ព្រះមហាក្សត្រអាចដោះស្រាយវិបត្តិនយោបាយមុនកោះប្រជុំសភាថ្ងៃដំបូងឬទេ?
ភ្នំពេញ — នៅពេលដែលព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីយាងពីទីក្រុងប៉េកាំងមកដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃពុធ នេះ កែវភ្នែករបស់អ្នកនយោបាយកម្ពុជា និងមន្ត្រីសង្គមស៊ីវិលបានសម្លឹងទៅរកព្រះអង្គ។ ពួកគេហាក់ដូចជាបានទម្លាក់បាល់នៅពីមុខព្រះបាទព្រះមហាក្សត្រ ដើម្បីទម្លាយសំណាញ់វិបត្តិនយោបាយដែលហាក់ដូចជាកំពុងរំកិលទៅរកភាព ជាប់គាំងនយោបាយ ប្រសិនបើមិនមានដំណោះស្រាយនៅមុនកាលកំណត់នៃកិច្ចប្រជុំសភាដំបូង ទេនោះ។ ព្រះមហាក្សត្របានកំណត់ថ្ងៃប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញា នេះដើម្បីផ្តល់សុពលភាពដល់សភានិតិកាលទី៥កើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដា និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជិតបីទសវត្សមកហើយ ហើយនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ដែលបើកទូលាយរកគោលការណ៍ប្រជាធិបតេយ្យ មិនទាន់ចុះសម្រុងគ្នាដើម្បីចូលអង្គុយបើកកិច្ចប្រជុំសភានោះទេ។…
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/on-king-returns-politicians-drop-ball-of-policial-crisis-on-his-feets/1747523.html