គណបក្សប្រឆាំងគំរាមធ្វើមហាកូដកម្មការងារទូទាំងប្រទេស
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រកាស ថា គណបក្សរបស់លោកអាចនឹងរៀបចំឲ្យមានកូដកម្មការងារទូទាំង ប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតដែលមានភាព ចម្រូងចម្រាស ហើយលោកបានលើកឡើងថា គណបក្សសង្គ្រោះ ជាតិក៏អាចនឹងចាប់ផ្ដើមយុទ្ធនាការជាអន្តរជាតិ ដើម្បីធ្វើឲ្យ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្លាយជារដ្ឋាភិបាលមិនស្រប ច្បាប់ផងដែរ។ ការលើកឡើងរបស់លោក សម រង្ស៊ី នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាកំពុង កាន់អំណាច បោះឆ្នោតគាំទ្រលោក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីមួយ អាណត្តិប្រាំឆ្នាំទៀត និងបានអនុម័តលើការរុះរើគណៈរដ្ឋមន្ត្រីដ៏ ធំរបស់លោក។ លោក សម រង្ស៊ី បានថ្លែងនៅឯសន្និសីទកាសែតមួយនៅទីស្នាក់ការ កណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា “គំនិតផ្ដួចផ្ដើមធ្វើកូដកម្មទូទាំងប្រទេសគឺអាចទៅរួច ហេតុដូច្នេះថ្ងៃណាមួយ យើងនឹងអំពាវនាវឲ្យមានកូដកម្មទូទាំងប្រទេស ។ គ្រប់រោងចក្រ មន្ត្រីរាជការគ្រប់រូប និងហាងលក់ដូរទាំងអស់ នឹងឈប់ធ្វើការនៅក្នុងថ្ងៃនោះ នេះគឺជាគំនិតមួយដែលអាចទៅរួច ”។…
Phorn Bopha and Colin Meyn
http://www.cambodiadailykhmer.com/news/5803/