គជប​ ចាប់ផើ្តមធ្វើបច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​តាមកា​រ​គ្រោងទុក ​បើទោះ​ជាតំបន់​ខ្លះ​ត្រូវ​ទទួល​រងនូវ​ទឹក​ជំនន់​

នៅក្នុង​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​ស្តី​ពី​​​ការ​​ពិនិត្យ​​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ដែល​ចេញ​ផ្សាយ​ដោយ​គ.ជ.ប​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទើប​ផ្លាស់​ប្តូរ​ទីលំនៅ​​ចូល​ពីឃុំ-សង្កាត់​ អ្នក​ពុំ​ធ្លាប់​បាន​ចុះឈ្មោះ​​បោះឆ្នោត​​ អ្នក​​ទើប​គ្រប់​អាយុ​​បោះឆ្នោត​​(១៨ឆ្នាំ​ គិត​ដ​ល់​​ថ្ងៃ​ទី៣១ ​ខែធ្នូ​ ឆ្នាំ​២០១៣) ​និង​អ្នក​បាត់​ឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោត​កន្លងមក​​ សូម​ឲ្យ​​ពូកគាត់​​ទៅចុះ​ឈ្មោះ​​បោះ​​ឆ្នោត​​ដោយ​​ផ្ទាល់​​នៅ​តាម​ សាលាឃុំ-សង្កាត់​​ តាម​កាល​​បរិច្ឆេទ​ពីថ្ងៃ​ទី១​ ដល់​​ថ្ងៃ​​ទី​២០​ ខែតុ​លា ​ឆ្នាំ​​២០១៣​ ដោយ​ត្រូវ​ភ្ជាប់​​ជាមួយ​នូវ​ឯកសារ​​មួយ​ ឬច្រើន​​ដែល​អាច​បញ្ជាក់​លក្ខ​ខណ្ឌ​​០៤​ យ៉ាង​​ គឺ​​អត្តសញ្ញាណ សញ្ជាតិខ្មែ​រ​ អាយុ ​និងទី​លំនៅ។​…

សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4674:2013-10-01-03-45-08&catid=13:2011-10-14-07-20-47