CNRP ប្រមូលបានស្នាមមេដៃពីពលរដ្ឋប្រមាណ១លាននាក់ហើយមកដល់ថ្ងៃនេះ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិតមកដល់ថ្ងៃអង្គារ ទី១៥ ខែតុលានេះ គណបក្សប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋប្រមាណ១លាននាក់ហើយ ដើម្បីដាក់ញត្តិទៅអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ លោក យឹម សុវណ្ណ បន្តថា ការប្រមូលស្នាមមេដៃពលរដ្ឋចាប់ធ្វើពីថ្ងៃទី០៦ ខែតុលា និងបញ្ចប់ នៅថ្ងៃទី២៣ ខែតុលា ដែលនៅថ្ងៃនោះ គណបក្សគ្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សាលើកទី៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។…
ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh