Government
Elections
គ.ជ.ប ចុះឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៣ បានចំនួន ១៦ ម៉ឺននាក់
ភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា៖គិតមកដល់ថ្ងៃទី១៨ ខែតុលានេះ គ.ជ.ប បានចុះឈ្មោះប្រជាពលរដ្ឋ ចូលទៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៣ នៅទូទាំងប្រទេស បានចំនួន ១៦ ម៉ឺននាក់ ស្មើជាង៤០%ហើយ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចពន្យារពេល នៃការចុះឈ្មោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក្រុង ចំនួន១០ ស្មើនឹង២១១ឃុំ សង្កាត់ ដែលការពន្យារពេលចុះឈ្មោះនោះ មានរយៈពេល ៣ថ្ងៃស្មើគ្នា ហើយការពន្យារ ពេលនោះ ដោយសារតែខេត្ត ក្រុងទាំងនោះ កំពុងជួបគ្រោះទឹកជំនន់ ហើយខេត្តមួយចំនួន ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងខេត្តមួយចំនួន នៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ដែលសុទ្ធតែកំពុងទទួលរងទឹកជំនន់ទឹកភ្លៀង។ ...
រតនា
http://www.cen.com.kh/localnews/show_detail/19?token=YWJiNGE5YT
តំណាងគណបក្សសង្គ្រោះជាតិ ត្រៀមជួបអាជ្ញាធររាជធានីភ្នំពេញ នៅរសៀលនេះ
នៅរសៀល ម៉ោង ៣ និង ៣០ នាទី ថ្ងៃសុក្រ ទី១៨តុលានេះ អាជ្ញាធររាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ អំពីគម្រោងធ្វើបាតុកម្មជាថ្មី របស់បក្សប្រឆាំងរយៈពេល ៣ថ្ងៃ ៤យប់ ចាប់ពីថ្ងៃទី២៣តុលា។ គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦តុលា បានផ្ញើរលិខិតមួយ ជូនអភិបាលរាជធានីភ្នំពេញ ស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី២៣-២៤-២៥ខែតុលាខាងមុខ។ ជាមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី២៣តុលា ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ដោយមានការសម្តែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ និងការដង្ហែក្បួនយកញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតនានា ដូចជា៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ...
លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-meet-pp-municiple
People’s Assembly Will Rally at Freedom Park on Monday
About 1,000 members of the Cambodian Grassroots People’s Assembly—a network of communities throughout the country that includes farmers as well as land and labor activists—will rally at Freedom Park on Monday to demand an end to the current political impasse. The ruling CPP and opposition CNRP ...
Dene-Hern Chen and Mech Dara
http://www.cambodiadaily.com/news/peoples-assembly-will-rally-at-freedom-park-on-monday-45440/
ពលរដ្ឋរងការគំរាមពីអាជ្ញាធរខេត្តសៀមរាប បន្ទាប់ពីផ្ដិតមេដៃគាំទ្របក្សសង្គ្រោះជាតិ
ពលរដ្ឋជាច្រើននាក់ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រងការគំរាមកំហែង ពីអាជ្ញាធរភូមិ បន្ទាប់ពីពួកគេបានផ្ដិតមេដៃ គាំទ្រឲ្យគណបក្សសង្គ្រោះជាតិ ឲ្យសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ រឿងភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ។ ប្រាប់អ្នកយកព័ត៌មានVOD នៅពេលចុះទៅដល់ភូមិល្វា ឃុំស្រែណូយ កាលពីថ្ងៃទី១៧ខែតុលា អ្នកស្រី ឈា លាម ឲ្យដឹងថា កាលពីថ្ងៃទី១៥ខែតុលានេះ មេភូមិល្វា លោក លាវ យន់ បានហៅពួកគាត់ឲ្យដកស្នាមមេដៃ ដែលបានផ្តិតហើយនោះចេញវិញ បើពុំដូចនោះទេ អាជ្ញាធរនឹងប្តឹងពលរដ្ឋរឿងធ្វើបាតុកម្ម ៖ “គេគំរាមខ្ញុំ បានខ្ញុំខ្លាច បើខ្ញុំមិនដកទៅគេថា គេប្ដឹងប្ដល់ ប្រជុំទាំងអស់គ្នា ហៅប្រជុំអារឿងកត់នេះឯង។ កត់ឈ្មោះផង ផ្ដិតមេដៃផង គេសុំយកទៅវិញ ចា ឈ្មោះទាំងប៉ុន្មានឲ្យយកទៅវិញ” ។ ...
បូ សាវី និង អ៊ឹង ប៊ុនថន
http://vodhotnews.com/?p=article&id=16791&lang=kh
លោក សម រង្ស៊ី៖ ព្រឹទ្ធសភាអាមេរិកនឹងអនុម័តញត្តិមួយ ករណីវិបត្តិនយោបាយនៅកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា នៅពេលឆាប់ៗនេះ ព្រឹទ្ធសភាអាមេរិក នឹងចេញជាដំណោះស្រាយថ្មីមួយទៀត ឫហៅថា ញតិ្តគាំទ្រជំហររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងទាមទារយុត្តិធម៌ ក្នុងនាមជាម្ចាស់ឆ្នោត។ ការថ្លែងអះអាងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើតាមរយៈបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាខេមរ ភាសាចំនួនពីរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍នេះ លោក សម រង្ស៊ី បានថ្លែងអះអាងថា ព្រឹទ្ធសភាអាមេរិក នៅឆាប់ៗនេះ នឹងសម្រេចជាញត្តិ ឫដំណោះស្រាយមួយជុំវិញស្ថានភាពមិនប្រក្រតី ដែលផ្ទុះឡើងតាមរយៈការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។ ...
នួន បូរិន
http://vodhotnews.com/16792
រដ្ឋសភាអនុម័តថវិកា២៥លានដុល្លារ ទោះបីជាអវត្តមានសមាជិកជាប់ឆ្នោតជិតពាក់កណ្តាលក៏ដោយ
គណៈកម្មាធិការអចិន្ត្រៃយ៍ត្រួតត្រាដោយគណបក្សប្រជាជនកម្ពុជានៅ រដ្ឋសភាថ្មី បានអនុម័តថវិកា២៥លានដុល្លារ សម្រាប់រ៉ាប់រងរាល់ ការចំណាយរបស់រដ្ឋសភានាឆ្នាំក្រោយទោះបីជាសមាជិកជាប់ឆ្នោតរបស់ ខ្លួនជិតពាក់កណ្តាលនៃចំនួនសមាជិកសរុប១២៣រូបនៅតែបន្តអវត្តមាន ក៏ដោយ។ សមាជិកសភាជាប់ឆ្នោតទាំង៥៥រូបមកពីគណបក្សសង្គ្រោះជាតិបាននិង កំពុងតែធ្វើពហិការសភា តាំងពីសភាបានបើកសម័យប្រជុំដំបូងរបស់ ខ្លួនក្នុងថ្ងៃទី២៣ ខែកញ្ញា ដើម្បីបដិសេធការបោះឆ្នោតជាតិកាលពី ខែកក្កដា។ គណបក្សប្រឆាំងបានអះអាងថា គណបក្សប្រជាជនកម្ពុជាបានលួច បន្លំសន្លឹកឆ្នោត។ គណបក្សសង្គ្រោះជាតិចាត់ទុកសភាបច្ចុប្បន្ន ជាសភាមិនស្របនឹងរដ្ឋធម្មនុញ្ញ និងកំពុងតែជំរុញឲ្យម្ចាស់ជំនួយ របស់ប្រទេសកម្ពុជាផ្អាកទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរហូតទាល់តែ ជម្លោះក្នុងការបោះឆ្នោតត្រូវបានដោះស្រាយ។ សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានបង្កើត គណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក១២រូបនៅរដ្ឋសភា រួមទាំង ប្រធានសភា អនុប្រធានពីររូប និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទាំងប្រាំបួននៃរដ្ឋសភា។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6476/
People’s Assembly Will Rally at Freedom Park on Monday
About 1,000 members of the Cambodian Grassroots People’s Assembly—a network of communities throughout the country that includes farmers as well as land and labor activists—will rally at Freedom Park on Monday to demand an end to the current political impasse. The ruling CPP and opposition CNRP ...
Dene-Hern Chen and Mech Dara
http://www.cambodiadaily.com/news/peoples-assembly-will-rally-at-freedom-park-on-monday-45440/
CNRP to Hold Second 3-Day Mass Protest
The opposition CNRP has sent a letter to municipal authorities informing them that a mass demonstration planned for Wednesday at Freedom Park to coincide with the anniversary of the 1991 signing of the Paris Peace Agreement will now be a three-day affair and include marches ...
Mech Dara and Alex Willemyns
http://www.cambodiadaily.com/elections/cnrp-to-hold-second-3-day-mass-protest-45412/
លោក សម រង្ស៊ី៖ សហគមន៍អន្តរជាតិស្វាគមន៍ការស្វែងរកយុតិ្ដធម៌ជូនពលរដ្ឋម្ចាស់ឆ្នោត
មេដឹកនាំបក្សប្រឆាំងដែលកំពុងស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយបានឆ្លងកាត់ការធ្វើដំណើរនៅអឺរ៉ុប និងអាមេរិក បាននិយាយកាលពីថ្ងៃម្សិលមិញថា សហគមន៍អន្តរជាតិ បានគាំទ្រជំហររបស់លោក ក្នុងការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលលោកហៅថា ការលួចបន្លំសន្លឹកឆ្នោត កើតមានជាប្រព័ន្ធនៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី២៨ ខែកក្កដា។ ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបេសកម្មរបស់លោកបញ្ចប់នៅអឺរ៉ុប និងអាមេរិកនៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា រដ្ឋាភិបាល និងសភានៅក្នុងប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងប្រទេសជាច្រើនទៀត បានគាំទ្រគោលជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ពីភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោត។ លោកបានបញ្ជាក់ទៀតថា សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានសម្តែងនូវមន្ទិលសង្ស័យនៃលទ្ធផលបោះឆ្នោតនេះ។ ...
ថុល ស្រីលក្ខណ៍
http://vodhotnews.com/16793
បក្សប្រឆាំងគ្រោងធ្វើបាតុកម្ម៣ថ្ងៃជាប់គ្នាទាមទារយុត្តិធម៌ឆ្នោត
តំណាងគណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនសាលារាជធានីភ្នំពេញ ពីគម្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សា ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៣ ខែតុលា នៅទីលានប្រជាធិបតេយ្យ ដោយរំពឹងថា មានមនុស្សរាប់ម៉ឺននាក់ចូលរួម។ បញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ មិនទាន់កំណត់បែបណាទេ ដោយរង់ចាំពិភាក្សាគ្នារវាងអាជ្ញាធរក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធជាមុនសិន ទើបសម្រេចជាក្រោយ។ លិខិតផ្ញើជូន លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែតុលា ចុះហត្ថលេខាដោយតំណាងដឹកនាំធ្វើមហាបាតុកម្មគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គោលបំណងធ្វើមហាបាតុកម្ម ៣ថ្ងៃ គឺដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនពលរដ្ឋ ពាក់ព័ន្ធភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៥។ លោក ហូរ វ៉ាន់ តំណាងដឹកនាំធ្វើមហាបាតុកម្ម បានឲ្យដឹងថា បាតុកម្មអហិង្សានេះក៏នឹងទាមទារឲ្យរដ្ឋាភិបាល គោរព និងអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក ហូរ ...
ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/cnrp-plan-to-rally-domonstration-three-days-10172013074214.html
លោកសម រង្ស៉ីសរសើរស.រ.អា.និងសហភាពអឺរ៉ុបដែលមិនគាំទ្ររដ្ឋាភិបាលថ្មីនៅកម្ពុជា
រដ្ឋ VIRGINIA — មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីកោតសរសើរជំហរស.រ.អា.និងសហភាពអឺរ៉ុបដែលមិនគាំទ្រ រដ្ឋាភិបាលថ្មីនៅកម្ពុជា។ លោកថ្លែងថា ជំហរនេះជាការ លើកទឹកចិត្តខ្លាំងសម្រាប់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា។ ថ្លែងទៅកាន់ក្រុមពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់ក្នុងរដ្ឋ វីជីនៀ កាលពីយប់ថ្ងៃអង្គារ មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបានអះអាងថា ស.រ.អា.និងសហភាពអឺរ៉ុបបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ការ តស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងលទ្ធផលបោះឆ្នោតយុត្តិធម៌ ដោយមិនគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកអះអាងថា កើតចេញពីការបន្លំសន្លឹកឆ្នោតពលរដ្ឋ។ ...
សង្គមស៊ីវិល គណបក្សប្រឆាំង គាំទ្រជំហរកែទម្រង់ការបោះឆ្នោតរបស់CPP តែទាមទារឲ្យមានតុល្យភាពអំណាចក្នុងរដ្ឋសភា
គណបក្សប្រជជនកម្ពុជាបានប្រកាសពីជំហរកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅ កម្ពុជា កាលពីថ្ងៃទី ១៤តុលាកន្លងមកថ្មីៗនេះ ក្នុងពេលដែលវិបត្តិនយោបាយក្រោយការបោះឆ្នោត មួយផ្នែកធំត្រូវបានគេស្តីបន្ទោសថា បណ្តាលមកពីប្រព័ន្ធបោះឆ្នោត ពេលបច្ចុប្បន្នមិនយុត្តិធម៌។ សង្គមស៊ីវិល និងគណបក្សប្រឆាំងបានគាំទ្រជំហរ របស់គណបក្សកាន់អំណាច ក្នុងរឿងនេះ តែបានទាមទារថា មានតុល្យភាពអំណាចក្នុងរដ្ឋសភា រវាងគណបក្សឈ្នះឆ្នោតទាំងពីរ ទើបការកែទម្រង់នេះមានប្រសិទ្ធភាព។ ...
International Support Growing for Cambodian Polls Probe: Sam Rainsy
growing behind his party’s call for an independent probe into claims of fraud and other irregularities in the country’s recent elections. Speaking in Washington following his visit to Europe, Sam Rainsy said that governments and parliamentarians in the European Union, the United States and several other ...
Joshua Lipes
http://www.rfa.org/english/news/cambodia/probe-10172013183118.html
CNRP thumbprints confiscated in Poipet
Opposition officials in Poipet have requested the provincial government intervene after a village chief on Monday confiscated a book of Cambodia National Rescue Party supporters’ thumbprints. Mean Sarith, chief of the CNRP working group in the border town, said Seng Long, the Cambodian People’s Party village ...
Chhay Channyda
http://www.phnompenhpost.com/national/cnrp-thumbprints-confiscated-poipet
CPP keeps Funcinpec close, despite no seats
The former president and current party secretary of the struggling Funcinpec party, Nhek Bun Chhay, has been nominated as a government adviser – a position the government ranks equivalent to that of a deputy prime minister. Senior ruling Cambodian People’s Party lawmaker Cheam Yeap said the ...
May Titthara
http://www.phnompenhpost.com/national/cpp-keeps-funcinpec-close-despite-no-seats
CPP hints at NEC reforms
The ruling Cambodian People’s Party has reiterated its commitment to carry out electoral reforms ahead of the 2017 poll in an apparent bid to appease key demands of the opposition, civil society and the international community following July’s disputed election. With rare frankness, the party says ...
May Titthara
http://www.phnompenhpost.com/national/cpp-hints-nec-reforms
អាជ្ញាធររំខានការដើរប្រមូលស្នាមមេដៃរបស់បក្សប្រឆាំង
គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត សូមជួយធ្វើសាក្សីដោយផ្លិតមេដៃដើម្បីយកទៅប្ដឹងអន្តរជាតិ ពីភាពមិនត្រឹមត្រូវនៃការបោះឆ្នោត ដោយបានសង្ស័យថាមានការបន្លំសន្លឹកឆ្នោត។ ទាក់ទងនឹងបញ្ហាផ្ដិតមេដៃនេះ គណបក្សសង្គ្រោះជាតិ ចោទថា មេភូមិពងទឹក ឃុំគោកពោធិ៍ ខេត្តតាកែវ មិនធ្វើជាអាជ្ញាធរអព្យាក្រឹតទេ ព្រោះដកយកក្រដាសដែលមានស្នាមមេដៃប្រជាជន ផ្ដិតគាំទ្រឲ្យមានការរកយុត្តិធម៌សន្លឹកឆ្នោតជូនគណបក្សសង្គ្រោះ ជាតិ។ ប្រធានប្រតិបត្តិឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ លោក ផែង ទូច ថ្លែងនៅព្រឹកថ្ងៃ១៥ ខែតុលា ថា មេភូមិពងទឹក បានមកដកយកក្រដាសដែលមានស្នាមមេដៃប្រជាពលរដ្ឋនៅថ្ងៃច័ន្ទ ពីសកម្មជនគណបក្សសង្គ្រោះជាតិ។ លោកថា បានជាគណបក្សសង្គ្រោះជាតិ សុំឲ្យសាក្សីជាអ្នកបោះឆ្នោតផ្ដិតមេដៃ គឺគ្រោងយកស្នាមមេដៃនោះទៅប្ដឹងអង្គការសហប្រជាជាតិ ពីព្រោះការប្រកាសអាសនៈសភាកន្លងទៅរបស់ គ.ជ.ប មានការសង្ស័យពីការបន្លំសំឡេងអាសនៈរបស់គណបក្សសង្គ្រោះជាតិ។ លោក ផែង ទូច ថ្លែងថា ការដកយកក្រដាសផ្ដិតមេដៃនោះជាការបំបិទសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំ អត់បង្ខំទេ អ៊ីចឹងប្រជាពលរដ្ឋគេសួរថាផ្ដិតមេដៃនេះយកទៅណា? ខ្ញុំប្រាប់ថា មេដៃនេះផ្ដិតយកទៅអង្គការសហប្រជាជាតិ ព្រោះលទ្ធផលនៃការបោះឆ្នោតវាមិនប្រក្រតីមិនយុត្តិធម៌ មានការបន្លំ ហើយមេភូមិគេដកឯកសារហ្នឹង ប៉ិនខ្ញុំឲ្យ ...
អ៊ុក សាវបូរី រដ្ឋា វិសាល និង ម៉ម មុនីរតន៍
http://www.rfa.org/khmer/news/politics/cnrp-collects-thumbprint-10152013071457.html
CNRP’s Kem Sokha Refutes Claim That the Party Is Divided
CNRP vice president Kem Sokha on Monday denied claims made by Interior Minister Sar Kheng’s cabinet chief that leaders of the opposition party were making conflicting demands of the ruling CPP. The two parties have been locked in a political stalemate since July’s election, with the ...
Khy Sovuthy and Ben Woods
http://www.cambodiadaily.com/news/cnrps-kem-sokha-refutes-claim-that-the-party-is-divided-45109/
CNRP ប្រមូលបានស្នាមមេដៃពីពលរដ្ឋប្រមាណ១លាននាក់ហើយមកដល់ថ្ងៃនេះ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិតមកដល់ថ្ងៃអង្គារ ទី១៥ ខែតុលានេះ គណបក្សប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋប្រមាណ១លាននាក់ហើយ ដើម្បីដាក់ញត្តិទៅអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ លោក យឹម សុវណ្ណ បន្តថា ការប្រមូលស្នាមមេដៃពលរដ្ឋចាប់ធ្វើពីថ្ងៃទី០៦ ខែតុលា និងបញ្ចប់ នៅថ្ងៃទី២៣ ខែតុលា ដែលនៅថ្ងៃនោះ គណបក្សគ្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សាលើកទី៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ ...
ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh
CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ
គណបក្សប្រជាជនកម្ពុជា ប្រកាសជាផ្លូវការពីកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ ដោយស្នើឲ្យធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប្រកាសនេះ ធ្វើឡើងខណៈដែលគណបក្សសង្រ្គោះជាតិ កំពុងប្រមូលស្នាមមេដៃពីពលរដ្ឋដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ឲ្យជួយពិនិត្យពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថា ការប្រកាសនូវជំហរ និងប្តេជ្ញាកែទម្រង់ការបោះឆ្នោតនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា និងស្ថានការជាក់ស្តែងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមក ព្រមទាំងយោងតាមជំនួបរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែកញ្ញា ។ ...
ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
http://vodhotnews.com/16725
អាមេរិកហាក់ព្រងើយនឹងការអបអរជ័យជម្នះលោកហ៊ុន សែន
ភ្នំពេញៈ បើទោះជាមានការព្យាករពីក្រុមអ្នកវិភាគថាការ អបអរជាផ្លូវការនាពេលថ្មីៗពីប្រទេសបារាំងនិងអូស្រ្តាលីចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអាចនឹងនាំឲ្យម្ចាស់ជំនួយលោកខាងលិចផ្សេងៗធ្វើការអបអរសាទរតាម ក៏ដោយក៏សហរដ្ឋអាមេរិកកាលពីម្សិលមិញទំនងជាព្យាយាមបញ្ចៀសការទទួល យកចំពោះជ័យជម្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Sean McIntoshអ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិកមាន ចំណាប់អារម្មណ៍ក្នុងដំណើរការការទូតប៉ុន្តែមិនមានការគាំទ្រគណបក្ស នយោបាយណាមួយឬបុគ្គលណាមួយទេ។ បើទោះជារដ្ឋាភិបាលអាមេរិកជាញឹកញាប់ធ្វើការអបអរសាទរមេដឹកនាំ ពិភពលោកចំពោះ ជោគជ័យនៃការបោះឆ្នោតរបស់ពួកគេក៏ដោយក៏អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថាវាមិនមែនជាពិធីសារការទូតសកលទេហើយវាអាស្រ័យទៅលើ« បរិបទជាក់លាក់»។ លោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាអាស្រ័យលើស្ថានភាពមិនមែនរាល់ស្ថានភាពទាំងអស់ដូចគ្នាទេ។ នៅក្នុងបរិបទកម្ពុជាយើងនៅតែបារម្ភនៅឡើយចំពោះភាពមិនប្រក្រតីដែល បានបន្តមានហើយយើងនៅតែអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើបញ្ហា ទាំងនោះ»។ ...
Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105128-2013-10-15-04-40-09
លោក កឹម សុខា ច្រានចោលការអះអាងដែលថា គណបក្សសង្គ្រោះជាតិកំពុងបែកបាក់ផ្ទៃក្នុង
កាលពីម្សិលមិញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាន ច្រានចោលការអះអាងដោយប្រធានខុទ្ទកាល័យរបស់លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលថាគណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នា នៅក្នុងការទាមទារលក្ខខណ្ឌពីគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំងពីរនេះ បានជាប់គាំងផ្នែកនយោបាយចាប់តាំងពីការ បោះឆ្នោតជាតិកាលពីខែកក្កដាមក ដោយគណបក្សសង្គ្រោះជាតិចោទ ប្រកាន់ថា មានការលួចបន្លំក្នុងការបោះឆ្នោត និងមិនព្រមទទួលយក អាសនៈសភារបស់ខ្លួន បន្ទាប់ពីការចរចាបរាជ័យ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ៍ ឯក ខៀវ សុភ័គ ប្រធានខុទ្ទកាល័យរបស់លោក ស ខេង បានមានប្រសាសន៍ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទូរស័ព្ទប្រាប់លោក ស ខេង ថា លោកលែងចង់បានតំណែងប្រធានរដ្ឋសភាទៀតហើយ ប៉ុន្តែលើកឡើងថា លោក កឹម សុខា ដែលជាអនុប្រធាននិង លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ នៅតែចង់បានមុខតំណែងនេះ។ ...
Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/
បក្សកាន់អំណាចចេញយុទ្ធសាស្ត្រ៥ចំណុចកែទម្រង់ការបោះឆ្នោត
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងខ្វែងគំនិតគ្នាក្នុងការបែងចែកតួនាទីគ្រប់គ្រងសភា។ គណបក្សប្រឆាំងមិនព្រមចូលរួមកិច្ចប្រជុំសភាជាលើកដំបូង និងប្រកាសធ្វើមហាបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ខាងមុខ។ ប៉ុន្តែ បក្សកាន់អំណាចបែរជាមិនអើពើទេ ដោយសម្រេចប្រជុំសភា និងជ្រើសរើសគណៈរដ្ឋមន្ត្រីតែឯកបក្ស។ នៅពេលដែលស្ថានការណ៍នយោបាយមិនទាន់នឹងននៅឡើយ បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ប្រកាសឲ្យមតិជាតិ អន្តរជាតិ គាំទ្រយន្តការកំណែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា បានដាក់ចេញយុទ្ធសាស្ត្រ ៥ចំណុច ដើម្បីធ្វើការកែទម្រង់ការបោះឆ្នោត ក្នុងបំណងធានាឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងសំដៅពង្រឹងការគោរពច្បាប់។ ចំណុចទាំងនោះ រួមមាន ទី១ ស្នើធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយដែលពាក់ព័ន្ធ និងការបោះឆ្នោត ជាអាទិ៍ច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ទី២ ស្នើបង្កើតច្បាប់បន្ថែមទៀត ដើម្បីធានាឲ្យមានការលើកកម្ពស់ សុចរិតភាព និងតម្លាភាពនៃការបោះឆ្នោត ដូចជាស្នើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ និងលិខិតបទដ្ឋានមួយចំនួនទៀត។ ទី៣ គណបក្សកាន់អំណាចប្រកាសបើកចំហ ...
វណ្ណ វិចារ
http://www.rfa.org/khmer/news/politics/cpp-issue-statement-to-reform-election-system-10152013091615.html
ដំណើរការចុះឈ្មោះនៅបន្តធ្វើ ខណៈដែលបញ្ជីឈ្មោះនៅមានភាពចម្រូងចម្រាស
ដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១តុលា បាននិងកំពុងតែដំណើរការទៅ បើទោះបីជាស្ថានភាពទឹកជំនន់បានកំពុងកើតឡើងក៏ដោយ។ ស្ថិតក្នុងកាលៈទេសៈនេះ មន្ត្រី គ.ជ.ប. បានសម្រេចពន្យារពេលចំនួនបីថ្ងៃបន្ថែមទៀតសម្រាប់ទុកលទ្ធភាពឲ្យ ប្រជាពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ គណបក្សប្រឆាំងបានរិះគន់ចំពោះដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីនេះ ដោយសារតែបញ្ហាបញ្ជីឈ្មោះបោះឆ្នោតនៅមានបញ្ហានៅឡើយ ដែលត្រូវការឲ្យមានការកែលម្អនោះ។ ...
គឹម យុទ្ធណា
http://www.khmer.rfi.fr/election-register-delay