ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធប្តឹងរាប់សន្លឹកឆ្នោតឡើងវិញ
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញបានសម្រេចដូចនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយច្រានចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលប្តឹងសុំឲ្យមានការ ផ្ទៀងផ្ទាត់តួលេខនិងរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងខេត្ត បាត់ដំបង។
នៅក្នុងសវនាការប្រហែល ២ ម៉ោងក្រុមប្រឹក្សាធម្មនុញ្ញមិនបានអនុញ្ញាតឲ្យអ្នកកាសែតចូលទៅ ក្នុងបន្ទប់សវនាការដើម្បីយកព័ត៌មានទេ ប៉ុន្តែក្រុមយុវជនគណបក្សនយោបាយត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុង បន្ទប់សវនាការ។ បន្ទាប់ពីសម្រាករយៈពេលជាង ៣ ម៉ោងក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចច្រានចោលបណ្តឹងរបស់គណបក្ស សង្គ្រោះជាតិ ដែលប្តឹងជំទាស់សេចក្តីសម្រេចរបស់ គ.ជ.ប ហើយក្រុមប្រឹក្សាធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ថា ជាសេចក្តីសម្រេចបានការ។
ដើមបណ្តឹងលោក សួន ចំរើន មេធាវី ជូង ជូងី និង កេត ខី ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិ បានព្យាយាមពន្យល់អំពីមូលហេតុនិងភាពមិនប្រក្រតីនៃការបោះឆ្នោតដែល បានកើតមានឡើងនៅក្នុងការិយាល័យចំនួន ២៣៣ ក្នុងខេត្ត បាត់ដំបង ទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលសេចក្តីសម្រេចរបស់ គ.ជ.ប ដោយអះអាងថា សេចក្តីសម្រេចរបស់ គ.ជ.ប មិនឆ្លុះបញ្ចាំងពីយុត្តិធម៌និងតម្លាភាពនៅក្នុងដំណើរការបោះឆ្នោត។
លោក ជូង ជូងី បានថ្លែងបន្តថា៖ «រាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានឥទ្ធិពលទៅលើ ប្រទេសជាតិទាំងមូល។ នៅក្នុងខេត្ត បាត់ដំបង មានឈ្មោះស្ទួនចំនួន៣ ០០០។ តើនេះជាកំហុសបច្ចេកទេសឬចេតនា?»។ «នេះជាការរៀបចំឡើងជាប្រព័ន្ធ»។…
មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/103484-2013-09-05-02-50-13