សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ឆ្នាំ​២០២៥​ ក្រោម​ប្រធានបទ​ «​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​»

នៅ​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ឆ្នាំ​២០២៥​ ក្រោម​ប្រធានបទ​ «​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​»​។​

​ក្រសួងបរិស្ថាន​នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ក្រោម​ប្រធានបទ​ «​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​»​ ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ៨:០០​នាទី​ព្រឹក​ នៅ​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ក្រសួងបរិស្ថាន

ទាញយក៖ pdf