ក្រសួង​មហា​ផ្ទៃ​ចេញ​បម្រាមលើ​​​ការ​ភ្នាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​

ក្រសួង​មហាផ្ទៃ​បាន​ចាត់​​ទុក​ការ​ភ្នាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ខាង​មុខ​នេះ ជា​ការ​ខុស​ច្បាប់​ ដោយ​លើក​ឡើង​ថា ​វិធាន​ការ​នេះ គឺ​ជា​ការ​​ចាំ​បាច់​​ក្នុង​ការ​​ទប់​ស្កាត់​អសន្តិសុខ​សង្គម​។ បំរាម​​​ដែល​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​​គេ​ហ​ទំព័រ​​​របស់​ក្រសួង​ មហាផ្ទៃ​​នេះ​ឲ្យ​ដឹង​ថា ​វិធាន​ការ​​នេះ គឺ​ជា​ការ​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ​​ និង​សន្តិសុខ​ ព្រម​ទាំង​ការ​ពារ​ជីវភាព​​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​រង​ការ​គំរាម​កំហែង​ដោយ​សារ​មនុស្ស​មួយ​ចំនួន​បាន​​ភ្នាល់​គ្នា​​ ផ្អែក​លើ​ព័ត៌​​​មាន​មិន​​ត្រឹម​ត្រូវ​​។… យោង​តាម​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រៃវែង បាន​​និង​កំពុង​ភ្នាល់​គ្នា​​ថា  ​តើ​ គណបក្ស​​នី​មួយ​​អាច​ទទួល​បាន​​ជោគជ័យ​​យ៉ាង​ណា​​នៅ​ថ្ងៃ​​ទី​២៨​ខែ​កក្កដា​ ​​នេះ។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រសួង​មហាផ្ទៃ​ចេញ​​បំរាម​​បែប​នេះ ខណៈ​ដែល​​ការ​លេង​ល្បែង ​គឺ​ជា​ការ​​​ខុស​ច្បាប់​ទៅ​ហើយ​នៅ​ខាង​ក្រៅ​​កាស៊ីណូ​។ លោក​​បាន​​​​ថ្លែង​បន្ត​ទៀត​​​ថា “ ក្រសួង​មហា​ផ្ទៃ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​បញ្ហា​សន្តិសុខ​ជាតិ​​បាន​ ហើយ​”។…

Saing Soenthrith
http://www.cambodiadailykhmer.com/latest/2852/