សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានលើកអំពីជំហររបស់ខ្លួន ព្រមទាំងឆន្ទៈសម្រាប់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf