មន្ត្រី CPP ឲ្យ CNRP ផ្តល់ភ័ស្តុតាងពីភាពមិនប្រក្រតីលើការបោះឆ្នោត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចកាលពី ថ្ងៃអង្គារ បានអំពាវនាវឲ្យគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិផ្តល់ភ័ស្តុតាង ច្បាស់លាស់អំពីការចោទប្រកាន់របស់ខ្លួនដែលថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតទូទៅកាលពីថ្ងៃអាទិត្យ។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការនៅក្រសួងការបរទេសបានបដិសេធមិនឆ្លើយតបថា តើនឹងមានភាពជាប់គាំងនយោបាយឬយ៉ាងណាទេ ខណៈដែលគណបក្សសង្គ្រោះជាតិបន្តបដិសេធលទ្ធផលនៃការបោះឆ្នោត។
លោក អ៊ុច បូររិទ្ធ បន្តថា៖ «បញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មីដែលពឹងផ្អែកលើឆន្ទៈនយោបាយ របស់គណបក្សប្រឆាំងដែលត្រូវទទួលស្គាល់ការពិត ហើយគេមិនគ្រាន់តែនិយាយ…! ពួកគេគួរមានភ័ស្តុតាងមិនមែនជាការអះអាងគ្មានមូលហេតុទេ ហើយប្រសិនបើគណបក្សសង្គ្រោះមានឆន្ទៈនយោបាយដើម្បីការអភិវឌ្ឍជាតិ ដែលអ្នកត្រូវបង្ហាញភ័ស្តុតាងច្បាស់លាស់ ហើយយើងនឹងចូលរួមដោះស្រាយបញ្ហាដើម្បីផលប្រយោជន៍ជាតិ»។
ការថ្លែងរបស់លោកបានធ្វើឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិបដិសេធលទ្ធផលនៃការបោះឆ្នោតកាលពី ថ្ងៃអាទិត្យ ដោយអះអាងនូវភាពមិនប្រក្រតីធ្ងន់ធ្ងរ។…
http://www.postkhmer.com/index.php/national/1-national-news/101603--cpp-cnrp-