សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពីជម្លោះដែលកំពុងបន្តរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលរួមមានយន្តការសម្រាប់ពន្លឿនការបោសសម្អាតមីនមនុស្សធម៌ និងការដោះស្រាយបញ្ហាព្រំដែន។ បេសកកម្មសហរដ្ឋអាមេរិក ក៏បានសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងការគាំទ្រឱ្យកម្ពុជា និងថៃ បំពេញតាមការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីបញ្ចប់ជម្លោះនេះ។
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន
