ជំនួប​កំពូល ​បានចាប់ផ្តើម​ហើយ ​នៅ​រដ្ឋសភា​

ភ្នំពេញ: កិច្ចប្រជុំ​កំ​ពូ​ល រ​វាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើមហើយ ​កាលពី​ម៉ោង ​៩​ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​គណបក្សនយោបាយ​ទាំងពីរ​។​
សម្តេច ​ ហ៊ុន សែន ដឹកនាំ​ក្រុម​ចរចា​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សម រង្ស៊ី ដឹកនាំ​ខាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​។​ សមាសភាពនៃក្រុមចរចា មានចំនួន ៧ រូបម្ខាង។ ខាងគណបក្សប្រជាជនកម្ពុជា រួមមាន៖ សម្តេចហ៊ុនសែន លោក សខេង លោកសាយឈុំ អង្គុយខាងមុខ និងឥស្សរជន ៤ រូបទៀត អង្គុយពីក្រោយ រួមមាន៖ លោក ឈាងវុន លោក ប្រាក់សុខុន លោកសក់សេដ្ឋា និងលោក សោមសឿន។ ចំណែកខាងគណបក្សសង្គ្រោះជាតិ មានលោកសមរង្ស៊ី លោក កឹមសុខា និងលោក ប៉ុល ហំម អង្គុយខាងមុខ រីឯឥស្សរជន ៤ រូបទៀត អង្គុយខាងក្រោយ រួមមាន លោក សុនឆ័យ លោកយឹមសុវណ្ណ លោកអេងឆៃអ៊ាង និងលោកគួយប៊ុនរឿន។ …

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=MWNkNzQ4YT