Government

Elections

CNRP to Hold Second 3-Day Mass Protest

The opposition CNRP has sent a letter to municipal authorities informing them that a mass demonstration planned for Wednesday at Freedom Park to coincide with the anniversary of the 1991 signing of the Paris Peace Agreement will now be a three-day affair and include marches ...

Mech Dara and Alex Willemyns
http://www.cambodiadaily.com/elections/cnrp-to-hold-second-3-day-mass-protest-45412/

លោ​ក ​សម រង្ស៊ី​៖ សហគមន៍​អន្តរជាតិ​ស្វាគមន៍​ការស្វែងរក​យុតិ្ដធម៌​ជូន​ពលរដ្ឋ​ម្ចាស់ឆ្នោត​​

មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​​បាន​​ឆ្លង​កាត់​​ការធ្វើដំណើរ​នៅ​អឺរ៉ុប និង​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សហគមន៍​អន្តរជាតិ​ បាន​គាំទ្រ​ជំហរ​របស់​លោក ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ដែល​លោក​ហៅថា ការលួចបន្លំ​សន្លឹកឆ្នោត កើតមាន​ជា​ប្រព័ន្ធ​នៅក្នុង​ការបោះឆ្នោត​សភា​ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា​។ ​ថ្លែង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​បេសកម្ម​របស់លោក​បញ្ចប់​នៅ​អឺរ៉ុប​ និង​អាមេរិក​នៅ​ថ្ងៃនេះ ​លោក​ សម ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍ថា រដ្ឋាភិបាល​ និង​សភា​នៅ​ក្នុង​ប្រទេស​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ​រួមទាំង​ប្រទេស​ជាច្រើន​ទៀត បាន​គាំទ្រ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ ក្នុង​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ឯករា​ជ្យមួយ​ ពី​ភាពមិនប្រក្រតី​នៃ​ការលួចបន្លំ​សន្លឹក​ឆ្នោត​។ លោក​បាន​បញ្ជាក់ទៀតថា សហភាព​អឺរ៉ុប​ និង​​​​ប្រទេស​ដទៃ​ទៀត បាន​សម្តែង​នូវ​មន្ទិលសង្ស័យ​នៃ​លទ្ធផ​ល​បោះឆ្នោត​នេះ​។​ ...

ថុល ស្រី​លក្ខណ៍
http://vodhotnews.com/16793

បក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​៣​ថ្ងៃ​ជាប់​គ្នា​ទាមទារ​យុត្តិធម៌​ឆ្នោត

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​រំពឹង​ថា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម។ បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ទាន់​កំណត់​បែប​ណា​ទេ ដោយ​រង់ចាំ​ពិភាក្សា​គ្នា​រវាង​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន ទើប​សម្រេច​ជា​ក្រោយ។ លិខិត​ផ្ញើ​ជូន លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា ចុះ​ហត្ថលេខា​ដោយ​តំណាង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ គឺ​ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ពលរដ្ឋ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​ ៥។ លោក ហូរ វ៉ាន់ តំណាង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម បាន​ឲ្យ​ដឹង​ថា បាតុកម្ម​អហិង្សា​នេះ​ក៏​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក ហូរ ...

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/cnrp-plan-to-rally-domonstration-three-days-10172013074214.html

លោក​សម រង្ស៉ី​សរសើរ​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា

រដ្ឋ VIRGINIA — មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​កោត​សរសើរ​ជំហរ​ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​ រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា។​ លោក​ថ្លែង​ថា​ ជំហរ​នេះ​ជា​ការ​ លើក​ទឹកចិត្ត​ខ្លាំង​សម្រាប់អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ ប្រទេស​កម្ពុជា។ ថ្លែង​ទៅ​កាន់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​នាក់​ក្នុង​រដ្ឋ​ វីជីនៀ​ កាល​ពី​យប់​ថ្ងៃ​អង្គារ ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​អះអាង​ថា​ ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​បាន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​ តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​លទ្ធផល​បោះឆ្នោត​យុត្តិធម៌​ ​ដោយ​មិនគាំទ្រ​រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​លោក​អះអាង​ថា ​កើត​ចេញ​ពីការ​បន្លំ​សន្លឹក​ឆ្នោត​ពលរដ្ឋ។​ ...

សុខ ខេមរា
http://khmer.voanews.com/content/sam-rainsy-praises-us-eu-during-washington-tour-cambodia-khmer/1770971.html

សង្គម​ស៊ីវិល​ គណបក្ស​ប្រឆាំង​ គាំទ្រ​ជំហរកែ​ទម្រង់​ការ​បោះឆ្នោត​របស់​CPP​ តែ​ទាម​ទារ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋ​សភា

គណបក្ស​ប្រជ​ជនកម្ពុជា​បានប្រកាស​ពី​ជំហរ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​ កម្ពុជា កាលពី​ថ្ងៃទី ១៤តុលា​កន្លងមកថ្មីៗនេះ ក្នុងពេលដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត មួយផ្នែកធំ​ត្រូវបាន​គេ​ស្តីបន្ទោស​ថា បណ្តាលមកពី​ប្រព័ន្ធ​បោះឆ្នោត ពេលបច្ចុប្បន្ន​មិន​យុត្តិធម៌។ សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​បាន​គាំទ្រ​ជំហរ របស់​គណបក្សកាន់អំណាច ក្នុង​រឿងនេះ តែ​បានទាមទារ​ថា មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ទើប​ការកែទម្រង់​នេះ​មាន​ប្រសិទ្ធភាព។ ...

អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia-cnrp-and-ngo-support-cpp%27s-transforming-but-concern-about-power-inbalance-in-parliament

International Support Growing for Cambodian Polls Probe: Sam Rainsy

growing behind his party’s call for an independent probe into claims of fraud and other irregularities in the country’s recent elections. Speaking in Washington following his visit to Europe, Sam Rainsy said that governments and parliamentarians in the European Union, the United States and several other ...

Joshua Lipes
http://www.rfa.org/english/news/cambodia/probe-10172013183118.html

CNRP thumbprints confiscated in Poipet

Opposition officials in Poipet have requested the provincial government intervene after a village chief on Monday confiscated a book of Cambodia National Rescue Party supporters’ thumbprints. Mean Sarith, chief of the CNRP working group in the border town, said Seng Long, the Cambodian People’s Party village ...

Chhay Channyda
http://www.phnompenhpost.com/national/cnrp-thumbprints-confiscated-poipet

CPP keeps Funcinpec close, despite no seats

The former president and current party secretary of the struggling Funcinpec party, Nhek Bun Chhay, has been nominated as a government adviser – a position the government ranks equivalent to that of a deputy prime minister. Senior ruling Cambodian People’s Party lawmaker Cheam Yeap said the ...

May Titthara
http://www.phnompenhpost.com/national/cpp-keeps-funcinpec-close-despite-no-seats

CPP hints at NEC reforms

The ruling Cambodian People’s Party has reiterated its commitment to carry out electoral reforms ahead of the 2017 poll in an apparent bid to appease key demands of the opposition, civil society and the international community following July’s disputed election. With rare frankness, the party says ...

May Titthara
http://www.phnompenhpost.com/national/cpp-hints-nec-reforms

អាជ្ញាធរ​រំខាន​ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​របស់​បក្ស​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត សូម​ជួយ​ធ្វើ​សាក្សី​ដោយ​ផ្លិត​មេដៃ​ដើម្បី​យក​ទៅ​ប្ដឹង​អន្តរជាតិ ពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត ដោយ​បាន​សង្ស័យ​ថា​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត។ ទាក់ទង​នឹង​បញ្ហា​ផ្ដិត​មេដៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា មេ​ភូមិ​ពងទឹក ឃុំ​គោកពោធិ៍ ខេត្ត​តាកែវ មិន​ធ្វើ​ជា​អាជ្ញាធរ​អព្យាក្រឹត​ទេ ព្រោះ​ដក​យក​ក្រដាស​ដែល​មាន​ស្នាម​មេដៃ​ប្រជាជន​ ផ្ដិត​គាំទ្រ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​សន្លឹក​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ ជាតិ។ ប្រធាន​ប្រតិបត្តិ​ឃុំ​គោកពោធិ៍ ស្រុក​បូរីជលសារ ខេត្ត​តាកែវ លោក ផែង ទូច ថ្លែង​នៅ​ព្រឹក​ថ្ងៃ​១៥ ខែ​តុលា ថា មេ​ភូមិ​ពងទឹក បាន​មក​ដក​យក​ក្រដាស​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ច័ន្ទ ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​សាក្សី​ជា​អ្នក​បោះ​ឆ្នោត​ផ្ដិត​មេដៃ គឺ​គ្រោង​យក​ស្នាម​មេដៃ​នោះ​ទៅ​ប្ដឹង​អង្គការ​សហប្រជាជាតិ ពីព្រោះ​ការ​ប្រកាស​អាសនៈ​សភា​កន្លង​ទៅ​របស់ គ.ជ.ប មាន​ការ​សង្ស័យ​ពី​ការ​បន្លំ​សំឡេង​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក ផែង ទូច ថ្លែង​ថា ការ​ដក​យក​ក្រដាស​ផ្ដិត​មេដៃ​នោះ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ ​អត់​បង្ខំ​ទេ អ៊ីចឹង​ប្រជាពលរដ្ឋ​គេ​សួរ​ថា​ផ្ដិត​មេដៃ​នេះ​យក​ទៅ​ណា? ខ្ញុំ​ប្រាប់​ថា មេដៃ​នេះ​ផ្ដិត​យក​ទៅ​អង្គការ​សហប្រជាជាតិ ព្រោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​វា​មិន​ប្រក្រតី​មិន​យុត្តិធម៌ មាន​ការ​បន្លំ ហើយ​មេ​ភូមិ​គេ​ដក​ឯកសារ​ហ្នឹង ប៉ិន​ខ្ញុំ​ឲ្យ ...

អ៊ុក សាវបូរី រដ្ឋា វិសាល និង ម៉ម មុនីរតន៍
http://www.rfa.org/khmer/news/politics/cnrp-collects-thumbprint-10152013071457.html

CNRP’s Kem Sokha Refutes Claim That the Party Is Divided

CNRP vice president Kem Sokha on Monday denied claims made by Interior Minister Sar Kheng’s cabinet chief that leaders of the opposition party were making conflicting demands of the ruling CPP. The two parties have been locked in a political stalemate since July’s election, with the ...

Khy Sovuthy and Ben Woods
http://www.cambodiadaily.com/news/cnrps-kem-sokha-refutes-claim-that-the-party-is-divided-45109/

CNRP ប្រមូល​​បាន​ស្នាម​មេដៃ​​ពី​ពលរដ្ឋ​ប្រមាណ​​១​លាន​នាក់​​ហើយ​​មក​ដល់​ថ្ងៃនេះ​​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិត​​មកដល់​ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា​​​នេះ គណបក្ស​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​​ប្រមាណ​១​លាន​នាក់​ហើយ ដើម្បី​​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​ ​លោក យឹម សុវណ្ណ បន្តថា ការប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី​០៦ ខែតុលា និង​បញ្ចប់ នៅ​ថ្ងៃ​​ទី​២៣ ខែតុលា ដែល​នៅថ្ងៃនោះ គណបក្ស​គ្រោង​​ដឹក​នាំ​​ធ្វើ​​មហា​​បាតុកម្ម​អហិង្សា​​លើក​​ទី​៣ នៅ​​ទីលាន​​ប្រជា​ធិប​តេយ្យ រាជធានី​ភ្នំពេញ​។ ...

ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh

CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ​

គណបក្ស​ប្រជាជន​កម្ពុជា ​​ប្រកាស​​ជា​​ផ្លូវការ​​ពី​កំណែទ​ម្រង់​​ការ​បោះ​ឆ្នោត​​ នា​ពេល​ខាង​មុខ ដោយ​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំងឡាយ ដែល​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឲ្យ​ស្រប​តាម​គោលការណ៍​នៃ​លទិ្ធប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ការប្រកាស​នេះ ធ្វើឡើងខណៈ​ដែលគណបក្ស​សង្រ្គោះ​ជាតិ កំពុង​ប្រមូល​ស្នាម​មេដៃ​ពីពលរដ្ឋ​ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ ឲ្យជួយ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រ​តី​នៃការ​បោះ​ឆ្នោត​នៅកម្ពុជា។ នៅក្នុង​សេចក្តីថ្លែងការណ៍​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤​ខែតុលា​​ឆ្នាំ​​២០១៣ បានឲ្យដឹងថា ការ​ប្រកាស​នូវ​ជំហរ និង​ប្តេជ្ញា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​នេះ គឺ​​ផ្អែក​​លើ​​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា និង​ស្ថាន​ការជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមក ព្រមទាំង​យោង​តាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា ។​ ...

ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/16725

អាមេរិក​ហាក់​ព្រងើយ​នឹង​ការ​អបអរ​ជ័យជម្នះ​លោក​ហ៊ុន សែន

ភ្នំពេញៈ បើ​ទោះ​ជា​មាន​ការ​ព្យាករ​ពី​ក្រុម​អ្នកវិភាគ​ថា​ការ​ អបអរ​ជា​ផ្លូវការ​នា​ពេល​ថ្មី​ៗ​ពី​ប្រទេស​បារាំង​និង​អូស្រ្តាលី​ចំពោះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​អាច​នឹង​នាំឲ្យ​ម្ចាស់​ជំនួយ​លោក​ខាង​លិច​ផ្សេង​ៗ​ធ្វើការ​អបអរសាទរ​តាម ​ក៏ដោយ​ក៏​សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ​ទំនង​ជា​ព្យាយាម​បញ្ចៀស​ការ​ទទួល យក​ចំពោះ​ជ័យជម្នះ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Sean McIntosh​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ថ្លែង​ថា​សហរដ្ឋអាមេរិក​មាន​ ចំណាប់​អារម្មណ៍​ក្នុង​ដំណើរការ​ការទូត​ប៉ុន្តែ​មិន​មាន​ការ​គាំទ្រ​គណបក្ស​ នយោបាយ​ណា​មួយ​ឬ​បុគ្គល​ណា​មួយ​ទេ។ បើ​ទោះ​ជា​រដ្ឋាភិបាល​អាមេរិក​ជា​ញឹកញាប់​ធ្វើការ​អបអរសាទរ​មេដឹកនាំ​ ពិភពលោក​ចំពោះ ជោគជ័យ​នៃ​ការ​បោះឆ្នោត​របស់​ពួកគេ​ក៏ដោយ​ក៏​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ​បាន​ថ្លែង​ថា​វា​មិនមែន​ជា​ពិធី​សារការទូត​សកល​ទេ​ហើយ​វា​អាស្រ័យ​ទៅលើ​«​ បរិបទ​ជាក់លាក់​»។ លោក បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​៖ «​វា​អាស្រ័យ​លើ​ស្ថានភាព​មិនមែន​រាល់​ស្ថានភាព​ទាំងអស់​ដូច​គ្នា​ទេ។​ នៅក្នុង​បរិបទ​កម្ពុជា​យើង​នៅ​តែ​បារម្ភ​នៅ​ឡើយ​ចំពោះ​ភាព​មិន​ប្រក្រតី​ដែល ​បាន​បន្ត​មាន​ហើយ​យើង​នៅ​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​ ទាំងនោះ​»។ ...

Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105128-2013-10-15-04-40-09

លោក​ កឹម សុខា ​ច្រាន​ចោល​ការ​អះអាង​ដែល​​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​កំពុងបែក​បាក់​ផ្ទៃ​ក្នុង​

កាល​​ពីម្សិលមិញ​លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ច្រាន​ចោល​ការ​អះអាង​ដោយ​ប្រធាន​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ ក្រសួង​មហា​ផ្ទៃ​ ដែល​ថាគណបក្ស​សង្គ្រោះជាតិ​​កំពុង​ខ្វែង​គំនិត​គ្នា​ នៅក្នុង​ការ​​ទាម​ទារ​​​លក្ខ​ខណ្ឌ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​។ គណបក្ស​ទាំងពីរនេះ បាន​ជាប់គាំង​​ផ្នែក​នយោ​បាយ​ចាប់​តាំង​​​ពី​ការ​ បោះឆ្នោត​ជាតិ​​​​កាល​ពី​ខែ​កក្កដា​មក​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ចោទ​ ប្រកាន់​ថា មាន​កា​រ​លួច​​បន្លំ​​ក្នុង​ការ​បោះឆ្នោត​ និង​មិនព្រម​ទទួល​យក​ ​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់​ពី​​ការ​ចរចា​បរាជ័យ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​​ថ្ងៃ​សៅរ៍​ ឧត្តម​សេនីយ៍​ ឯក​ ខៀវ​ សុភ័គ ប្រធាន​​ខុទ្ទកាល័យ​របស់​លោក​ ស ខេង បាន​មានប្រសាសន៍​ថា លោក ​ សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​បាន​​ទូរស័ព្ទ​ប្រាប់​លោក​ ស ខេង​  ថា លោក​លែង​​ចង់​បាន​​តំណែង​​ប្រធាន​រដ្ឋសភា​ទៀត​​ហើយ​ ប៉ុន្តែ​លើក​ឡើង​ថា  លោក​ កឹម សុខា ​ដែលជា​អនុ​ប្រ​ធាន​និង​​ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​ គណបក្ស​សង្គ្រោះជាតិ​ នៅ​តែ​ចង់​បាន​មុខ​តំណែង​​នេះ។ ...

Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/

បក្ស​កាន់​អំណាច​ចេញ​យុទ្ធសាស្ត្រ​៥​ចំណុច​កែ​ទម្រង់​ការ​បោះ​ឆ្នោត

បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បែង​ចែក​តួនាទី​គ្រប់គ្រង​សភា។ គណបក្ស​ប្រឆាំង​មិន​ព្រម​ចូល​រួម​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូង និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ។ ប៉ុន្តែ បក្ស​កាន់​អំណាច​បែរ​ជា​មិន​អើពើ​ទេ ដោយ​សម្រេច​ប្រជុំ​សភា និង​ជ្រើស​រើស​គណៈ​រដ្ឋមន្ត្រី​តែ​ឯក​បក្ស។ នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​មិន​ទាន់​នឹងន​នៅ​ឡើយ បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ឲ្យ​មតិ​ជាតិ អន្តរជាតិ គាំទ្រ​យន្តការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ ៥​ចំណុច ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ក្នុង​បំណង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ និង​សំដៅ​ពង្រឹង​ការ​គោរព​ច្បាប់។ ចំណុច​ទាំង​នោះ រួម​មាន ទី​១ ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ និង​ការ​បោះ​ឆ្នោត ជាអាទិ៍​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត។ ទី​២ ស្នើ​បង្កើត​ច្បាប់​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​មាន​ការ​លើក​កម្ពស់ សុចរិត​ភាព និង​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត ដូច​ជា​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ និង​លិខិត​បទដ្ឋាន​មួយ​ចំនួន​ទៀត។ ទី​៣ គណបក្ស​កាន់​អំណាច​ប្រកាស​បើក​ចំហ ...

វណ្ណ វិចារ
http://www.rfa.org/khmer/news/politics/cpp-issue-statement-to-reform-election-system-10152013091615.html

ដំណើរ​ការ​ចុះ​ឈ្មោះ​នៅ​បន្ត​ធ្វើ ខណៈ​ដែល​បញ្ជី​ឈ្មោះ​នៅ​មាន​ភាព​ចម្រូង​ចម្រាស

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៣ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី​១​តុលា បាន​និង​កំពុង​តែ​ដំណើរការ​ទៅ បើ​ទោះ​បី​ជា​ស្ថានភាព​ទឹកជំនន់​បាន​កំពុង​កើត​ឡើង​ក៏​ដោយ។ ស្ថិត​ក្នុង​កាលៈទេសៈ​នេះ មន្ត្រី គ.ជ.ប. បាន​សម្រេច​ពន្យារ​ពេល​ចំនួន​បី​ថ្ងៃ​បន្ថែម​ទៀត​សម្រាប់​​ទុក​លទ្ធភាព​ឲ្យ​ ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​រិះគន់​ចំពោះ​ដំណើរការ​ចុះឈ្មោះ​និង​ពិនិត្យ​បញ្ជី​នេះ ដោយសារតែ​បញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​មាន​បញ្ហា​នៅ​ឡើយ ដែល​ត្រូវការ​ឲ្យ​មានការ​កែលម្អ​នោះ។   ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/election-register-delay

France, Australia Congratulate Hun Sen on Win

France and Australia have congratulated Prime Minister Hun Sen on his official re-election in July’s contested vote, with their endorsement coming as opposition leader Sam Rainsy visits Europe urging donors to suspend ties with the new government. While many other countries—mostly in Asia—were quick to congratulate ...

Zsombor Peter
http://www.cambodiadaily.com/elections/france-australia-congratulate-hun-sen-on-win-45001/

ដោយ​​សារ​​​ទឹក​ជំនន់​ គ​.ជ.ប.​​​ បន្ថែម​​​​​​​​​​​​​​​​​រយៈ​ពេលបី​ថ្ងៃ​​ទៀតសម្រាប់​ការ​​​​ចុះ​ឈ្មោះ​

លោក ទេព នី​ថា​ អ​គ្គ​លេ​ខាធិ​កា​រ​​​គ​ណៈកម្មា​​ធិ​កា​រ​​​ជាតិរៀ​ប​ចំ​កា​រ​​​បោះ​​​ឆ្នោ​ ត​ (​គ​.ជ.ប.) ​​បា​ន​​​​ឲ្យដឹង​​​កា​ល​​ពី​ម្សិល​មិ​ញ​ថា ​គ​ណៈកម្មា​​ធិ​កា​រ​​​​ជាតិ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​ត​​ នឹ​ង​​បន្ថែម​​​​ពេល​វេលា​ រយៈ​ពេល​បីថ្ងៃ​ទៀត​​​សម្រាបើ​ការ​ចុះ​​ឈ្មោះ​​​អ្នក​​បោះ​​​ឆ្នោត​ នៅ​​​២០០ឃុំ ​​នៅ​ក្នុ​ង​​ខេត្ត​ចំ​​នួ​ន​១០ ដែលរ​ង​ផ​ល​​ប៉ះ​​ពាល់​​ដោ​យ​សារ​​​ទឹក​​​ជំ​នន់​​​​​។ ​សកម្មភាព​​ចុះឈ្មោះ​​​បោះ​​ឆ្នោត​​​ប្រចាំ​​​ឆ្នាំ​ បា​ន​​​ចាប់​ផ្តើម​​កា​ល​​ពី​ថ្ងៃ​​ទី​១ ​ខែតុ​លា​​ និ​ង​គ្រោ​ង​​​នឹ​ង​បញ្ចប់​​​នៅ​ថ្ងៃ​​ទី​​​​២០​​ខែ​តុ​លា ​​ប៉ុ​ន្តែ​លោក ទេព​ នី​ថា ​​បា​នឲ្យ​​​ដឹង​​​ថា ​​ទឹក​ជំនន់​​បាន​បង្ក​​​​​កា​រ​លំ​បាក​ សម្រាប់ប្រជា​​ជន​​ទៅ​កាន់​ទីស្នាក់​​ការ​គ​ណះ​​កម្មាធិ​កា​រ​​រៀ​ប​ចំ​ការ​ ​​បោះ​​​ឆ្នោត​​ខេត្ត​។ លោក​​បា​ន​មាន​ប្រសាសន៍​ថា “គេប្រា​ប់​យើង​​​​ថា ២០០ឃុំ​​​នៅ​ក្នុ​ង​១០​ខេត្ត​ ​រង​​​ប៉ះ​​​ពាល់​​ដោ​យ​សារទឹក​​​ជំ​នន់។ យើង​​សូ​ម​​​បន្ថែម​បីថ្ងៃសម្រាប់​ ការ​​​​ចុះ​​ឈ្មោះ​​​បោះឆ្នោ​ត​។ លោក​​បា​ន​ឲ្យដឹង​បន្ថែម​ទៀត​ថា​មក​​ទល់​​ពេល​នេះ​ ​​អ្នក​បោះ​ឆ្នោត​ថ្មី​​ជាង​៦៨.០០០​នាក់​​​បា​ន​​មក​​ចុះ​​ឈ្មោះ​​​បោះ​​ ឆ្នោ​ត​​ បើ​ត​ចាប់​​តាំ​ង​​ពី​​ថ្ងៃ​ទី​១១ ​ខែ​តុ​លា ​ក៏​ប៉ុ​ន្តែ​​​ ​គ​.ជ.ប.​​ រំ​​​ពឹ​ង​​​ថា​ មា​ន​​​អ្នក​បោះ​​ឆ្នោត​​​ជា​ង​៣​៣​៧.០០០​នាក់​នឹង​ចុះ​​ឈ្មោះ​ ក្នុង​រយៈ​ពេ​ល​​ចុះ​ឈ្មោះ​​នេះ​។​​​កា​រ​​បោះ​ឆ្នោត​​​បន្ទាប់​​មិន​​​ទាន់ ​​កំ​ណត់​​ពេល​​ទេ រហូ​ត​ដល់​ឆ្នាំ​​២០​១​៨។ ...

Eang Mengleng
http://www.cambodiadailykhmer.com/news/6316/

Sar Kheng alleges split within CNRP

Interior Minister Sar Kheng, the ruling party’s chief negotiator with the opposition, has released a statement accusing the Cambodia National Rescue Party of an internal split over what concessions could induce its 55 lawmakers to take their seats at the National Assembly. A statement released on ...

Vong Sokheng
http://www.phnompenhpost.com/national/sar-kheng-alleges-split-within-cnrp

គណ​បក្ស​ប្រជា​ជន​៖ ការ​ចរចា​​​​ជាប់​​​គាំង​​​ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា​នៅ​​​ក្នុង​​​បក្ស​ប្រឆាំង

នាយក​ខុទ្ទកាល័យ​របស់​លោកឧបនា​យក​រដ្ឋមន្ត្រី​ ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួ​ង​ម​ហាផ្ទៃ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ បាន​បន្ទោស​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​ចំពោះ​ការជាប់​​​គាំង​​​នៅ​​​ ក្នុង​​​ការ​​ចរចា​ ដែលអាចទម្លាយ​ភាព​ទាល់​​​ច្រក​ផ្នែកនយោ​បាយនាពេលបច្ចុប្បន្ន ដែល​បណ្តាល​​​ឲ្យ​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​ ​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​ ប្រជុំសភានោះ។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ និង​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ផ្អាក​​​ការ​​​ចរ​​​ចា​​​ កម្រិត​​​កំពូល ​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ពេល​​​​​គណ​​​បក្ស​​​ប្រជា ​​​ជន​​​កម្ពុជា​​​បើក​​​សម័យ​​​ប្រជុំសភា​​​ដំបូង​​​ដោយ​​​គ្មាន​​​វត្ត​​​ មាន​​​របស់​​​សមាជិក​​​សភា​​​មក​​​គណ​​​បក្ស​​​ប្រឆាំង​​​ កាល​​​ពី​​​ថ្ងៃទី​​​២៣ ខែ​​​កញ្ញា ហើយ​​​មិន​​​បាន​​​បន្ត​​​ការ​​​ចរ​​​ចា​​​ផ្លូវ​​​ការណាមួយ​​​តាំង​​​ពី​​​ ពេល​​​នោះ​​​មក។ ...

Hul Reaksmey
http://www.cambodiadailykhmer.com/news/6314/

CPP Blames Stalled Talks on CNRP Divisions

The cabinet chief of CPP Interior Minister and Deputy Prime Minister Sar Kheng has blamed internal strife within the opposition CNRP for stalled negotiations that might break the present political impasse that has led the CNRP’s 55 lawmakers-elect to boycott parliament. In a statement issued ...

Hul Reaksmey
http://www.cambodiadaily.com/elections/cpp-blames-stalled-talks-on-cnrp-divisions-44999/

លោក កឹម សុខា​៖ ដំណើរ​ការទូត​របស់​លោក សម រង្ស៊ី នឹង​ទទួលបាន​ជោគជ័យ​​

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បេសកកម្ម​ការទូត​ក្រៅប្រទេស​របស់​លោក សម រង្ស៊ី ទទួល​ជោគ​ជ័យ ក្នុង​​ការ​ជំរុញ​​សហគមន៍​​អន្តរជាតិ ចាប់អារម្មណ៍​ចំពោះ​ការបង្កើត​សភា​ឯក​បក្ស​នៅ​កម្ពុជា ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក ក្រោយ​បញ្ចប់​ពិធី​បង្សុកូល គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ ព្រះ​បាទ​​នរោត្តម សីហនុ លោក កឹម សុខា ឲ្យដឹងថា លោក សម រង្ស៊ី បាន​ជួប​ជជែក​ផ្ទាល់​ជាមួយ​សភា និង​រដ្ឋាភិបាល​អឺរ៉ុប ដោយ​បាន​បង្ហាញ​ពី​ការពិត និង​​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ លោក​បន្តថា យ៉ាងតិចណាស់ តំណាងរាស្ត្រ អឺរ៉ុប ចំនួន ៨៥​នាក់ បាន​សរសេរ​លិខិត​មួយ ទៅកាន់​ប្រធានអឺរ៉ុប ជំរុញ​ស៊ើបអង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​ ​៖​ “ជោគជ័យរបស់​បេសកកម្ម​របស់​លោកសម រង្ស៊ី ដែល​គាត់​បាន​ឲ្យ​ខ្ញុំ​ដឹង​អម្បិញមិញ​នេះ​ គឺ​សហ​គមន៍​អន្តរ​ជាតិ គេ​ចាប់​ផ្តើម​​ចាប់​អារម្មណ៍​ពី​ស្រុក​ខ្មែរ ជុំវិញ​ការ​បង្កើត​​សភាមួយ ...

តាំង វី​ដា និង ដួង សុខា
http://vodhotnews.com/16709

បារាំង​​​និង​​​អូស្ត្រាលី​​​អបអរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន

ប្រទេស​​​បារាំង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​អប​​​អរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី ​​​ ហ៊ុន សែន ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​ផ្លូវការ​​​ឲ្យ​​​ធ្វើ​​​ជា​​​ នាយក​​​រដ្ឋមន្ត្រីបន្ត​​​ទៀត​​​ បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ប្រទាញ​​​ប្រទង់​​​គ្នា​​​កាលពី​​​ខែ ​​​កក្កដា ហើយ​​​​​ប្រទេស​​​ទាំង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​គាំទ្រ​​​របស់​​​ ខ្លួន​​​ផង​​​ដែរ​​​ ខណៈ​​​ដែល​​​​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​​​​តំបន់​​​អឺរ៉ុប ដោយ​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​នានា​​​ផ្អាក​​​ទំនាក់​​​ទំនង​​​ ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​បច្ចុប្បន្ន​​​។ ខណៈ​​​ដែល​​​ប្រទេស​​​ផ្សេង​​​ៗ​​​ជា​​​ច្រើន​​​ទៀត​​​ ជា​​​ពិសេស​​​ប្រទេស​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​​​​​​​អប​​​អរ​​​សាទរ​ ​​លោក​​​ ហ៊ុន សែន និងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នោះ ​​​ប្រទេស​​​អូស្ត្រាលី និង​​​សហគមន៍​​​​​​អឺរ៉ុប (EU) ស្ថិត​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ និង​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​បង្ហាញ​​​​​​ក្ដី​​​បារម្ភ​​​​​​ អំពី​​​លទ្ធផល​​​ផ្លូវការ​​​​​​ហើយ​​​​​​ដូច​​​គ្នា​​​នឹង​​​សហ​​​ រដ្ឋអាមេរិក​​​ដែរ ប្រទេស​​​ក្នុង​​​តំបន់​​​ទាំង​​​នោះ បាន​​​លើក​​​ឡើង​​​ស្រប​​​គ្នា​​​នឹង​​​សេចក្ដី​​​អំពាវ​​​នាវ​​​របស់​ គណបក្ស​សង្គ្រោះ​​​ជាតិ​​​ ដែល​​​សុំ​​​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​ចំពោះ​​​ ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ បច្ចុប្បន្ន​​​​ ទាំង​​​ប្រទេស​​​បារំាង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​បង្ហាញ​​​ការ​​​អប​​​អរ​​​សាទរ​​​ដ៏យឺត​​​យ៉ាវ​​​ដូច​​​គ្នា​​​។ ...

Zsombor Peter
http://www.cambodiadailykhmer.com/news/6312/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

yLNpF
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!