កម្មករ​ក្រុមហ៊ុន ខេស៊ីមិន ២០០ នាក់​ធ្វើ​កូដកម្ម

កម្មករ​ប្រមាណ​ជាង ២០០ នាក់​ពី​ក្រុមហ៊ុន​ចំនួន ១៩ ដែល​ម៉ៅការ​ផលិត​ស៊ីម៉ងត៍ ឲ្យ​ក្រុមហ៊ុន ខេស៊ីមិន នៅ ខេត្ត​កំពត កាល​ពី​ម្សិលមិញ​បាន​ធ្វើ​កូដកម្ម​នៅ​ក្រៅ​ក្រុមហ៊ុន ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​បញ្ហា​ការ​រើស​អើង​ចំពោះ​សហជីព​និង​សុំ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ប្រសើរ​ឡើង។ លោក ធី យ៉ាន់ អគ្គ​លេខា​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​បាន​ថ្លែង​ឲ្យ​ដឹង​ថា បញ្ហា​រើស​អើស​សហជីព​និង​បណ្តេញ​សហជីព​កើត​ឡើង​តាំង​តែ​ពី ឆ្នាំ​២០១០ មក​រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​តុលាការ​ទេ​ជា​ការ​ធ្វើ​ឲ្យ​កម្មករ​កើត​ទុក្ខ​មិន​សុខ​ចិត្ត និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ជា​ពិសេស​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៣០ ដុល្លារ​ក្នុង​មួយ​ខែ។ …

សែន ដាវិត
http://postkhmer.com/national/1-national-news/112998-2014-04-09-03-29-56