គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣ បាន​ចំនួន ១៦ ម៉ឺន​នាក់

ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ ជាតិ​រៀបចំ​ការ បោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា​៖​គិត​មកដល់​ថ្ងៃទី​១៨ ខែតុលា​នេះ គ​.​ជ​.​ប បាន​ចុះឈ្មោះ​ប្រជាពលរដ្ឋ ចូលទៅក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៣ នៅ​ទូទាំងប្រទេស បាន​ចំនួន ១៦ ម៉ឺន​នាក់ ស្មើ​ជាង​៤០%​ហើយ​។​ ​ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ពន្យារពេល នៃ​ការចុះឈ្មោះ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត ក្រុង ចំនួន​១០ ស្មើនឹង​២១១​ឃុំ សង្កាត់ ដែល​ការពន្យារពេល​ចុះឈ្មោះ​នោះ មាន​រយៈពេល ៣​ថ្ងៃ​ស្មើគ្នា ហើយ​ការពន្យារ ពេលនោះ ដោយសារតែ​ខេត្ត ក្រុង​ទាំងនោះ កំពុង​ជួប​គ្រោះទឹកជំនន់ ហើយ​ខេត្ត​មួយចំនួន ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ និង​ខេត្ត​មួយចំនួន នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា ថៃ ដែល​សុទ្ធតែ​កំពុង​ទទួលរង​ទឹកជំនន់​ទឹកភ្លៀង​។​ …

រតនា
http://www.cen.com.kh/localnews/show_detail/19?token=YWJiNGE5YT