គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាម​ទារ​ឲ្យ​មាន​តុល្យ​ភាព​អំណាច​នៅ​ក្នុង​សភា

ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់​ មន្ត្រី​ខុទ្ទកាល័យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ម្សិលមិញ ដែល​បានប្រកាស​ពី​ភាពមិន​ចុះសម្រុង​គ្នា​នៅក្នុង​ការទាមទារ​ការ​បែងចែក​ អំណាច​របស់​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា រួចមក នៅ​ថ្ងៃអាទិត្យ​នេះ គណបក្សប្រឆាំង​នៅតែ​អះអាង​ចង់អោយ​អំណាច​ឲ្យ​មាន​តុល្យភាព​គ្នា​ដដែល​នៅក្នុង ​សភា ដើម្បី​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អះអាងថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​​គឺ​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច​ នៅក្នុង​រដ្ឋសភា ដើម្បី​ដំណើរការ​កំណែទម្រង់​ស្ថាប័ន​ជាតិសំខាន់ៗឲ្យ​មាន​ប្រសិទ្ធិភាព។ លោក យ៉ែម បុញ្ញា​ឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​និយាយ​ពី​រឿង​ចង់បាន​តំណែង​នោះទេ ប៉ុន្តែ​អ្វីដែល​គណបក្ស​ចង់​និយាយ​គឺ​ការកែទម្រង់​ស្ថាប័ន​ ជាតិសំខាន់ពិតប្រាកដ​មួយ និង​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។ ការបញ្ជាក់​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅពេលនេះ​បានធ្វើ​ឡើង ក្រោយពី​ខុទ្ទកាល័យ​លោក ស ខេង សមាជិក​អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ ​ពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​គណបក្សប្រឆាំង អំពី​ការចង់បាន​អំណាច​នៅក្នុង​រដ្ឋសភា។…

គឹម យុទ្ធណា
http://www.khmer.rfi.fr/cnrp-still-needs-equal-power-national-assembly