ឃុំប្រមាណ៩០ត្រូវពន្យារពេលក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះព្រោះតែទឹកជំនន់
គ្រោះទឹកជំនន់បានរារាំង ការពិនិត្យនិងចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះ ឆ្នោតឆ្នាំ២០១៣។ គ.ជ.ប បានឲ្យដឹងថាឃុំចំនួនប្រមាណ៩០នឹងត្រូវពន្យារពេលសម្រាប់ការពិនិត្យ និង ចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែការពន្យារពេលនេះបានច្រើនបំផុតតែបីថ្ងៃប៉ុណ្ណោះ។ លោកទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា យ៉ាងហោចណាស់ឃុំចំនួនជាង៩០នៅក្នុងចំណោមឃុំចំនួន១៦៣៣ឃុំ ទូទាំងប្រទេសនឹងត្រូវបន្ថែមរយៈពេលសម្រាប់ប្រជាពលរដ្ឋ ទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដោយសារឃុំទាំងនោះរងនូវគ្រោះទឹកជំនន់។…