់ ការ​ពុំមាន​លិខិតបញ្ជាក់​ទីកន្លែង​ស្នាក់នៅ និង​ជាពិសេស​ពុំមាន​អត្តសញ្ញាណប័ណ្ណ​សម្រាប់​សំគាល់​ខ្លួន។ អតីត​ពលរដ្ឋ​ដែល​ពុំមាន​សិទ្ធិ​បោះឆ្នោត​ភាគច្រើន​កំពុង​ស្តាយ​ខ្លួន​នៅពេលដែល​ការបោះឆ្នោត​កំពុង​ខិតជិត​មកដល់៕…

ចាន់ លីដា
http://www.khmer.rfi.fr/cambodia/20130722-sombok-chap-cannot-vote