ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត

វ៉ាស៊ីនតោន — ស្ថានីយ៍​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បិទ​ទ្វារ​ហើយ​ដោយ​មាន​សេចក្តី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​រី​ឯការ​រាប់​សន្លឹក​ឆ្នោត​បាន​ចប់​សព្វ​គ្រប់​នៅ​ស្ថានីយ៍​ភាគ​ច្រើន។ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ខណៈ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ​រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​៦៨​អសនៈ​និង​គណបក្ស​សង្គ្រោះជាតិ​បាន​៥៥​អសនៈ។ …

http://khmer.voanews.com/content/millions-go-to-vote-in-cambodia/1711661.html