CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ
គណបក្សប្រជាជនកម្ពុជា ប្រកាសជាផ្លូវការពីកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ដោយស្នើឲ្យធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប្រកាសនេះ ធ្វើឡើងខណៈដែលគណបក្សសង្រ្គោះជាតិ កំពុងប្រមូលស្នាមមេដៃពីពលរដ្ឋដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ឲ្យជួយពិនិត្យពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថា ការប្រកាសនូវជំហរ និងប្តេជ្ញាកែទម្រង់ការបោះឆ្នោតនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា និងស្ថានការជាក់ស្តែងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមក ព្រមទាំងយោងតាមជំនួបរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែកញ្ញា ។…
ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
http://vodhotnews.com/16725