សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា​ ការ​ដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ឆ្នាំ​២០២៣​ មាន​រយៈពេល​ ១៥​ថ្ងៃ​ ហើយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf