ខណៈកំពុងហាត់សម នគរបាលខ្លះត្រូវដកទៅបំបែកសមាជប្រជាជន
ភ្នំពេញៈ នៅក្នុងអំឡុងពេលកំពុងហាត់សម នៅទីលានប្រជាធិបតេយ្យ ប៉ូលិសប្រមាណ ១០០ នាក់ ក្នុងចំណោមប៉ូលិសជាង ១០០០ នាក់ ដែលប្រដាប់ដោយខែល និងដំបង បានទៅបំបែកការរៀបចំធ្វើសមាជប្រជាជននៅស្ពាននាគក្បែរនោះ កាលពីព្រឹកម្សិលមិញ។
ការហាត់សមរបស់កម្លាំងនគរបាលកាលពីម្សិលមិញ ត្រូវបានគេគិតថា គឺដើម្បីត្រៀមទប់ទល់ទៅនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃស្អែក បើទោះបីជាមន្ត្រីសមត្ថកិច្ចបានអះអាងថា ការហាត់សមនេះគឺដើម្បីពង្រឹងការការពារសន្តិសុខក៏ដោយ។ …
កម្លាំងសមត្ថកិច្ច ចម្រុះប្រមាណ ១០០ នាក់ ដែលបានដកចេញពីទីលានប្រជាធិបតេយ្យបានមករារាំងនិងរុញច្រានប្រជាពលរដ្ឋទាំងនេះបង្ខំឲ្យចាកចេញពីស្ពាននាគ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ ក៏បានរុញច្រានកម្លាំងនគរបាលវិញ ប៉ុន្តែការប៉ះទង្គិចគ្នានោះមិនបង្កឲ្យមានអ្នករងរបួសឡើយ។ បើទោះបីជាកម្លាំងប៉ូលិស បានលើកផ្តួលគ្រែរបស់ក្រុមសហគមន៍ ដែលរៀបចំសម្រាប់ធ្វើវេទិកា ហើយបានបណ្តេញឲ្យចាកចេញក៏ដោយ ក៏ប្រជាពលរដ្ឋទាំងនោះមិនព្រមចាកចេញឡើយ ហើយបាននាំគ្នាអង្គុយចុះ បន្ទាប់មកក្រុមបណ្តាញមួយចំនួនបានដើរចែកសៀវភៅស្តីអំពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកដែលចូលរួមទាំងអស់ និងសមត្ថកិច្ចដែលមកបង្ក្រាបបាតុករផងដែរ ដើម្បីឲ្យយល់ពីច្បាប់ ហើយកុំឲ្យមានការបំពានច្បាប់។ …
យោងតាមលិខិតចុះថ្ងៃ ទី២០ ខែ តុលា របស់អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើជូនតំណាងបណ្តាញពហុវិស័យឲ្យដឹងថា សមាជប្រជាជនមិនទាន់កំណត់ដោយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជនៅទ្បើយហើយក៏មិនទាន់បានចុះបញ្ជីទទួលស្គាល់ផ្លូវការពីស្ថាប័នមានសមត្ថកិច្ចនៅទ្បើយដែរ។ ពេលវេលានៃការរៀបចំនេះមិនស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសដែលកំពុងប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់នោះឡើយ ព្រមទាំងអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ រំខានដល់ការប្រកបអាជីវកម្ម ព្រមទាំងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ …
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/105434-2013-10-22-03-45-51