អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផលិត​សៀវភៅ​ស ស្តីពី​ការបោះឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ: អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផលិត​សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នៃ​ព្រះរាជា​ណា​កម្ពុជា​។ សៀវភៅ​កម្រាស់ ២៦ ទំព័រ ជា​ភាសា​ខ្មែរ និង ១៧ ទំព័រ ជា​ភាសា​អង់គ្លេស​នោះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៣​។​ ​សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នៃ​ព្រះរាជា​ណា​កម្ពុជា បាន​ចែក​ជា ៦ ជំពូក រួមមាន​៖ ជំពូក​១ និយាយ​ពី​ស្ថានភាព​ទូទៅ នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១៣​។ ជំពូក ២ និយាយ​ពី​ល្បិចកល​គិតទុក​ជាមុន ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ ជំពូក​៣ និយាយ​ពី​អ្នក​សង្កេតការណ៍​បោះឆ្នោត​។ ជំពូក ៤ និយាយ​ពី ដំណោះស្រាយ​បណ្តឹង​។ ជំពូក ៥ និយាយ​ពី​ជំហរ​របស់​សហគមន៍​អន្តរជាតិ ចំពោះ​ការបោះឆ្នោត និង​ជំពូក ៦ និយាយ​ពី​ការបើក​កិច្ចប្រជុំ លើកដំបូង របស់​រដ្ឋសភា​។​ …

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NjkwZDlmNz