សារព័ត៌មាន ខេមបូឌា អ៊ិចប្រេសញូវស៍

អេ​ឌី​ប៊ី​និង​អូស្ត្រាលី​ផ្តល់ប្រាក់​ដល់​កម្ពុជា​ក្នុង​ការស្តារ​គ្រោះមហន្តរាយ​ទឹកជំនន់ កាលពី​ចុងឆ្នាំ​២០១៣

ភ្នំពេញ: ​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា​អេ​ឌី​ប៊ី​(ADB)​នឹង​ផ្តល់​ទឹកប្រាក់​ ចំនួន​៨១,៧​លាន​ដុល្លារ​បន្ថែម​ខណៈដែល​ចំនួន​៦,៧​លាន​ដុល្លារ​ផ្តល់​ដោយ​ រដ្ឋាភិបាល​អូស្ត្រាលី​ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​គ្រោះមហន្តរាយ​ ទឹកជំនន់​កាលពី​ចុងឆ្នាំ​២០១៣​។​មហន្តរាយ​នោះ​ប៉ះពាល់​ដល់​ប្រជាជន ១,៧ លាន​នាក់ និង​បណ្តាល់​ឲ្យ ...

កូឡាប
http://www.cen.com.kh/localnews/show_detail/21?token=MjVhZTU3Zj

សមាជិក​គជប ចង់​ឲ្យ​មានការ​កែទម្រង់ ដោយ​បន្ថែម​អំណាច​ដល់​គជប កុំ​ឲ្យ​ក្លាយជា​ខ្លាក្រដាស​

ភ្នំពេញ:  លោក មាន ស​ទិ សមាជិក​មួយរូប ក្នុងចំណោម​សមាជិក​គជប សរុប ៩ រូប ដែល​កំពុង​ទទួលរង​នូវ​ការរិះគន់ បានបង្ហាញ​បំណង ចង់​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គជប តាមរយៈ​ការកែ​ច្បាប់ ដើម្បី​បន្ថែម​អំណាច​ពិតប្រាកដ​ដល់​គជប កុំ​ឲ្យ​គជប ធ្វើជា​ខ្លាក្រដាស ដូច​ពេល​សព្វថ្ងៃ​។​ ...

លីសិលា
http://www.cen.com.kh/localnews/show_detail/19?token=Njk1ZmJkZj

ស្ពាន​កាត់​ទន្លេបាសាក់ នៅ​ស្រុក​កោះធំ ចាប់ផ្តើម​សាងសង់​ហើយ

កណ្តាល: ស្ពាន​ឆ្លងទន្លេ​បាសាក់ នៅ​ស្រុក​កោះធំ បាន​ចាប់ដំណើរការ​សាងសង់​ហើយ បន្ទាប់ពី​មានការ​អាក់ខាន​ជាច្រើន​ខែ ក្រោយពី​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បើក​ការដ្ឋាន​សាងសង់​រួចមក។ ​ ការពន្យារពេល​នាពេល​កន្លងមក​នោះ ដោយសារ​ការដោះស្រាយ​ទិញ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ចំណុច​គល់ស្ពាន​ទាំង​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត មិនត្រូវ​ថ្លៃ​គ្នា ប៉ុន្តែ​ឥឡូវនេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​សម្របសម្រួល​ដោះស្រាយ ...

ដាំជា
http://www.cen.com.kh/localnews/show_detail/21?token=ZTE3N2U4OW

ថៃ​ជំរុញ​ខាង​កម្ពុជា​ឲ្យ​រុះរើ​សំណង់​ប៉ះពាល់​បាន​ឆាប់ ដើម្បី​ភ្ជាប់​ផ្លូវដែក​ប្រទេស​ទាំងពីរ

ខេត្តបន្ទាយមានជ័យ: ផ្លូវ​និង​ក្បាលស្ពាន​ដែក​នៃ​ផ្លូវដែក​ភ្ជាប់​កម្ពុជា​-​ថៃ​មាន​តែមួយ​ខ្សែ​ គត់​នោះ​នៅ​ខាង​ទឹកដី​ថៃ​គេ​បាន​ស្ថាបនា​និង​ចាក់ដី​ស្ទើរតែ​រួចរាល់​ហើយ​។ ខណៈ​នេះ​ខាង​ថៃ​បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា រុះរើ​សំណង់​ប៉ះពាល់​ផ្លូវដែក​និង​ស្ពាន ត្រង់​ព្រំដែន ឲ្យ​បាន​ឆាប់ ដើម្បី​ស្ថាបនា ...

សូផុន
http://cen.com.kh/localnews/details_more/21?token=MDgxODQzNz

ADB​សន្យា​ជួយ​ជន​រង​ផលប៉ះពាល់ គម្រោង​ផ្លូវដែក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​សារភាព​កំហុស​របស់ខ្លួន​ជា​លើកដំបូង ក្នុង​កិច្ចការពារ​ផលប្រយោជន៍​ប្រជាជន ៤.០០០​គ្រួសារ ដែល​បាន​បាត់បង់​ដីធ្លី​ដោយសារតែ​គម្រោង មួយ​ក្រោម​គម្រោង​ថវិកា​ចំនួន​១៤៣​លាន​ដុល្លារ  ដែល​ខ្លួន​កំពុងតែ​ផ្ដល់​ឲ្យ​ដើម្បី​ស្ដារ​ឡើង វិញ​នូវ​ប្រព័ន្ធ​ផ្លូវដែក​ដ៏​ទ្រុឌទ្រោម ក្នុងប្រទេស​កម្ពុជា​។​ ​ធនាគារ ADB បាន​ឲ្យ​ដឹងថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី ...

Toll បានផ្អាកស្ថាបនាផ្លូវដែក នៅទីប្រជុំជនប៉ោយប៉ែត ដោយសារមានឧបសគ្គ

បន្ទាយមានជ័យ: ក្រុមហ៊ុន​អូស្ត្រាលី (Toll) បាន​ផ្អាក​ស្ថាបនា​ផ្លូវដែក កំណាត់ សិរីសោភ័ណ​-​ប៉ោយប៉ែត ត្រង់​ទីប្រជុំជន​ប៉ោយប៉ែត ដោយសារតែ​បញ្ហា​សំណង់​ប៉ះពាល់​ដល់​គម្រោង និង​ការទាមទារ​សំណង ពី​ប្រជាពលរដ្ឋ ក្នុង​តំបន់​នោះ​។ ទោះជា​យ៉ាងណា ការដោះ ស្រាយ​គោលនយោបាយ បាន​ត្រូវធ្វើឡើង ក៏ប៉ុន្តែ​មាន​ពីរ​គ្រួសារ ព្រម​ចាកចេញ រីឯ ៣ គ្រួសារ​ផ្សេងទៀត មិន​ព្រម​ចាកចេញពី​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​នោះ ដោយ​អះអាងថា មិនទាន់មាន​ការដោះស្រាយ​សំណង​។​ គម្រោង​ស្ដារឡើងវិញ​ ផ្លូវដែក​ទី​១ ភ្នំពេញ​- ...

សូផុន
http://cen.com.kh/localnews/details_more/135?token=ZTE1MjM0ZD

ក្រុម​ហ៊ុន​ចិន​ពីរ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​លើ​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រវែង​៤០០​គីឡូ​ម៉ែត្រ​

ក្រុម​ហ៊ុន​ចិន​ពីរ​ កាល​ពី​ម្សិល​មិញ ​បា​នចុះ​ហត្ថលេខា លើ​អនុ​ស្សរណៈ​ នៃ​ការ​យោគ​​យល់​គ្នា​​មួយ​ ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ ការ​ និង​ដឹក​ជញ្ជូ​ន​ ដើម្បី​ចាប់​ផ្តើម​ប្រតិ​បត្តិការគម្រោង​​ដ៏​ធំមួយ​ នា​ឆ្នាំ​ក្រោ​យ​  ...

Sun Mesa and Simon Lewis
http://www.cambodiadailykhmer.com/business/11320/

ប៉ូលិស​ក្រុង ដាក់ពង្រាយ​កម្លាំង​ជិត ១០០០​នាក់ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ ជិត​១០០០​នាក់ មកពី​ខណ្ឌ​ទាំង​៩ បានមក​ដាក់ពង្រាយ​យ៉ាង​ក្រាស់ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ នៅ​ជុំវិញ​លាន​ប្រជាធិបតេយ្យ ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក្នុង​គោលបំណង​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មិនអោយ​ក្រុមបាតុករ​របស់​បក្សប្រឆាំង ព្រឹក​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៣ ។ ​មន្ត្រីនគរបាល​ដែល​បាន​ ឈរជើង​នៅលើ​ទីលាន បាន​បង្ហើប​អោយដឹងថា ក្រុមការងារ​របស់​ស​ម​ត្ថ​កិច្ច បាន ...

http://www.cen.com.kh/localnews/show_detail/135?token=YmY0Mjk4NW

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញឲ្យគណបក្សសង្គ្រោះជាតិ ចូលសភា និងបង្កើតរដ្ឋាភិបាល

ភ្នំពេញ: គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​មិនបាន​ជាប់ឆ្នោត នៅក្នុង​រដ្ឋសភា បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ជាប់ឆ្នោត នៅក្នុង​រដ្ឋសភា ចូលរួម​ក្នុង​ការបង្កើត​រដ្ឋាភិបាល និង​សភា ដើម្បី​បង្រួប​ង្រួ​ម​ជាតិ ឯកភាព​ជាតិ​។​ ​លោក​ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ​ថា គណបក្ស​របស់លោក មាន​គោលបំណង​ដាក់​លិខិត ឬ ញត្តិ ...

http://www.cen.com.kh/localnews/show_detail/19?token=ZjFiNDdlMD

ចៅហ្វាយក្រុងភ្នំពេញ៖ កុំគិតតែរឿងបាតុកម្ម ប្រជាជនរាប់សែន រងទុក្ខសោកដោយទឹកជំនន់

ភ្នំពេញ: សំដៅលើ​មេដឹកនាំ​គណបក្សនយោបាយ មេដឹកនាំ​សង្គម​ស៊ីវិល មេ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើន​រំលឹកថា នៅពេលនេះ កុំ​នាំគ្នា​គិត និង​បបួលគ្នាធ្វើ​តែ​បាតុកម្ម នៅ​ភ្នំពេញ គប្បី​សម្លឹងមើល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ កំពុង​រងគ្រោះដោយ​ទឹកជំនន់ជន់​លិច​ផ្ទះសម្បែង ផ្លូវ​សាធារណៈ​នៅ ២០​ខេត្ត ទូទាំងប្រទេស ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា រួម​សាមគ្គី សហការគ្នា ជួយសង្គ្រោះ​ប្រជាជន​ទាំងនោះ​។ លោកប៉ា សុជាតិ​វង្ស បានធ្វើការ​ប្រៀបធៀប​អំពី​ទស្សនៈ និង​ទង្វើ​ពីរ​ផ្ទុយគ្នា​គឺ ម្ខាង​ខិតខំ ...

http://www.cen.com.kh/localnews/show_detail/19?token=ZjIxNGJjMj

គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣ បាន​ចំនួន ១៦ ម៉ឺន​នាក់

ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ ជាតិ​រៀបចំ​ការ បោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា​៖​គិត​មកដល់​ថ្ងៃទី​១៨ ខែតុលា​នេះ គ​.​ជ​.​ប បាន​ចុះឈ្មោះ​ប្រជាពលរដ្ឋ ចូលទៅក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៣ នៅ​ទូទាំងប្រទេស បាន​ចំនួន ១៦ ម៉ឺន​នាក់ ស្មើ​ជាង​៤០%​ហើយ​។​ ​ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ពន្យារពេល នៃ ...

រតនា
http://www.cen.com.kh/localnews/show_detail/19?token=YWJiNGE5YT

ក្រុមហ៊ុន CRCC របស់​ចិន កំពុង​សិក្សា​គម្រោង​ធ្វើ​ផ្លូវដែក​ថ្មី ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ត​ភ្ជាប់​អាស៊ាន​

ភ្នំពេញ: ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ទីប្រឹក្សា​រាជរដ្ឋាភិបាល បានទទួល​ជួប​លោក Hu Zhenyi អនុប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​ចិន ឈ្មោះ​CHINA RAIL WAY CONSTRUCTION CORPORATION LIMITED ហៅ​កាត់ CRCC និង​គណៈប្រតិភូ ចូលជួប​ពិភាក្សា​ការងារ​ជុំវិញ​ការស្ថាបនា​ផ្លូវដែក ពី​ភ្នំពេញ កាត់​តាម​ខេត្តតាកែវ កំពត ដល់​ខេត្ត​ព្រះសីហនុ​។​ ​ប៉ុន្តែ​ ការជួសជុល​ផ្លូវដែក​នេះ គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​នៃ​ការសិក្សា នៅឡើយ​និង​ដឹងថា​៖ នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​នោះទេ​។ ...

រតនា
http://cen.com.kh/localnews/details_more/20?token=ZmZlMjYxYT

លោក ជាម យៀប៖ រយៈពេល ៣ ខែ ក្រោយពីបង្កើតរដ្ឋសភា បើគណបក្សសង្គ្រោះជាតិ នៅតែមិនចូលប្រជុំ នឹងមានការបែងចែកអាសនៈទាំង ៥៥ នោះ

ភ្នំពេញ: ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍​បញ្ជា​ក់នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ ថា សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហរ សម្រាប់​ការចូល​តុ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បែងចែក​អំណាច​នៅក្នុង​រដ្ឋសភាជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បើក​ជើងមេឃ​ទូលាយ​ជូន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ពេលណា​ក៏បាន​។ – ម្យ៉ាងទៀត លោក ជាម យៀប លើកឡើងថា តាមច្បាប់ បើសិនជា​តំណាងរាស្ត្រ មិន​គ្រប់លក្ខណៈ ( ព្រោះ​មិនទាន់​ស្បថ ) របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប នៅតែ​មិន ...

រតនា
http://www.cen.com.kh/localnews/show_detail/19?token=OTkxYWQ5Nz

សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz

រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ថែមក្រសួងមួយថ្មី និងផ្លាស់ប្តូររដ្ឋមន្ត្រី ១០ ក្រសួង

ភ្នំពេញ: ​តាម​បញ្ជីរាយនាម សមាសភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ គឺ​ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣ រូប រដ្ឋមន្ត្រី ២៧ រូប និង​រដ្ឋលេខាធិការ​តាម ២៧ ក្រសួង មាន​ចំនួន​សរុប ១៧៩ រូប​។​​ក្នុង​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ មាន​ការបន្ថែម​ក្រសួង​មួយទៀត គឺ​ក្រសួង​មុខងារសាធារណៈ ដែល​មាន​លោក ពេជ្រ ប៊ុនធិន ជា​រដ្ឋមន្ត្រី​។ ពីមុនក្រសួងថ្មីនេះ មានងារត្រឹមតែរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រី។ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NTYzOTVlZG

សមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង ៦៨ រូប ចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី២៣កញ្ញា

ភ្នំពេញ: បន្ទាប់ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុងសម័យ​ប្រជុំ​ដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៥ រួម​មក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​អ្នកតំណាងរាស្ត្រ ដែល​ជាប់ឆ្នោត បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​១ នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។​ ​    ​ ​នៅក្នុង​ កិច្ចប្រជុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក ដែលមាន ...

រតនា
http://cen.com.kh/localnews/show_detail/19?token=OWE5MjI2MD

ព្រះមហាក្សត្រ ត្រាស់​បង្គាប់ ចាត់តាំង​សម្តេច​ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៥

ភ្នំពេញ: ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​សម្រេច​ចេញ​ព្រះរាជសារ ត្រាស់​បង្គាប់ ចាត់តាំង សម្តេច ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៥​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​សេចក្តីអនុម័ត​ទុក​ចិត្ត​ពី​រដ្ឋសភា​។​ ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ZTFlMDc5YW

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទីប្រាំ នឹងបំពេញភារកិច្ចប្រកបដោយជោគជ័យ

ភ្នំពេញ: ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​បើក​កិច្ចប្រជុំ​លើកដំបូង របស់​រដ្ឋសភា នីតិកាល​ទី​ប្រាំ ដោយមាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋសភា​នីតិកាល​ទី​ប្រាំ នឹង​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​។​​នៅក្នុង​ សម័យប្រជុំ​ដំបូង នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នា​ព្រឹក​នេះ ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា រដ្ឋសភា​នីតិកាល​ទី​៥ នឹងមាន​ដំណើរ​ការល្អ បំពេញភារកិច្ច​របស់​ខ្លួន​បាន​ដោយ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=ZmRlYTczMz

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផលិត​សៀវភៅ​ស ស្តីពី​ការបោះឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ: អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផលិត​សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នៃ​ព្រះរាជា​ណា​កម្ពុជា​។ សៀវភៅ​កម្រាស់ ២៦ ទំព័រ ជា​ភាសា​ខ្មែរ និង ១៧ ទំព័រ ជា​ភាសា​អង់គ្លេស​នោះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៣​។​ ​សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នៃ​ព្រះរាជា​ណា​កម្ពុជា បាន​ចែក​ជា ៦ ជំពូក រួមមាន ...

លី សិលា
http://cen.com.kh/localnews/show_detail/19?token=NjkwZDlmNz

សម រង្ស៊ី សុំអោយគណបក្សប្រជាជនកម្ពុជា ប្រកាសឈ្នះ ទាំងពីរបក្ស

ភ្នំពេញ: ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា សូមអោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សម្បទាន​ប្រកាសថា ឈ្នះ​ទាំងពីរ​គណបក្ស នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥ អាសនៈ​។ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=NWZlYmZjZm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YRYrV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!