ប្រតិកម្មរិះគន់និងសាទរចំពោះសម័យប្រជុំសភាដំបូងរបស់កម្ពុជា
ក្រោយពីបញ្ចប់សម័យប្រជុំសភាដំបូង ដែលដឹកនាំដោយព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី សហគមន៍អន្តរជាតិមួយចំនួនបានអត្ថារិះគន់ និងព្រួយបារម្ភចំពោះដំណើររដ្ឋសភាដោយបក្សតែមួយ។ ទន្ទឹមគ្នានេះក៏មានការសាទរ លោក ហ៊ុន សែនដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺជាសេចក្តីថ្លែងការណ៍ដែលមិនបានសាទរការប្រជុំសភាដំបូងនីតិកាល ទី៥របស់កម្ពុជាឡើយ។ ថ្វីដ្បិតតែបានចូលរួមក្នុងកិច្ចប្រជុំសភាដំបូងនៅព្រឹកមិញនេះ លោកវីល្លាម អ៊ី ថត់ ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយចំៗថា វត្តមានរបស់លោកនៅក្នុងរដ្ឋសភាកម្ពុជានោះ មិនបានន័យថា សហរដ្ឋអាមេរិកយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សណាមួយនោះទេ។
រីឯសហភាពអឺរ៉ុបឯណោះវិញ សេចក្តីថ្លែងការណ៍របស់ខ្លួនបានសរសេរថា រដ្ឋសភាកម្ពុជានឹងមិនអាចបំពេញភារកិច្ចរបស់ខ្លួន ដោយគ្មានការចូលរួមពីគ្រប់គណបក្សនយោបាយដែលជាប់ឆ្នោតនោះឡើយ។ សហភាពអឺរ៉ុបបានអំពាវនាវអោយគ្រប់គណបក្សនយោបាយទាំងអស់ សហការគ្នាដើម្បីធ្វើយ៉ាងណាអាចបំពេញអណត្តិរដ្ឋសភាអោយបានពេញលេញ។
សហភាពអឺរ៉ុបក៏នៅទទូចអោយគណបក្សទាំងពីរដោះស្រាយបញ្ហាបោះឆ្នោត អោយបាន ដើម្បីធានាដល់តំណើរការបោះឆ្នោតនៅលើកក្រោយទៀតនោះ។ ការអំពាវនាវបែបនេះក៏ត្រូវបានធ្វើឡើងដោយលោកឯកអគ្គរដ្ឋអាមេរិក ដូចគ្នាដែរ។ បេសកជនការទូតរបស់អាមេរិកបានអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនថា គណបក្សនយោបាយទាំងពីរគួរចាប់យកឱកាសនេះ ដើម្បីលើកកំពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអនុវត្តកំណែទម្រង់ដ៏មានន័យ ដែលពង្រឹងនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។…
លាង ដឺលុច
http://www.khmer.rfi.fr/cambodia-24-09-2013-reaction-on-eu-us-ngo-on-new-paliament