មកដល់ម៉ោង ១កន្លះ រសៀលហើយ កិច្ចប្រជុំកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់ចប់ទេ
ភ្នំពេញ: កិច្ចប្រជុំកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅវិមានរដ្ឋសភា ដែលបានចាប់ផ្តើម កាលពីម៉ោង ៩ព្រឹក នោះមកដល់ម៉ោង ១ កន្លះរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ទៅហើយ នៅ មិនទាន់បិទបញ្ចប់នៅឡើយទេ។ កិច្ចប្រជុំនោះ ដើម្បីដោះស្រាយជម្លោះរវាងគណបក្សនយោបាយទាំងពីរ នៅក្រោយការបោះឆ្នោត។
សម្តេច ហ៊ុន សែន ដឹកនាំក្រុមចរចា ខាងគណបក្សប្រជាជនកម្ពុជា ហើយលោក សម រង្ស៊ី ដឹកនាំខាងក្រុមគណបក្សសង្គ្រោះជាតិ។ សមាសភាពនៃក្រុមចរចា មានចំនួន ៧ រូបម្ខាង។…
មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=YTU3OGEyZD