ព្រះមហាក្សត្រ សាទរ​លោក​ហ៊ុន សែន ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជាថ្មីទៀត​​

ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​អបអរសាទរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​របស់​លោក​។​ ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ផ្ញើជូន​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រះ​អង្គ​​សង្ឃឹម​​ជឿជាក់​ថា រាជរដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៥ ដែល​​​មាន​លោក ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ដ៏​ត្រឹមត្រូវ រក្សាបាន​នូវ​សេចក្តីសុខ សន្តិភាព​​ក្នុង​សង្គម និង​មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​បន្ថែមទៀត ព្រម​ទាំង​ទទួល​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​​ជាតិ និង​អន្តរជាតិ​។​…

សេង ម៉ូលីនី​
http://vodhotnews.com/?p=article&id=16368&lang=kh