មន្ត្រីគណបក្ស​កាន់​អំណាច៖​ការ​មិន​ទទួល​ស្គាល់​ពី​ប្រទេស​ខ្លះ​មិនមែន​ជា​កង្វល់

វ៉ាស៊ីនតោន៖ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម​ រង្ស៉ី​បើក​យុទ្ធនាការ​របស់​លោក​ លើ​ឆាក​អន្តរជាតិ​ដើម្បី​សុំ​ឲ្យ​បណ្តាប្រទេស​នានាកុំ​ទទួល​ស្គាល់​ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​ ​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស ​គឺ​លោក​ជាម យៀប​បាន​អះអាង​ថា ​កម្ពុជា​មិន​ខ្វល់​ខ្វាយ​នឹង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ទេ។​ «ការ​ទទួល​ស្គាល់​ឬ​មិនទទួល​ស្គាល់​ជា​សិទ្ធិ​របស់​បណ្តាប្រទេស​ជា​មិត្ត។​ យើង​អត់​មាន​បង្ខំ​គេ​ទេ។​ យើង​មាន​ការ​គាំទ្រ​ប៉ុន្មាន ​យើង​មាន​ប៉ុណ្ណឹង។​ ហើយ​ឥឡូវ​ នេះ ​យើង​គិត​ថា ​អត់​មាន​ពេល​រង់ចាំ​ការ​ឯកភាព​ពី​(គណបក្ស​ជំទាស់​ទេ) ​ព្រោះ​ច្បាប់​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រាន់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រៀបចំ​ដឹកនាំ រដ្ឋ​សភា​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​…

សុខ ខេមរា
http://khmer.voanews.com/content/cambodia-ruling-party-officials-say-no-recognition-from-some-countries-is-not-a-problem/1766572.html