បក្សប្រឆាំងនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស
ភ្នំពេញៈ គណបក្សប្រឆាំងនឹងធ្វើសមាជមួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ផែនការ យុទ្ធសាស្ត្រជាក់លាក់មួយក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ហើយនឹងបញ្ជូនស្នាមមេដៃពលរដ្ឋជាង ៣ លាននាក់ ទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុង ប៉ារីស ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយលើបញ្ហាភាពមិនប្រក្រតីក្នុង ការបោះឆ្នោតនៅកម្ពុជា។
ការកំណត់ពេលធ្វើយុទ្ធនាការតវ៉ាជាថ្មីទៀត របស់គណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជន ដែលមានតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៦៨ រូប ក្នុងចំណោម ១២៣ រូប បានចចេសបង្កើតរដ្ឋសភា និងរដ្ឋាភិបាល ដោយឯកបក្ស ដែលគណបក្សប្រឆាំងហៅថា ជាការធ្វើរដ្ឋប្រហារច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។
ក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សមាជជាសាធារណៈមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ ខែ តុលា នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា គោលជំហរគណបក្សសង្គ្រោះជាតិគឺនៅដដែល ក្នុងការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ហើយនឹងប្រាប់ពលរដ្ឋម្ចាស់ឆ្នោតថា បក្សសង្គ្រោះជាតិ កំពុងតែប្រមូលស្នាមមេដៃពលរដ្ឋយ៉ាងហោចណាស់ ៣,៣ លាននាក់ សម្រាប់ញត្តិមួយ ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប.ដែលថា គណបក្សប្រជាជន ដែលកំពុងកាន់អំណាច ទទួលបានសំឡេងឆ្នោត ៣,២ លានសន្លឹក ឬស្មើនឹង ៦៨ អាសនៈ។…
មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104578-2013-09-30-02-43-58