ព្រះ​មហា​ក្សត្រ​នឹង​កោះ​ប្រជុំរដ្ឋ​​សភា​ដូច​ការគ្រោង​ទុក

យោង​តាម​ទីប្រឹក្សា​ម្នាក់​នៃ​ព្រះ​បរម​រាជ​វាំង​ និងសមាជិក​ រាជវង្សានុវង្ស ​មួយ​អង្គ​​ បាន​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ នរោត្តម សីហមុនី នឹង​យាង​​ធ្វើ​ ជា​ព្រះ​រាជ​អធិបតីនៅ​​​​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ដំបូង​នៅ​ព្រឹកនេះ ​ ថ្វី​បើ​មាន​​សំណើ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​ ការ​កោះ​ប្រជុំរដ្ឋ​សភា​ក៏​ដោយ។ អង្គការ​សង្គម​ស៊ីវិល និង​ព្រះ​ សង្ឃរាប់​រយ​អង្គ​បាន​បញ្ចុះ​បញ្ចូល​ព្រះ ​មហាក្សត្រ​ នរោត្តម សីហមុនី អស់​រយៈ​ពេលមួយ​សប្តាហ៍​មក​ហើយ​ កុំ​ឲ្យ​ព្រះ​ អង្គ​កោះ​ប្រជុំ​រដ្ឋ​សភា​ រហូត​ដល់​មេដឹក​នាំ​គណ​បក្ស​កាន់​អំណាច និង​គណ​ បក្ស​ប្រឆាំង​រក​ដំណោះ​ស្រាយ​​ ដើម្បី​បំបែក​ភាព​ទាល់​ច្រក​ផ្នែក​នយោ​បាយ​ នា​ពេល​បច្ចុ​ប្បន្ន​នេះ​រួ​ច​រាល់​សិន​។ ប៉ុន្តែ លោក ទ្រង់ មាលី  អតីត​ប្រធាន​ខុទ្ទ​កាល័យ​របស់​ព្រះ​បរម​រតន​ កោដ្ឋ​សម្តេច​ឪ នរោត្តម សីហនុ ដែល​ជា​ទី​ប្រឹក្សា​របស់​​ព្រះ​មហា​ក្សត្រ​  សីហមុនី បាន​មានប្រសាសន៍​ថាព្រះ​មហាក្សត្រនឹង​ប្រកាន់​​តាម​​ព្រះ​រាជសារ​ លើក​មុន​ ដែល​នៅក្នុង​នោះ​ព្រះ​អង្គ​បាន​សន្យា​កោះ​ប្រជុំ​រដ្ឋ​សភា​នៅ​ថ្ងៃ ​នេះ។ លោក មាលី ​មាន​ប្រសាសន៍​បន្ទាប់​ពី កិច្ច​ប្រជុំ​កាល​ពី​ម្សិល ​មិញ​ជាមួយ ​ទី​ប្រឹក្សា​របស់​​ព្រះ​មហាក្សត្រ​ថា “យើង​សុទ្ធ​តែ​ត្រូវ​បាន​គេ​ថ្កោល​ ទោស​ទាំង​អស់ ក្នុង​ការ​ធ្វើ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​ នុញ្ញ​ ពីព្រោះ​យើង​ចង់​ឲ្យ​ប្រទេស​មានច្បាប់ និង​មាន​សណ្តាប់​ធ្នាប់”។ លោក​បានបន្ថែម​ថា លោក​នឹង​អ្នក​ការ​ពារ​ព្រះ​មហាក្សត្រ​ផ្សេងៗ​ទៀតយល់​ឃើញ​ ថា ទង្វើ​នេះ​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ ដែល​បាន​ អំពាវ​នាវឲ្យ​ពន្យា​រ​ពេលសម័​យ​ប្រជុំ​សភា​លើក​ដំបូង​នេះ​ទេ​។…

Colin Meyn
http://www.cambodiadailykhmer.com/news/5656/