The Phnom Penh Post

បក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស

ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា បាតុកម្ម​ធំ​ទូទាំង​ប្រទេស​នឹង​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​គណបក្ស​ប្រឆាំង ប្រសិន​បើ​គ្មាន​ការ​បំពេញ​តាម​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ទេ​នោះ។ វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ ដែល​មាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង កាល​ពី​យប់​មិញ បាន​បង្ហាញ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ការិយាល័យ​របស់​ខ្លួន ក្នុង​ខណ្ឌ មាន​ជ័យ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​កែ​តម្រូវ​កំហុស​នៃ​ការ​ បោះឆ្នោត​កាល​ថ្ងៃ​អាទិត្យ បើ​មិន​ដូច្នោះ​ទេ​ប្រជាជន​នឹង​ធ្វើ​បាតុកម្ម។ លោក​ថ្លែង​ថា៖ «ពិភពលោក​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​។ នៅ​ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​ប្រើ ហ្វេសប៊ុក ប្រាប់​យុវជន និង​ប្រជាជន​ខ្មែរ​ទាំង​មូល​ថា យើង​នឹង​ធ្វើ​បាតុកម្ម​ធំ»។ ...

http://www.postkhmer.com/index.php/national/1-national-news/101612-2013-07-31-03-23-04

លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​បញ្ចប់​ជីវិត​នយោបាយ​អ្នក​រាជា​និយម

ភ្នំពេញៈ ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​អាច​ជា​ការ​បញ្ចប់​ខ្សែ​នយោបាយ​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ជា​អ្នក​រាជា​និយម។ គណបក្ស​នេះ​មិន​ទទួល​បាន​អាសនៈ​សភា​ទេ ដែល​នេះ​ដូច​ទៅ​នឹង​ការ​បញ្ចប់​ឥទ្ធិពល​របស់​គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល ​កម្លាំង​នយោបាយ​ខ្លាំង​នៅ​ក្នុង​ការ​ឈ្នះ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ ដំបូង​របស់​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៣​ដែល​ទទួល​បាន ៥៨ អាសនៈ។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​មក​បាន​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​ជាប់​ជានិច្ច​នៃ​សំឡេង​ឆ្នោត​និង​មាន​ការ​បែក​បាក់​ផ្ទៃ ​ក្នុង​សមាជិក​រត់​ចេញ​ទៅ​ចូល​គណបក្ស​ផ្សេង​និង​ការ​គាំទ្រ​កាន់​តែ​ធ្លាក់​ ចុះ​ទៅៗ​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ គណបក្ស​នេះ​ឈ្នះ​បាន​តែ ២ អាសនៈ​ប៉ុណ្ណោះ។ កាល​ពី​ម្សិលមិញ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​បុត្រី​ព្រះបាទ នរោត្តម សីហនុ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​តាង​នាម​ឲ្យ​គណបក្ស​ដែល​បិតា​ព្រះអង្គ បង្កើត​ឡើង​ថា ៖ «ខ្ញុំ​ព្រះ​ករុណា​សូម​សម្តែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​តេជគុណ គ្រប់​ព្រះអង្គ ពលរដ្ឋ សមាជិក និង​សមាជិកា​ទាំង​អស់​ដែល​បាន​តស៊ូ​គាំទ្រ​បម្រើ​និង​ផ្តល់​សេចក្តី​ទុក​ ចិត្ត​ចំពោះ​គណបក្ស ហ៊្វុនស៊ិនប៉ិច កន្លង​មក​នេះ។ ទោះបី​គណបក្ស ហ៊្វុនស៊ិនប៉ិច យើង​ពុំ​បាន​ទទួល​នូវ​អាសនៈ​ក្នុង​រដ្ឋសភា​នា​អាណត្តិ​នេះ​ក្តី ក៏​យើង​ទាំង​អស់​គ្នា​បាន​បង្ហាញ​សុឆន្ទៈ​ដ៏​អង់​អាច​មោះមុត​ក្នុង​ការ​រួប​ រួម​គ្នា​បម្រើ​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​តាម​សមត្ថភាព​របស់​យើង»។ ...

http://www.postkhmer.com/index.php/national/1-national-news/101615-2013-07-31-03-11-24

Opposition claims majority win

If a joint committee investigates the irregularities and results from Sunday’s election, it will discover the opposition has won between 80 and 90 seats in the 123-seat National Assembly, Cambodia National Rescue Party president Sam Rainsy said today. Rainsy told the Post that his party’s final ...

The Phnom Penh Post
http://www.phnompenhpost.com/national/opposition-claims-majority-win

លោក ស ខេង គោរព​សន្យា​នឹង​អ្នក ព្រៃវែង កម្រិត​ណា?

ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពី​ថ្ងៃ​អាទិត្យ​រដ្ឋ​មន្រ្តី​ក្រសួង​ មហាផ្ទៃ លោក ស ខេង បាន​សន្យា​ផ្តល់​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ជួយ​ដល់​ប្រជាជន​ក្រីក្រ ក្នុង​ខេត្ត ព្រៃវែង ឲ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។ ការ​សន្យា​នេះ​ត្រូវ​មើល​ឃើញ​ដោយ​ក្រុម​សង្កេត​ការណ៍​ថា​ជា​ទម្រង់​នៃ «ការ​ទិញ​សំឡេង​ឆ្នោត​» ដើម្បី​បង្កើន​ការ​គាំទ្រ​នៅ​ក្នុង​ខេត្ត​ជា «សមរភូមិ​ប្រកួត​ប្រជែង» ខ្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ខេត្ត ព្រៃវែង ធ្លាក់​ពី ៧ អាសនៈ ទៅ ៥ អាសនៈ ប៉ុន្តែ គណបក្ស​ប្រជាជន​នៅ​តែ​ដឹក​នាំ​ប្រទេស​។ ដូច្នេះ តើ​ការ​សន្យា​ផ្តល់​ប្រាក់ ១០ ម៉ឺន​រៀល​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​និង ២០​ម៉ឺន​រៀល​សម្រាប់​ការ​ធ្វើ​បុណ្យ​សព​និង​រហូត ៥០ ម៉ឺន​ទៅ​ប្រជាជន​ណា​ដែល​មាន​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ជំងឺ​និង​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ តើ​អាច​ជួយ​បាន​រហូត​ដែរ​ទេ? លោក​រដ្ឋ​មន្រ្តី​ដែល​បាន​ឈ្នះ​អាសនៈ​នៅ​ខេត្ត បាត់ដំបង កាល​ពី​ថ្ងៃ អាទិត្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត ព្រៃវែង ជា​ស្រុក​កំណើត​លោក​មិន​អាច​ទាក់​ទង​បាន​ទេ។ ដោយ​បាន​ចោទ​ជា​សំណួរ​ដូច​គ្នា​មន្រ្តី​ខុទ្ទកាល័យ​របស់​លោក ជាវ មង្គល និង ចៅ សុធី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លោក ឈាង ...

http://www.postkhmer.com/index.php/national/1-national-news/101616-2013-07-31-03-17-21

ចរន្ត​ដក​ប្រាក់​ផ្ទុះ​ឡើង​មុន​ប្រកាស​លទ្ធផល​បឋម

ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​បាន​អស់​លុយ​និង​ឈប់​ដំណើរការ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៨​ជា​ថ្ងៃ​បោះឆ្នោត​ខណៈ​ពេល​លទ្ធផល​ឆ្នោត​ បណ្តោះអាសន្ន​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​តាម​បណ្តាញ​ទំនាក់ទំនង​ សង្គម​ហ្វេសប៊ុក​ថា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ជាច្រើន​មណ្ឌល​នៅ​ ភ្នំពេញ​មុន​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ម៉ោង​៨​និង​៣០​នាទី​យប់ ​។ ចលាចល​រយៈពេល​ខ្លី​បាន​កើតឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ សម្រុក​ទិញ​ម្ហូប​អាហារ​ចាក់​សាំង​និង​ទៅ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម​ ខណៈ​តាម​ដងផ្លូវ​មាន​សភាព​ស្ងាត់​និង​មាន​ការ​បិទ​ផ្លូវ​ច្រើន​កន្លែង​ផង​។ អ្នកស្រី​សូផន​ណារី​អនុប្រធាន​ធនាគារ​អេស៊ីលីដា​បាន​និយាយ​កាលពី​ថ្ងៃ​ ម្សិលមិញ​ថា​តម្រូវការ​សាច់ប្រាក់​បាន​កើតឡើង​មួយ​រយៈពេល​ខ្លី​រហូត​ធ្វើឲ្យ ​ម៉ាស៊ីន​ខ្លះ​ផ្អាក​ដំណើរការ​។ អ្នកស្រី​និយាយ​ថា​៖​«​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​អស់​លុយ​ហើយ​យើង​មិន​ បាន​បញ្ចូល​លុយ​ទេ​ព្រោះ​វា​យប់​»។ ទីតាំង​ទាំង​ប្រាំ​មួយ​នោះ​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់ តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ ខាង​បុគ្គលិក​ធនាគារ​បាន​បញ្ចូល​លុយ​និង​ដំណើរការ​បាន​ជា​ធម្មតា​។ ...

http://www.postkhmer.com/index.php/business/business/101556-2013-07-30-04-51-47

សភា​នឹង​ចាប់​ផ្តើម​នូវ​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន

ភ្នំពេញៈ នៅ​ពេល​រដ្ឋសភា​អាណត្តិ ទី៥ បើក​សម័យ​ប្រជុំ​លើក​ដំបូង ក្នុង​រយៈ​ពេល ២ ខែ​ទៀត វា​នឹង​ក្លាយ​ជា​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​កាល​ពី​មុន​មក។ ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​ជាច្រើន​លើក​រវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​លើក ទី១​ក្នុង​ឆ្នាំ ១៩៩៣ ពុំ​ដែល​មាន​ប្រព័ន្ធ​គណបក្ស​តែ​ពីរ​ខ្លាំង​ក្លា​ក្នុង​សភា​បែប​នេះ​ទេ។ ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន ទទួល​បាន​អាសនៈ​បន្ថែម​ជាប់​ជានិច្ច ចំណែក​ឯ​គណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បាន​ធ្លាក់​ចុះ​សំឡេង​ជា​បន្ត​បន្ទាប់ ហើយ​ឥឡូវ​នេះ​បាន​បាត់​សំឡេង​ពី​រដ្ឋសភា​ទាំង​ស្រុង​តែ​ម្តង ហើយ​គណបក្ស​ប្រឆាំង ដែល​ទើប​តែ​រួម​បញ្ចូល​គ្នា បាន​កើន​សំឡេង​ជិត​ទ្វេ​ដង។ ច្បាស់​ណាស់ គណបក្ស​ប្រជាជន នៅ​តែ​រក្សា​ចំនួន​ភាគ​ច្រើន ដែល​នៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ប៉ុន្តែ​គណបក្ស​នេះ មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន ដូច​កាល​ពី​អាណត្តិ​មុន​ទៀត​ទេ។ ...

http://www.postkhmer.com/index.php/national/1-national-news/101542-2013-07-30-04-06-07

MFI loans, deposits continue to increase

Both outstanding loans and savings deposits in 35 microfinance institutions (MFIs) continued to grow from January through to June this year, according to the latest report from the Cambodia Microfinance Association (CMA). By the end of the first half of this year, total loans from MFIs ...

http://www.phnompenhpost.com/business/mfi-loans-deposits-continue-increase

Prices fluctuate due to poll

As election data trickled in on Sunday evening and a fear set in borne of uncertainty and a beefed-up police presence, demand for basic commodities surged, food prices briefly rose, and some banks saw an expected rise in withdrawals. Sales of rice jumped from their normal ...

http://www.phnompenhpost.com/business/prices-fluctuate-due-poll

ចំនួន​អ្នក​បោះឆ្នោត​ធ្លាក់​ចុះ​នៅ​ត្រឹម​តែ​ជាង ៦០ ភាគរយ

ភ្នំពេញៈ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៨ ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​រហូត ៩៣ ភាគរយ​បាន​បោះឆ្នោត​មក​ចំនួន​អ្នក​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ធ្លាក់​ចុះ​ជា​ខ្លាំង មក​ត្រឹម​ប្រហែល ៦៨ ភាគរយ​ដែល​បាន​មក​ជ្រលក់​ទឹក​ថ្នាំ​ខ្មៅ​កាល​ពី​ថ្ងៃ​អាទិត្យ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ចំនួន​អ្នក​បោះឆ្នោត​ឆ្នាំ​នេះ​ចុះ​ទាប​ជាង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺ​ដោយ​សារ​តែ​ឧបសគ្គ​ចំពោះ​អ្នក​បោះឆ្នោត មិន​មែន​មិន​ចាប់​អារម្មណ៍​លើ​នយោបាយ​នោះ​ទេ។ អង្គការ ខុម ហ្វ្រែល និង​អង្គការ​តម្លាភាព​កម្ពុជា ជា​អង្គការ​ពីរ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​បង្ហាញ​ពី​ពាក្យ​បណ្តឹង​ជា​ទូទៅ របស់​អ្នក​បាន​ចុះ​ឈ្មោះ តែ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ដោយ​សារ​តែ​គ្មាន​ ឯកសារ​ត្រឹម​ត្រូវ​និង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត។ ...

http://www.postkhmer.com/index.php/national/1-national-news/101526-2013-07-30-03-02-27

Election worries for tourists

Chris Leyland had forgotten about Cambodia’s national elections when he made plans to travel into Phnom Penh from Vietnam with Jess Jackson, 34, and her two children. Had Leyland, a 41-year-old from Oxford, UK, remembered that it wasn’t going to be a normal weekend in Cambodia, ...

http://www.phnompenhpost.com/business/election-worries-tourists

បណ្តាញ​ព័ត៌មាន​សង្គម​គឺជា​កម្លាំង​ឃ្លាំ​មើល​ការ​បោះឆ្នោត​យ៉ាង​សកម្ម

ភ្នំពេញៈ បណ្តាញ Twitter និង ហ្វេសប៊ុក បាន​ផ្សព្វ​ផ្សាយ​អំពី​រូប​ថត និង​វីដេអូ​ជា​ច្រើន ដែល​ហាក់​ដូច​ជា​ផ្សព្វ​ផ្សាយ​អំពី​សកម្មភាព​ក្លែង​បន្លំ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត ដោយ​បង្ហាញ​អំពី​បណ្តាញ​ព័ត៌មាន​ដែល​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា។ វីដេអូ​របស់​អ្នក​បោះឆ្នោត ដែល​បាន​លាង​ជ្រះ​ទឹក​ថ្នាំ​ខ្មៅ​ពី​ចង្អុល​ដៃ​របស់​អ្នក​ដែល​បាន​បោះឆ្នោត​រួច​នោះ​និង​ជនជាតិ​វៀតណាម​ត្រូវ​បាន​រាំង​ស្ទះ នៅ​មណ្ឌល​បោះឆ្នោត គឺជា​រឿង​ធំ​ពីរ​របស់​បណ្តាញ​សង្គម ដែល​ត្រូវ​បាន​ចែក​រំលែក​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។ យោង​តាម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​អ្នក​បោះឆ្នោត​លើក​ទី១ ជាង ១,៥ លាន​នាក់ កំពុង​តែ​បង្កើត​បរិយាកាស​នយោបាយ​ថ្មី។ ក្នុង ចំនួន​ប្រហែល ៩,៦ លាន​នាក់ នៃ​អ្នក​មាន​សិទិ្ធ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ដោយ​មនុស្ស ៣,៥ លាន​នាក់​អាយុ​ពី១៨ ដល់ ៣០ឆ្នាំ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​លើក​នេះ​ជា​ការ​បោះឆ្នោត​របស់ យុវជន ក្នុង​ប្រវតិ្តសាស្រ្ត​កម្ពុជា។ តាម​លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ឲ្យ​ដឹង​ថា អ្នក​បោះឆ្នោត​វ័យ​ក្មេង ដែល​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កំពុង​តែ​ស្វែង​រក​ប្រភព​ព័ត៌មាន​ថ្មី ក្រៅ​ពី​គោល​នយោបាយ​របស់​គណបក្ស។ លោក គល់ បញ្ញា ...

AMELIA WOODSIDE
http://www.postkhmer.com/index.php/national/1-national-news/101470-2013-07-29-02-36-26

Big opposition gains

The ruling Cambodian People’s Party saw its ironclad grip on the National Assembly weaken dramatically, dropping 22 seats in winning 68 of 123, with the opposition the beneficiary and the CPP’s royalist coalition partners winning none at all in an election rife with alleged irregularities. Though ...

http://www.phnompenhpost.com/national/big-opposition-gains

លទ្ធផល​បឋមគណបក្សប្រជាជន​ទទួល​បាន៦៨អាសនៈរីឯសង្គ្រោះ​ជាតិ៥៥

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ថយ​ចុះ​អាសនៈ​ចំនួន ២២ ដែល​នេះ​គឺជា​លើក​ទី ១ ហើយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​បាន​ចាប់​ផ្តើម កាល​ពី​ឆ្នាំ ១៩៩៣ មក ហើយ​ការ​ធ្លាក់​ចុះ​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ទទួល​បាន​នូវ​អាសនៈ​ចំនួន ៦៨ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង បាន​កើន​អាសនៈ​ដល់​ទៅ​ចំនួន ៥៥។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់ បណ្តាញ​សារ​ព័ត៌មាន​កាល​ពី​យប់​មិញ។ ជាមួយ​គ្នា​នេះ មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។ អ្នក​ឃ្លាំ​មើល​បាន​ព្រមាន​កាល​ពី​យប់​មិញ​ថា ឈ្មោះ​ប្រជាជន​ជា​ច្រើន​នាក់ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ខណៈ​ដែល​ការ​ភាន់ច្រឡំ លើ​អត្ត​សញ្ញាណ​ប័ណ្ណ បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​បាត់បង់​សិទិ្ធ​បោះឆ្នោត។ ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ រាជធានី ភ្នំពេញ បាតុកម្ម​បាន​ផ្ទុះ​ឡើង នៅ​រសៀល​ម្សិលមិញ​ខណៈ​ដែល​អ្នក​បោះឆ្នោត ដែល​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត បាន​អះអាង​ថា មន្រ្តី​បាន​អនុញ្ញាត​ឲ្យ​វៀតណាម​បោះឆ្នោត ដោយ​ខុស​ច្បាប់។ នគរបាល​ប្រហែល ១០០ នាក់ បាន​ចូល​មក​ក្នុង​វត្ត ហើយ​ជួប​នឹង​អ្នក​ធ្វើ​បាតុកម្ម ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101486-2013-07-29-03-46-25

មនុស្ស​មួយ​ចំនួន​តវ៉ា​មិន​ឲ្យ​ជនជាតិ​វៀតណាម​បោះឆ្នោត

ភ្នំពេញៈ មនុស្ស​រាប់​រយ​នាក់ ផ្អើល​ឈូឆរ​ចុះ​ឡើងៗ ឬ​ផ្តុំ​គ្នា​ចាំ​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ​ស្ទើរ​ពេញ​ណែន នៅ​ក្នុង​មណ្ឌល​បោះឆ្នោត សាលា​បឋម​សិក្សា ចម្ប៉ា នឹង​នៅ​តាម​ផ្លូវ​ច្រក​ចូល​ជាមួយ​នឹង​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ យ៉ាង​ទ្រហឹង​អ៊ឹងកង រារាំង​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​បោះឆ្នោត បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដ៏​ក្តៅ​គគុក​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ម្សិលមិញ។ នៅ ម៉ោង​ប្រមាណ ១១ និង ៣០ នាទី​ព្រឹក ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ដែល​ភ្នំពេញ ប៉ុស្តិ៍​បាន​ជួប​សម្ភាស នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​សាលា​បឋម​សិក្សា ចម្ប៉ា បាន​និយាយ​ថា ចាប់​តាំង​ពី​ម៉ោង ៧ ព្រឹក មក​ពួក​គាត់​បាន​បណ្តេញ​ជនជាតិ​វៀតណាម ដែល​មិន​ចេះ​និយាយ​ខ្មែរ​ច្បាស់ ចេញ​ពី​មណ្ឌល​បោះឆ្នោត​នេះ​ប្រមាណ​ជាង ១០ នាក់​។ ក្រុម​អ្នក​ភូមិ​ដែល​ហាក់​បី​ដូច​ជា​កំពុង​មាន​កំហឹង​ពុះ​កញ្រ្ជោល ចំពោះ​ជនជាតិ​វៀតណាម​បាន​ចោទ​សួរ​ថា​«ជនជាតិ​វៀតណាម​ទាំង​នោះ មាន​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​ពួក​គេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់​ទេ។ តើ​ពួក​គេ បាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​មក​ពី​ណា? ខ្មែរ​មាន​ឈ្មោះ នៅ​ពេល​ទៅ​បោះឆ្នោត​បែរ​ជា​ត្រូវ​គេ​បោះ​បាត់ ហេតុ​អ្វី​ក៏​ដូច្នេះ​!»។ លោក ម៉ៅ ផល្លា ...

សូ វិសាល
http://www.postkhmer.com/index.php/national/1-national-news/101464-2013-07-29-03-03-12

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បារម្ភ​ពី​ប្រតិកម្ម​ហិង្សា​ក្រុម​ប្រឆាំង

ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​បង្ហាញ​ពី​ការ​បារម្ភ​ពី​ភាព​មិន​ប្រក្រតី ខណៈ​មាន​ការ​តវ៉ា​និង​ពាក្យ​បណ្តឹង​ជា​ច្រើន​នៅ​តាម​ការិយាល័យ បោះឆ្នោត​មួយ​ចំនួន ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។ ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ម្សិលមិញ ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ ខុម ហ្វ្រែល បាន​បង្ហាញ​ពី​ការ​បារម្ភ​អំពី​ចលនា​តវ៉ា​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រសិន​លទ្ធផល​បោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ​នេះ។ លោក សុក សំអឿន អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ថ្លែង​ថា ៖ «លទ្ធភាព​មាន​កម្រិត​ធ្ងន់​ធ្ងរ​និង​គ្រោះថ្នាក់​ណាស់​»។ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត (បើ​ទោះ​គេ​ជឿ​ថា ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​ក៏​ដោយ) អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ប្រតិកម្ម​ដោយ​អំពើ​ហិង្សា​។​ទន្ទឹម​នឹង​នេះ ប្រតិកម្ម​ពី​រដ្ឋាភិបាល​ឬ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​លទ្ធផល​ល្អ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ ដែល​ហាក់​ដូច​ជា​មិន​អាច​ព្យាករ​បាន​នោះ​ក៏​ដោយ។ ...

SEAN TEEHAN
http://www.postkhmer.com/index.php/national/1-national-news/101468-2013-07-29-02-28-15

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​មក​អបអរ​សាទរ​នឹង​លោក​សម រង្ស៊ី

ប្រជាពលរដ្ឋ​និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​គណបក្ស​ប្រឆាំង​លេច​ធ្លោ​នៅ​កម្ពុជា ប្រមាណ​ជាង ៣០០ នាក់​បាន​មក​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិនៅ​ចាក់​អង្រែ ដើម្បី​អបអរសាទរ​នឹង​ជ័យ​ជម្នះ​របស់​គណបក្ស​នេះ​ដែល​ទទួល​បាន​សម្លេង​ច្រើន​នៅ​ក្នុង​សភា។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី មេដឹកនាំ​គណបក្ស​ទាំង​ពីរ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តែ​មិន​ទាន់​ទទួល​ស្គាល់​នូវ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អណត្តិ​ទី ៥ នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ជា​យ៉ាង​ច្រើន នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​រឿង​មិន​ប្រក្រតី​នេះ។ ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/online/101456-2013-07-29-04-22-55

អ្នកកំពង់ស្ពឺអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជាប់​ឆ្នោត​អភិវឌ្ឍ​ជាតិ

កំពង់ស្ពឺៈ ក្រុម​អ្នក​បោះឆ្នោត​នៅ​ខេត្ត កំពង់ស្ពឺ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ទោះ​ជា​គណបក្ស​ណា​ក៏​ដោយ​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស ប្រកប​ដោយ​សុខ​សន្តិភាព និង​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម។ លោក បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច បាន​ថ្លែង​ថា ថ្វី​ដ្បិត​តែ​នៅ​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ថា តើ​គណបក្ស​ណា​មួយ​ទទួល​បាន​ជោគជ័យ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ គណបក្ស​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការ​បោះឆ្នោត​ចាំ​បាច់​ត្រូវ​តែ​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ លោក​ថ្លែង​ថា ៖ «ការងារ​ដំបូង​របស់​រដ្ឋាភិបាល​ថ្មី ដែល​ឈ្នះ​ឆ្នោត​គឺ​ត្រូវ​បន្ត​ឬ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​អភិឌ្ឍន៍ ជាតិ និង​បន្ត​ដោះស្រាយ​នូវ​រាល់​បាតុភាព​នានា​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជា​បន្ត​ទៀត»៕   ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101478-2013-07-29-03-15-55

មណ្ឌលព្រៃវែងមាន​ការ​ពង្រាយ​កម្លាំង​ទប់​ទល់​ការ​តវ៉ា

ព្រៃវែងៈ វត្តមាន​យោធា​ខ្លាំង​ក្លា​មួយ​នៅ​ផ្នែក​មួយ​ចំនួន​ក្នុង​ខេត្ត ព្រៃវែង បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បុរស​អាយុ ១៨​ឆ្នាំ​ម្នាក់ កាល​ពី​រសៀល​ខណៈ​អាជ្ញាធរ​ក្នុង​ឃុំ ក្តឿងរាយ ស្រុក កញ្រ្ជៀច បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ភូមិ​ដែល​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ។ ជំទប់​ឃុំ​លោក យែម យូហ៊ន បាន​ថ្លែង​ថា អ្នក​ភូមិ​ប្រមាណ ១០០នាក់ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុម​មនុស្ស​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា «អ្នក​ខាង​ក្រៅ» ដែល​មក​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង ឃុំ​របស់​ពួក​គេ។ លោក​បន្ត​ថា​៖ «អ្នក​ភូមិ​បាន​នាំ​គ្នា​ឈរ​ការពារ​មិន​ឲ្យ​អ្នក​ទាំង​នោះ​ដែល​មក​ពី​កន្លែង​ផ្សេង​មក​ធ្វើ​ការ​បោះឆ្នោត​នោះ​ទេ​។ ប៉ុន្តែ​មនុស្ស​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន​»។ បុរស​ម្នាក់​នេះ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ។ ជំទប់ ឃុំ​រូប​នេះ​បន្ត​ថា​៖ «អ្នក​ភូមិ​មិន​យល់​អំពី​ច្បាប់​បោះឆ្នោត ហើយ​ប្រតិកម្ម​តាម​វិធី​នេះ ពី​ព្រោះ​ពួក​គេ​មិន​ដែល​ឃើញ​មនុស្ស​ទាំង​នោះ​ពី​មុន​មក​ទេ​។​នោះ​ហើយ ជា​មូលហេតុ​ដែល​នគរបាល​និង​កង​រាជ​អាវុធហត្ថ​បាន​ចុះ​មក​ទី​នេះ»។ តាម​សេចក្តី​រាយការណ៍​ថា មាន​វត្តមាន​យោធា​ខ្លាំង​ក្លា​មួយ គឺ​មាន​លក្ខណៈ​ប្រចាំ​ការ​ជាប់​នៅ​ក្នុង​ខេត្ត​នេះ។ លោក ស៊ិន ពៅ ជា​ពល​ទាហាន​ម្នាក់​ដែល​ជា​ធម្មតា​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា វៀតណាម បាន​ថ្លែង​ថា គាត់​ត្រូវ​បាន​កោះ​ហៅ​ទៅ​តំបន់​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​នេះ ជា​ពិសេស​សម្រាប់​អំឡុង​ពេល​បោះឆ្នោត។ លោក​បន្ត​ថា​៖ «នៅ​ថ្ងៃ​សុក្រ​ទាហាន​ប្រមាណ​ជិត ១០០​នាក់​បាន​មក​កាន់​ឃុំ កំពង់សឹង ក្នុង​ស្រុក ព្រះស្តេច​។«ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ផ្តល់ សន្តិសុខ ក្នុង​អំឡុង​ការ​បោះឆ្នោត»។ «ប៉ុន្តែ​វា​មិន​មែន​មាន​ទាហាន​ម្នាក់​និង​នគរបាល​ម្នាក់​នៅ​ការិយាល័យ​មួយៗ​នោះ​ទេ​»។ ...

មុំ គន្ធា និង SHANE WORRELL
http://www.postkhmer.com/index.php/national/1-national-news/101474-2013-07-29-02-52-58

បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​ស្ទើរ​ស្មើ​គ្នា​នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ តាម​លទ្ធផល​បឋម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ម៉ោង​ប្រមាណ​ជាង ១០ យប់​មិញ តាម​ទូរទស្សន៍​ជាតិ កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត កំពង់ស្ពឺ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង ១០០ ៣៤៦ គណបក្ស​ប្រជាជន ទទួល​បាន ១០០ ១១២។ លោក ព្រំ គឹមថៃ ប្រធាន​គណៈកម្មាធិការ ខេត្ត​រៀបចំ​ការ​បោះឆ្នោត ខេត្ត កំពង់ស្ពឺ បាន​ថ្លែង​ថា៖ «មក​ទល់​ម៉ោង​នេះ យើង​នៅ​មិន​ទាន់​ប្រមូល​បាន​តួលេខ ពី​គ្រប់​បណ្ដា ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​តួលេខ ដែល​យើង​ទទួល​បាន សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង»។ លោក​ឲ្យ​ដឹង​ថា ស្ថានភាព​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ចំនួន​អ្នក​ទៅ​បោះឆ្នោត បាន​កើន ប្រមាណ​ជាង ២ ភាគរយ បើ​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​អាណត្តិ​ទីបួន ដែល​មាន​ត្រឹម​ជាង ៦៨ ភាគរយ។ ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101476-2013-07-29-03-08-45

Social media shows election day muscle

Illustrating a rapidly changing information network in Cambodia, social media played a major role yesterday, as images and videos that appeared to depict fraudulent election activity went viral on Facebook and Twitter. Videos of voters washing off the supposedly indelible security ink used to identify those ...

http://www.phnompenhpost.com/national/social-media-shows-election-day-muscle

Dragonair to fly to Siem Reap

Joining a growing number of airlines connecting to Angkor Wat’s gateway, Dragonair will fly between Hong Kong and Siem Reap in October. The Hong Kong-based subsidiary of Cathay Pacific said in a statement last week that it will start the seasonal service on October 29 and ...

http://www.phnompenhpost.com/business/dragonair-fly-siem-reap

Party backs out on tuk-tuks

Hundreds of angry tuk-tuk drivers gathered outside the Khmer Economic Development Party’s Phnom Penh headquarters yesterday, after the party pulled out of an ambitious two-day rolling rally at the last minute. The president of the seven-month-old party, Huon Reach Chamroeun, entered into an agreement with about ...

http://www.phnompenhpost.com/national/party-backs-out-tuk-tuks

Sam Rainsy’s request for immunity rejected

Opposition leader Sam Rainsy’s request to have his parliamentary immunity restored before Sunday’s national election was refused yesterday by the National Assembly permanent committee — which consists wholly of ruling Cambodian People’s Party lawmakers. “The permanent committee has unanimously decided that because [Rainsy] has become a ...

http://www.phnompenhpost.com/national/sam-rainsy%E2%80%99s-request-immunity-rejected

Final push to finish line

For a month now, the campaign has grown increasingly frenetic. Supporters have poured into the streets by the tens of thousands for ruling and opposition party rallies alike. On motorbikes and by the truckload, campaigners have overrun cities large and small, chanting party slogans. Today, that ...

http://www.phnompenhpost.com/national/final-push-finish-line

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

bWJTg
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!