កិច្ច​ប្រជុំ​ក្នុង​វាំង​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​​អត់​លទ្ធផល

ភ្នំពេញ — កិច្ច​ប្រជុំ​លើក​ដំបូង​ក្រោម​អធិបតី​ភាព​ព្រះ​មហាក្សត្រ​ដើម្បី​ទម្លុះ​ ទម្លាយវិបត្តិ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទេ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​មាន​រយៈ​ពេល​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​ហើយ​បាន​ បិទ​បញ្ចប់​ទៅ​វិញ​យ៉ាង​ឆាប់។​ ភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោកហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​ និង​សហការី​របស់​លោក​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក​ស ខេង​ និង​លោកសាយ ឈុំ។ ​ចំណែក​ឯខាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​ និង​លោក​កួយ ប៊ុនរឿន។ លោក​សម រង្ស៊ី​ទទួល​ព្រះរាជសារ​អញ្ជើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ថ្ងៃទី​២៣​កញ្ញានេះ។​ មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ជិះ​រថយន្ត​ទំនើបៗ​រៀងៗ​ខ្លួន​ចូល​ក្នុង​ ព្រះ​បរម​រាជ​វាំង​ក្រោម​ការ​រិត​បន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ។​ ប៉ុន្តែ​មិន​ដល់​កន្លះ​ម៉ោង​ផង​ មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​បាន​បើក​រថ​យន្ត​ចេញ​ពី​ព្រះ​បរម​រាជវាំង​រៀងៗ ​ខ្លួន​វិញ។​ គ្មាន​មន្ត្រី​គណបក្ស​ណាម្នាក់​និយាយ​ជាមួយអ្នក​កា​សែត​ទេ​ ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ។ ​ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​សន្និសីទកា​សែត​ភា្លមៗ​នៅ​ទី​ ស្នាក់​ការ​របស់​ខ្លួន។…

ហេង រស្មី
http://khmer.voanews.com/content/hun-sen-samrainy-meeting-with-king-fails-to-get-any-result/1749739.html