ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទីប្រាំ នឹងបំពេញភារកិច្ចប្រកបដោយជោគជ័យ
ភ្នំពេញ: ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលបើកកិច្ចប្រជុំលើកដំបូង របស់រដ្ឋសភា នីតិកាលទីប្រាំ ដោយមានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋសភានីតិកាលទីប្រាំ នឹងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។នៅក្នុង សម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី៥ ឆ្នាំ២០១៣នាព្រឹកនេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទី៥ នឹងមានដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួនបានដោយជោគជ័យ ជូនមាតុភូមិ និងប្រជាជន។
បន្ទាប់ពីព្រះអង្គបានអានព្រះរាជសារហើយ ក៏មានការថតរូបអនុស្សាវរីយ៍ មុនពេលដែលព្រះអង្គយាងវិលត្រឡប់ទៅព្រះបរមរាជវាំងវិញ។ …
មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=ZmRlYTczMz