ប្លក់​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ដើម្បី​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​តាមដាន​ព្រៃឈើ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស​ Global​ Forest​ Watch​ (GFW)​ និង​មូលនិធិ​ហេ​ន​រេច​បូល​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​ ក្រោម​ប្រធានបទ​ «​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ជូនដំណឹង​អំពី​ការ​តាមដាន​ព្រៃឈើ​នៅ​កម្ពុជា​»​។​ កម្មវិធី​នេះ​មាន​អ្នកចូលរួម​សរុប​ ៤៦​នាក់​ (​ស្ត្រី​ ១៩​នាក់​)​ ដែល​ជា​តំណាង​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​មូលដ្ឋាន​ តំណាង​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​មូលដ្ឋាន​ គ្រឹះស្ថានឧត្តមសិក្សា​ ដៃគូ​អភិវឌ្ឍន៍​ និង​អ្នក​សារព័ត៌មាន​ ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ទិន្នន័យ​បើក​ទូលាយ​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ភូមិសាស្ត្រ​គាំទ្រ​ដល់​ការ​អភិរក្ស​ព្រៃឈើ​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​​ព័ត៌មាន​ទិន្នន័យ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ការ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ ...

វត្តមាន​របស់​សង្គម​ស៊ី​វិល​នៅ​ក្នុង​បន្ទប់​ថវិកា​៖​ ការ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ជាតិ​របស់​កម្ពុជា​ស្តី​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ

នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​មក​ពី​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ សម្រាប់​វេទិកាសាធារណៈ​ជាតិ​ស្តី​ពី​ «​ការ​ចូលរួម​របស់ ...

ការ​​ថត​រឿងសហគមន៍​៖​ វគ្គ​បណ្តុះបណ្តាល​ការ​ថតរូប​ និង​ថត​វី​ដេ​អូ​ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​សម្រាប់​សហគមន៍​តំបន់ឆ្នេរ​

នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ «​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថតរូប​ និង​ថត​វី​ដេ​អូ​ដោយ​ប្រើ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​»​ នៅ​សហគមន៍​ត្រពាំង​សង្កែ​ ខេត្តកំពត​។​ វគ្គ​បណ្តុះបណ្តាល ...

ការ​ពង្រឹង​ជំនាញ​និទានរឿង​បែប​ឌី​ជី​ថ​ល​សម្រាប់​សហគមន៍​តំបន់ឆ្នេរ​សមុទ្រ​នៅ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​អង្គការ​ម្លប់​ព្រហ្ម​វិហារធម៌​ (MPC)​ និង​អង្គការ​ស្រឡាញ់​ធនធានធម្មជាតិ​កម្ពុជា​ (CNRO)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ «​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថតរូប​ និង​វី​ដេ ...

ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​តៃប៉ិ​៖​ អូ​ឌី​ស៊ី​បានចូលរួម​កិច្ចប្រជុំ​កំពូល​ g0v

នៅ​ថ្ងៃ​ទី​២៣-២៤​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ទៅ​ដល់ទី​ក្រុង​តៃប៉ិ​ តៃវ៉ាន់​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ g0v​ ដែល​ជា​ការ​ជួប​ជុំ​​ដ៏​រំភើប​មួយ​នៅ​ក្នុង​ពិភព​អ្នកជំនាញ​បច្ចេកទេស​។​g0v ...

ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​បង្ហាញ​ពី​នវានុវត្តន៍​ក្នុង​ការ​ធ្វើ​ផែនទី​កសិកម្ម​ បច្ចេកវិទ្យា​អភិរក្ស​ និង​ការ​តាមដាន​ការ​ប្រែប្រួល​ព្រៃឈើ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​ភ្នំពេញ​។​ ជំនួប​បច្ចេកទេស​នេះ​បាន​ប្រមូលផ្តុំ​អ្នកជំនាញ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ អ្នក​ស្រាវជ្រាវ​ អ្នក​អភិរក្ស​ មន្ត្រី ...

ការ​ពង្រឹង​ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ជា​សាធារណៈ​នៅ​កម្ពុជា​

​ទោះបីជា​កម្ពុជា​កំពុង​មាន​កំណើន​នៃ​គម្រោង​វិនិយោគ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ​នៅ​ទូ​ទាំង​ប្រទេស​ក៏​ដោយ​ ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ នៅ​តែ​មាន​កម្រិត​សម្រាប់​សហគមន៍​ និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​។​ ដើម្បី​គាំទ្រ ...

ពង្រឹងសមត្ថភាព​សហគមន៍​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ខេត្តកោះកុង​

នៅ​ថ្ងៃ​ទី​៨-៩​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​ការ​បណ្តុះបណ្តាល​សមត្ថភាព​ដែល​ផ្តោត​លើ​ភាព​ជា​អ្នកដឹកនាំ​ ជំនាញ​សម្របសម្រួល​ ការ​គ្រប់គ្រង​ទិន្នន័យ​សហគមន៍​ និង​ការ​យល់​ដឹង​អំពី​ការ​វាយតម្លៃ ...

Ideathon៖​ ការ​កសាង​ទំនុកចិត្ត​តាម​រយៈ​គំនិត​

ខ្ញុំ​ចាំ​បាន​យ៉ាង​ច្បាស់​។​ ប្រហែល​ពីរ​ឆ្នាំ​មុន​ បន្ទាប់​ពី​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ខ្ញុំ​បាន​ព្យាយាម​ដាក់​ពាក្យ​ចូល​កម្មវិធី​ផ្លាស់​ប្តូរ​ និង​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​។​ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ផង​ ភ័យ​ខ្លាច​ផង​ និង​មាន​ក្តី​សង្ឃឹម ...

Ideathon៖​ បើកផ្លូវ​ឱ្យ​ឱកាស​ថ្មីៗ​

​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូលរួម​កម្មវិធី​ Ideathon​ ដំបូង​ ខ្ញុំ​មិន​ដែល​ស្រមៃ​ថា​វា​នឹង​អាច​នាំ​ទៅ​ដល់​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​នោះ​ទេ​។​ ការ​ឈ្នះ​ក្នុង​កម្មវិធី​ Ideathon​ និង​ការ​ទទួល​បាន​ឱកាស​នេះ​ គឺជា​កិត្តិយស​ព្រមទាំង ...

Ideathon៖​ ផ្សារ​ភ្ជាប់​អ្នកជំនាញ​ខាង​បញ្ញា​សិប្បនិម្មិត​ (AI)​ និង​នវានុវត្តន៍

ពួក​យើង​បានឃើញ​ការ​ប្រកាស​ពី​ការ​ប្រកួតប្រជែង​បញ្ញា​សិប្បនិម្មិត​ (AI)​ សម្រាប់​បរិ​យា​បន្ន​យេ​ន​ឌ័​រ​ ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ (GIZ)​ ត្រឹមតែ​ពីរ​ថ្ងៃមុន​ថ្ងៃ​ផុតកំណត់​។​ ខ្ញុំ ...

ពង្រឹង​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទិន្នន័យ​៖​ លើកកម្ពស់​សមត្ថភាព​របស់​អ្នក​សារព័ត៌មាន​សម្រាប់​ការ​រាយការណ៍​អំពី​ធនធានធម្មជាតិ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៨–៣០​ ខែមីនា​ ឆ្នាំ​២០២៦​ អ្នក​សារព័ត៌មាន​ និង​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​សរសេរ​រឿង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៣​ថ្ងៃ​ ស្តី​ពី​ “​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​ការ​រាយការណ៍​អំពី​ធនធានធម្មជាតិ​”​ នៅ​រាជធានី​ភ្នំពេញ​។​​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ( ...

អបអរសាទរ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦៖​ ពង្រីក​ឥទ្ធិពល​លើស​ពី​រាជធានី​ភ្នំពេញ​

​ទិវា​ទិន្នន័យ​បើក​ទូលាយ​គឺជា​ការ​ប្រារព្ធ​ពិធី​សកល​មួយ​ដែល​ប្រមូលផ្តុំ​សហគមន៍​ អង្គការ​ និង​រដ្ឋាភិបាល​ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​បើក​ទូលាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​។​ នៅ​ជុំវិញ​ពិភពលោក​ ព្រឹត្តិការណ៍​នានា​មាន​ចាប់ពី​សិក្ខាសាលា​ ការ​ពិភាក្សា​ជា​ក្រុម​ រហូត ...

នាំ​យក​ទិន្នន័យ​បើក​ទូលាយ​មក​កាន់តែ​ជិត​សិស្សានុសិស្ស​៖​ អូ​ឌី​ស៊ី​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​អនុ​វិទ្យាល័យ​ឈានមុខ​

​ព័ត៌មាន​ឌី​ជី​ថ​ល​កាន់តែ​មាន​សារៈសំខាន់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ដូចនេះការ​ជួយ​យុវជន​ឱ្យ​យល់​ដឹង​អំពី​ទិន្នន័យជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ត្រៀមខ្លួន​របស់​ពួក​គេ​សម្រាប់​អនាគត​។​ ដើម្បី​អបអរសាទរ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​ថ្ងៃ​ទី ...

ការ​ពង្រឹង​សហគមន៍​នេសាទ​តាម​រយៈ​ទិន្នន័យ​៖​ ការពិគ្រោះ​យោបល់​នៅ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៦​ ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ក្រុម​អ្នក​ពាក់ព័ន្ធ​ចម្រុះ​បាន​ជួបជុំ​គ្នា​ដោយ​មាន​គោលបំណង​រួម​មួយ​តែ​មួយ​គឺ​ ដើម្បី​ធានា​ថា​រឿងរ៉ាវ​ ការ​ពិត​ និង​បញ្ហា​ប្រឈម​របស់​សហគមន៍​នេសាទ​នៅ​តំបន់ឆ្នេរ ...

ការ​សិក្សា​អំពី​ទិន្នន័យ​តាម​រយៈ​ការ​គូររូប​៖​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​សាលា​បឋម​សិក្សា​ប៉ា​ហាល់​

ការ​ជួយ​ឱ្យ​កុមារ​យល់​ដឹង​អំពី​ទិន្នន័យ​មិនមែន​តែងតែ​ចាប់ផ្តើម​ពី​លេខ​ ឬ​និយម​ន័យ​ទេ​ ប៉ុន្តែ​អាច​ចាប់ផ្តើម​ពី​ការ​ស្រមើស្រមៃ​ ពណ៌​ និង​វត្ថុ​ដែល​ស្គាល់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​ ក្នុង​ឱកាស​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ ...

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ទិន្នន័យ​សហគមន៍​នេសាទ​ប្រារព្ធ​ឡើង​នៅ​ខេត្តកំពត​

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​ និង​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ឆ្នេរសមុទ្រ​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ថ្មីៗ​នេះ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​នៅ​ខេត្តកំពត​ នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០២៦​ ដើម្បី​បង្ហាញ ...

ពី​ការ​អនុវត្ត​ទៅ​គោលបំណង​៖​ រឿងរ៉ាវ​នៃ​ការ​សម្រប​ខ្លួន​ និង​ការ​លូតលាស់

នៅ​ពេល​ដែល​សុខ​ណា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​ គាត់​គឺជា​គ្រូ​បណ្តុះបណ្តាល​ម្នាក់​ដែល​មាន​គោលបំណង​នៅ​ក្នុង​កា​ប្រើប្រាស់​ជំនាញ​របស់​គាត់​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​ និង​សន្តិសុខ​អ៊ីនធឺណិត​ ប្រកបដោយ​អត្ថន័យ​។​ បន្ទាប់​ពី​បានដឹង​អំពី​ឱកាស​នេះ​ពី​មិត្ត​របស់​គាត់​ ដា ...

ជំនួប​បច្ចេកទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​៖​ ពង្រឹង​ចំណេះដឹង​ស្តី​ពី​ការ​ធ្វើ​ផែនទី​គម្រប​ព្រៃឈើ​ និង​រី​ម៉ូត​សិន​ស៊ី​ង​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ជំនួប​ប​ចេ្ច​ក​ទេស​ស្តី​ពី​ការ​ធ្វើ​ផែនទី​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ជោគជ័យ​ ដែល​មាន​អ្នកចូលរួម​ចំនួន​ ៣៧​នាក់​ (​ស្ត្រី​ ១៩​នាក់​)​ មាន​សាវតារ​ផ្សេងៗ​គ្នា​ រួម​ទាំង​អ្នក​អនុវត្ត​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ ...

ពី​ទិន្នន័យ​ទៅ​ជា​សកម្មភាព​៖​ ការ​ពង្រឹង​ព័ត៌មាន​បរិស្ថាន​សម្រាប់​សហគមន៍​

កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​ ក្រោម​ប្រធានបទ​ ការ​ពង្រឹង​ផល​ជះ​ជា​វិជ្ជមាន​នៃ​ទិន្នន័យ​បរិស្ថាន​ ដីធ្លី​ និង​ធនធានធម្មជាតិ​។​ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ចំនួន​ ២៣​នាក់ ...

ការ​ជំរុញ​ទិន្នន័យ​បើក​ទូលាយ​ក្នុង​តំបន់​មេគង្គ​៖​ ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សន្ទនា​ថ្នាក់​តំបន់​ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​សហការ​ អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​.​ស​.​ក​)​ ដែល​បានការ​គាំទ្រ​ថវិកា​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរជាតិ​ (IDRC)​ របស់​ប្រទេស​កា ...

បញ្ញា​សិប្បនិម្មិត​ (AI)​ និង​ព័ត៌មាន​បន្លំ​នៅ​លើ​កម្មវិធី​ឌី​ជី​ថ​ល​

បញ្ញា​សិប្បនិម្មិត​ (AI)​ បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ព័ត៌មាន​ត្រូវ​បាន​ផលិត​ និង​ចែករំលែក​ ប៉ុន្តែ​វា​ក៏​បាន​បង្កើន​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ និង​ព័ត៌មាន​បន្លំ​ផង​ដែរ​។​ នៅ​ក្នុង​សេចក្ដី​ព្រាង​យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ (២០២៥-២០៣០)​ សុចរិត ...

​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ ScamCheck​ AI

ការ​ឆបោក​តាម​អន​ឡាញ​កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​ ដែល​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​ខាតបង់​ថវិកា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​ផង​ដែរ​។​ ទម្រង់​នៃ​ការ​ឆបោក​ជា​ទូទៅ​រួម​មាន​ ការ ...

មាគ៌ា​របស់​កម្ពុជា​ទៅ​កាន់ការ​ត​ភ្ជាប់​ជាស​កល​៖​ ការ​ចែករំលែក​ពី​អ្នកជំនាញ​

ជាមួយនឹង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​កម្ពុជា​ឆ្នាំ​ ២០២២-២០៣៥​ និង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​សង្គម​ឆ្នាំ​ ២០២១-២០៣៥​ កម្ពុជា​កំពុង​ដំណើរការ​យ៉ាង​សកម្ម​ឆ្ពោះទៅ​រក​សង្គម​ឌី​ជី​ថ​ល​ពេញលេញ​។​ ដូច្នេះ​ការ​សម្រេច​បាន​នូវ​កា​រត​ភ្ជាប់ ...

គម្លាត​ជំនាញ​ឌី​ជី​ថ​ល​៖​ របៀប​ដែល​បញ្ញា​សិប្បនិម្មិត​ (AI)​ កំពុង​កំណត់​អនាគត​នៃ​អាជីព​

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​ឆ្ពោះទៅ​រក​អនាគត​ឌី​ជី​ថ​ល​ ជា​ពិសេស​ជាមួយនឹង​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ឆ្នាំ​២០២១-២០៣៥​ ក្នុង​គោលបំណង​កសាង​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ដ៏​រស់​រវើក​ កិច្ច​ពិភាក្សា ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rfAkh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!