សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៥

នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងការពារជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៥​។​

​ការ​ប៉ះទង្គិច​នេះ​គឺ​ស្ថិត​នៅ​ភូមិ​តេ​ជោ​មរកត​ ឃុំ​មរកត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ដោយ​កងទ័ព​ថៃ​បាន​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​លេណដ្ឋាន​ ដែល​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា​ជា​យូរលង់​ណាស់​មក​ហើយ​ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​កងទ័ព​កម្ពុជា​ម្នាក់​។

ក្រសួងការពារជាតិ

ទាញយក៖ pdf