លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រែល

លទ្ធផល​ជឋម និង​មិន​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​​ចេញ​ផ្សាយ​ដោយ​​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​បង្ហាញ​ថា នៅ​ក្នុង​ចំនួន ១២៣​កៅអី ឬ​អាសនៈ​ក្នុង​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៧​អាសនៈ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​អាសនៈ។ នៅ​ក្នុង​នោះ ខេត្ត​ដែល​​គណបក្ស​ទាំង​ពីរ​ទទួល​​បាន​អាសនៈ​ស្មើ​គ្នា​រួម​មាន ខេត្ត​កំពង់ឆ្នាំង មាន​ទាំង​អស់ ៤​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ២​អាសនៈ​ដូច​គ្នា។ ខេត្ត​កំពង់ស្ពឺ មាន ៦​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ៣​អាសនៈ​ម្នាក់។ ខេត្ត​កំពត មាន ៦​អាសនៈ​ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​ម្នាក់ ៣​អាសនៈ។ ខេត្ត​កំពង់ធំ មាន ៦​អាសនៈ​ គណបក្ស​ទាំង​ពីរ​ទទួល ៣​អាសនៈ​ដូច​គ្នា និង​ខេត្ត​តាកែវ មាន ៨​អាសនៈ គណបក្ស​ទាំង​ពីរ​ទទួល​បាន ៤​អាសនៈ​ដូច​គ្នា។ ចំណែក​ឯ​ខេត្ត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​​​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​ពោធិ៍សាត់។ ខេត្ត​បន្ទាយមានជ័យ មាន ៦​អាសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៤​អាសនៈ និង​គណបក្ស​​សង្គ្រោះ​ជាតិ ទទួល​បាន ២​អាសនៈ។ ខេត្ត​បាត់ដំបង មាន ៨​អាសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៥​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៣​អាសនៈ។…

http://www.rfa.org/khmer/news/politics/comfrel-preliminary-result-07302013041902.html