ជាម យៀប​៖ ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​ការចង់​ឈ្នះ​ដោយ​មិន​គោរព​ច្បាប់​​

សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ​ម្សិលមិញ​ថា ជា​ការចង់​ឈ្នះ​ដោយ មិន​គិត​ពី​ច្បាប់​ និង​ផលប្រយោជន៍​ជាតិ​។​ ​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​តុមូល​របស់​VOD នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ជាម យៀប ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា ការ​ធ្វើ​សមាជ​មហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សង្គម​បាត់បង់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ ឈានទៅរក​សង្គម​ដែល​មិន​គោរព​ច្បាប់​។ លោក​បន្តថា ការស្វែងរក​ដំណោះ​ស្រាយ បញ្ហា​នយោបាយ​មាន​វិធីសាស្ត្រ​ច្រើន​ហើយ​មិនចាំបាច់​ជ្រើសរើស​យក​ ការប្រមូលផ្តុំ​នោះទេ​។…

ពៅ មេត្ដា​
http://vodhotnews.com/16543