គណបក្សសង្គ្រោះជាតិ ត្រៀមខ្លួនសម្រាប់ធ្វើមហាបាតុកម្មអហិង្សា
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ បានធ្វើការត្រៀមរៀបចំខ្លួនជាសាធារណៈជាលើកចុងក្រោយ សម្រាប់គម្រោងធ្វើមហាបាតុកម្មបែបអហិង្សា នៅថ្ងៃសៅរ៍ខាងមុខនេះ ដោយមេដឹកនាំគណបក្សបានគូសបញ្ជាក់សារចុងក្រោយអំពីភាពអហិង្សា ក្នុងចំណោមអ្នកស្មោះស្ម័គ្រដែលបានប្រមូលផ្តុំគ្នា នៅទីលានប្រជាធិបតេយ្យតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
ការ ហាត់សមនេះរួមមានការសមាធិ និងការបួងសួងពីអ្នកគាំទ្ររាប់រយនាក់ដែលលុតជង្គង់កាន់ទងផ្កា។ នៅលើឆាក មានការសម្តែងដែលបែងចែកជាក្រុមនគរបាល និងបាតុករ ដែលយកមកធ្វើជាឧទាហរណ៍អំពីថាតើត្រូវធ្វើបាតុកម្មដោយរបៀបណា?
ទោះ ជាយ៉ាងណា ខុសពីការហាត់សមលើកទី ១ កាលពីថ្ងៃអាទិត្យកន្លងទៅលើកនេះបាតុករគ្រាន់តែអង្គុយនៅចំពោះ មុខតួអង្គនគរបាល កាលពីម្សិលមិញ ដោយមិនមានប្រតិកម្មអ្វីចំពោះអំពើហិង្សាតាមនីតិវិធីដែលគណបក្ស សង្ឃឹមថា អ្នកគាំទ្រនឹងធ្វើនៅថ្ងៃសៅរ៍។
ការហាត់សមនេះ ដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់ បានធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតថ្វាយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រក្នុងភាពជាប់គាំង ដែលកំពុងបន្តទាក់ទងនឹងការបោះឆ្នោត។…
វង្ស សុខេង និង Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/103485-2013-09-05-02-57-33