មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនបានបោះបង់តំណែងនៅក្នុងរដ្ឋសភា
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា មន្ត្រីជាន់ខ្ពស់មួយចំនួនធំរបស់គណបក្សកាន់អំណាច បានលាលែងពីតំណែងនៅក្នុងរដ្ឋសភារបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យ បេក្ខជនតំណាងរាស្ត្រ ដែលមានលេខរៀងក្រោមគេរបស់គណបក្សប្រជាជន កម្ពុជាទទួលបានអាសនៈនៅក្នុងរដ្ឋសភា។ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.មានប្រសាសន៍ថា “គណបក្សប្រជាជន កម្ពុជាបានបញ្ជូនលិខិតស្ដីពីការលាលែងពីតំណែងរបស់សមាជិក ខ្លួនមកឲ្យយើង បន្ទាប់ពីគណបក្សទទួលបានលិខិតលាលែងតំណែង”។ ក្នុងចំណោមក្រុមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលបាន លាលែងតំណែងនៅក្នុងរដ្ឋសភារបស់ខ្លួន ដើម្បីបើកផ្លូវឲ្យសមាជិក សភាវ័យក្មេងទទួលបានតំណែងនៅក្នុងរដ្ឋសភា គឺមាន រដ្ឋ មន្ត្រីចំនួន១៤រូប ក៏ដូចជា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជា និងលោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជាផង ដែរ។ បុគ្គលទាំងពីររូបនេះ គឺជាបុគ្គលដែលមានតំណែងខ្ពស់បំផុត នៅក្នុងឋានានុក្រមគណបក្សកាន់អំណាច។ ជាងពាក់កណ្ដាលនៃរដ្ឋមន្ត្រីចំនួន២៦រូបនៅខុទ្ទកាល័យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភាគច្រើនសុទ្ធតែទទួល បានអាសនៈនៅក្នុងរដ្ឋសភាផ្អែកលើតំណែងរបស់ខ្លួននៅក្នុងបញ្ជី បេក្ខជនតំណាងរាស្ត្រជាផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា ក៏ បានលាលែងពីតំណែងរបស់ខ្លួននៅក្នុងរដ្ឋសភាផងដែរ នៅមុនលទ្ធផលជា ផ្លូវការនៃការបោះឆ្នោតត្រូវបានប្រកាសដោយ គ.ជ.ប. កាលពីថ្ងៃ អាទិត្យ។…
Phorn Bopha
http://www.cambodiadailykhmer.com/news/5254/