សេចក្តីប្រកាស
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និង វិធានការការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូ ...
ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មាន៖ ជប៉ុនផ្ដល់ ១៧៩,៣០៨ដុល្លារអាមេរិក សម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងពង្រឹងសហគមន៍កសិកម្ម
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧៩,៣០៨ ដុល្លារអាមេរិក ដល់អង្គភាពចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (ជំនួយគូសាណូណ៌) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅ ...
ស្ថានទូតជប៉ុននៅកម្ពុជា
ការប្រកួតប្រជែងសំណេរយុវជនសម្រាប់ព្រឹត្តិការណ៍ទិន្នន័យបើកទូលាយ ២០២០
ដោយផ្អែកលើបទពិសោធន៍ជោគជ័យពីឆ្នាំមុនៗ ឆ្នាំនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានក្តីសោមនស្សរីករាយនឹងរៀបចំប្រារព្ធ “ទិវាទិន្នន័យទូលាយឆ្នាំ ២០២០” ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមីនា។ ប្រធានបទឆ្នាំនេះ យើងនឹងផ្តោតទៅលើប្រធានបទសកល “ទិន្នន័យបើកទូលាយ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីវិធានការណ៍ការពារ ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយសេចក្តីជូនព័ត៌មានមួយស្តីពីវិធានការណ៍ការពារ ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ជូនដល់សាធារណជនទាំងអស់ ជាពិសេសអ្នកដែលមានគម្រោងធ្វើដំណើរទៅ ឬត្រលប់មក ...
ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មាន៖ ជប៉ុនផ្ដល់ ៣៦៣,២២៤ ដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវថ្នល់ សាងសង់បរិក្ខារសុខាភិបាល និង ស្ថានីយផលិតទឹកស្អាតខ្នាតតូច
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (ជំនួយគូសាណូណ៌) សរុបចំនួន ៣៦៣,២២៤ ដុល្លារអាមេរិក ដល់អង្គភាព ចំនួនបី ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលសន្និបាតបូកសរុបផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលសន្និបាតបូកសរុបផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។ អង្គសន្និបាតបានឯកភាពលើ ២១ ចំនុចធំៗ ដែលក្នុងនោះរួមមាន៖ការបន្ត ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីថ្លែងការណ៍រួម៖ អង្គការសង្គមស៊ីវិលសូមអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មាន
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារួមជាមួយនឹង CamboJA និងអង្គការសង្គមស៊ីវិលចំនួន ៣៥ ផ្សេងទៀតបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយដើម្បី ទទូចទៅរាជរដ្ឋាភិបាលឱ្យដាក់ចេញនូវចំណាត់ការជាវិជ្ជមានឱ្យបានជាក់លាក់ ដើម្បីធានាលំហនៃសេរីភាពសារព័ត៌មាន លំហសេរីភាពបញ្ចេញមតិ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងមហាផ្ទៃនឹងរៀបចំកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ “អគារ S” ទី ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១
ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកាសកលស្តីពី អាហារូបត្ថម្ភកុមារ លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយសហការជាមួយ Global Child Nutrition Foundation (GCNF) និង World Food Programme Centre of Excellence against Hunger (WFP ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ ជប៉ុនផ្តល់ថវិកាប្រមាណ ៤៣៩,២៦១ ដុល្លារអាមេរិក សម្រាប់គម្រោង គាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម
នៅថ្ងៃទី ២៩ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកាដល់អង្គការ IVY ជាមួយនឹងទឹកប្រាក់ ៤៣៩,២៦១ ដុល្លារអាមេរិក សម្រាប់គម្រោង “គាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម (ឆ្នាំទី២)”កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលស្តីពីការស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន ១១ ចំណុចដើម្បីបញ្ឈប់អំពើហិង្សាដោយផ្អែកលើយេនឌ័រក្នុងពិភពការងារនិងការពារសិទ្ធិសេរីភាពមូលដ្ឋានរបស់កម្មករ
ដើម្បីចូលរួមយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍រួមរបស់សហជីព សមាគម និងអង្គការសង្គមស៊ីវិលចំនួន ២១ ស្ថាប័ន ដែលកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ប្រទេសអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមាន ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រុមប្រឹក្សាជាន់ខ្ពស់ MRCអនុម័តលើយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត និងគោលនយោបាយមួយចំនួនទៀតដើម្បីជួយលើកកម្ពស់សមត្ថភាពបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយនាពេលអនាគត
នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់របស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (ដែលហៅកាត់ថា MRC) បានអនុម័តលើយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំ ២០២០-២០២៥ នៅក្នុងជំនួបប្រចាំឆ្នាំ ដែលបានធ្វើឡើងក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់លទ្ធភាពឱ្យប្រទេសកម្ពុជា ឡាវ ថៃ និង ...
គណៈកម្មការទន្លេមេគង្គ
សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាស្ដីពីការបន្តគាំទ្រកម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ២០២០
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជាបានចេញផ្សាយសេចក្តីជូនដំណឹងដល់សាធារណៈជនស្តីពីការបន្តផ្តល់ថវិកាជាអំណោយដល់នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា (ហៅកាត់ថា “ម.អ.ជ.”) ដើម្បីបន្តអនុវត្តន៍ “កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ” ដែល ...
អគ្គិសនីកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងសាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសអាស៊ានចំនួន ៥ ក្នុងអំឡុងកម្មវិធីវិនយោគអាស៊ានឆ្នាំ ២០១៩
នារសៀលថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសអាស៊ានចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្ដីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សា ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក។ សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែ ...
ក្រសួងរ៉ែ និងថាមពល
ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ជប៉ុនផ្តល់ថវិកា ១៩១,៧៤៤ ដុល្លារអាមេរិកសម្រាប់សម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព
នៅថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយដល់អង្គការ Nature Center Risen នូវថវិកាចំនួន ១៩១,៧៤៤ ដុល្លារអាមេរិក សម្រាប់ “គម្រោងសម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថានគរុកោសល្យ (ឆ្នាំទី៣)”។ កិច្ចសន្យាផ្តល់ជំនួយ បានត្រូវ ...
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ
នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ និងការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។ បើតាមសេចក្តីប្រកាស សមាគមគ្រប់គ្រងសត្វដំរីនឹងដឹកជញ្ជូនសត្វដំរីមួយចំនួនទៅកាន់ព្រៃសហគមន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់តាមលក្ខណៈធម្មជាតិ។ ...
អាជ្ញាធរជាតិអប្សរា
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋាភិបាលជប៉ុនអនុម័តថវិកាចំនួន ២៥១,៩៧០ ដុល្លារអាមេរិកសម្រាប់មជ្ឃមណ្ឌលតម្កល់ឯកសារច្បាប់
នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដល់សាធារណៈជនថា រដ្ឋាភិបាលជប៉ុនបានអនុម័តការប្រើប្រាស់ថវិកាចំនួន ២៥១,៩៧០ ដុល្លារអាមេរិក ពីថវិកាបដិភាគ សម្រាប់ការអនុវត្តគម្រោង “អនុវត្តអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹង ...
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
បណ្តាញយុវជនកម្ពុជាចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស្តីពីដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ
នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្តាញយុវជនកម្ពុជា (CYN) បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និងស្រាវជ្រាវស្តីពី ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារកំពុងប្រឈមនឹងការកាប់ទន្ទ្រានដីព្រៃ។ ការសិក្សានេះធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ នៅក្នុង ...
បណ្តាញយុវជនកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាង ...
ក្រសួងមហាផ្ទៃ
សេចក្ដីថ្លែងការណ៍រួម៖ ការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរស្វ័យនិយោជន៍ គឺការដណ្ដើមមុខរបររបស់កម្មករ និងប្រជាពលរដ្ឋខ្មែរ
នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ សហជីព សមាគម និងអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញការខកចិត្តចំពោះសេចក្តីជូនដំណឹង លេខ០៣៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ ស្តីពី “ការអនុញ្ញាត ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា