គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍​​

សមាជ​មហាជន​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរ​ទស្សន៍ ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុង​ជោយ និង តម្លាភាព​ព្រមទាំង​មាន​គុណប្រយោជន៍​ដល់​សាធារណជន​។​ ​ការទាមទារ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​មហាជន​របស់​គ​ណ​បក្ស នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ជិត​មួយ​​ម៉ឺន​នាក់ មាន​ទាំង​ព្រះសង្ឃ កម្មករ​រោងចក្រ កសិករ អាជីវករ និង​មន្ត្រីរាជការ​ជាដើម​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែតុលា នេះ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដូចជា​ ទូរទស្សន៍ និង​វិទ្យុ​មួយចំនួន​មាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច ដែល​មិន​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ​។ លោក បន្ត​ថា ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​វិទ្យុ ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារ​ណ​ជន​​។ លោក យល់ថា ការផ្សាយ​ព័ត៌មាន​ពិត​មាន​សារៈសំខាន់​ណាស់​ ជាពិសេស​អាច​នាំឲ្យ​ប្រជាពលរដ្ឋ យល់ដឹង ហើយ​អាច​ជ្រើស​រើស​​អ្នក​​​ដឹក​នាំ​បាន​ត្រឹមត្រូវ​ដែល​ខ្លួន​ពេញចិត្ត​ ៖…

ជន ស្រីណុច និងដួង សុខា
http://vodhotnews.com/16549