ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ហ៊ុំព័ទ្ធ​ដោយ​ភាពមិន​ប្រក្រតី

ក្នុង​ការចែក​ប័ណ្ណព័ត៌មាន គេសង្កេត​ឃើញ​មាន​ការរើសអើង និង​ភាព​លម្អៀង ទៅ​គណបក្ស​កាន់អំណាច។ គណបក្ស​នយោបាយ​​ខ្លះ​បន្លំ​ផលិត​ប័ណ្ណព័ត៌មាន ដែល​ទំាងនេះ​ជា​ភាព​មិនប្រក្រតី មួយ​ចំនួន​ដែល​លើកឡើង ដោយ​គណបក្ស​នយោបាយ មន្រ្តី​សង្គមស៊ីវិល ជុំវិញ​ដំណើរការ​ចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នកបោះ ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ប័ណ្ណ​ព័ត៌មាន ជាក្រ​ដាស​ផ្តល់​ព័ត៌មាន ពី​អត្តសញ្ញាណ​អ្នកបោះឆ្នោត ការិយាល័យ​បោះឆ្នោត ដែលជា​ព័ត៌មាន​សំខាន់​ ដែល​អ្នកបោះឆ្នោត​ត្រូវ​ដឹង​ជាមុន មុនពេល​ចូល​ទៅ​បន្ទប់​បោះឆ្នោត។…

អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia/20130623-parti-politic-denounced-irrigularity