លីកាដូ​ថា​មាន​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​បន្លំ

ភ្នំពេញៈ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ នៅ​មណ្ឌល​ជា​ច្រើន ហាក់​ដូច​ជា​ត្រូវ​បាន​គេ​រៀប​ចំ​ដោយ​ចេតនា មុន​ការ​បោះ​ឆ្នោត ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​មួយ​ក្រុម​ធំ ពី​តំបន់​ផ្សេង បាន​ចូល​ទៅ​បោះ​ឆ្នោត​បន្លំ ក្នុង​ឃុំ​សង្កាត់ ដែល​ពួកគេ​គ្មាន​សិទិ្ធ​បោះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​អង្គ​ការ​លីកាដូ។ ករណី​មួយ​ដែល​បាន​លើក​ឡើង បាន​រៀប​រាប់​សិស្ស​សាកល វិទ្យាល័យ​រាប់​រយ​នាក់ ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ ទៅ​ស្រុក​ល្វា​ឯមខេត្ត​កណ្តាល​ដើម្បី​បោះឆ្នោត តាម​ការ​ណែនាំ​ពី​សាស្រ្តាចារ្យ ដែល​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ក្លែង​បន្លំ​ជា​អ្នក​បោះ​ឆ្នោត​ជា​លក្ខណៈ​ ប្រព័ន្ធ។ អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា ​ករណី​មួយ​ទៀត​ ដែល​អង្កេត​ឃើញ​ គឺ​ក្នុង​ខេត្ត​កណ្តាល ដែល​ពាក់ព័ន្ធ​នឹង​កម្មករ​ជាង​១០០​នាក់ ​មក​ពី​ការ​ដ្ឋាន​វាយ​ថ្ម ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវ​បាន​នាំ​ទៅ​មណ្ឌល​បោះឆ្នោត​ថ្មី នៅ​ស្រុក​ស្អាង​ ដើម្បី​បោះឆ្នោត បើ​ទោះ​បី​ជា​ពួក​គេ គ្មាន​លំនៅឋាន​នៅ​ទីនោះ​ក៏​ដោយ​។ នៅ​ការ​ដ្ឋាន​វាយ​ថ្ម គឺជា​កម្ម​សិទិ្ធរ​បស់​មន្រ្តី​គណបក្ស​កាន់​អំណាច​ មក​ពី​ស្រុក​ស្អាង។ យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ឈ្មោះ​ជាង ៣០ ភាគរយ លើ​បញ្ជី​បោះ​ឆ្នោត​ នៅ​មណ្ឌល​​ឃុំ​ស្អាង​ភ្នំ គឺជា​ឈ្មោះ​ជាន់គ្នា បើ​ធៀប​នឹង​អាត្រា​ទូទាំង​ប្រទេស​គឺ ២ ភាគ​រយ។ លោក​ស្រី Naly Pilorge នាយក​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ថា៖ «​យើង​កំពុង​រំពឹង​ថា មាន​បញ្ហា​ធំ​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ជា​ពិសេស ទាក់​ទង​នឹង​របាយការណ៍​អ្នក​បោះឆ្នោត​ខ្មោច ការ​ចុះ​​បញ្ជី​ច្រើន​ហួស​ហេតុ។ល។ ប៉ុន្តែ​ការ​បន្លំ​សន្លឹក​ឆ្នោត​ ដែល​យើង​បាន​មើល​ឃើញ គឺ​លើស​ពី​នេះ​»។ លោក​ស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​ការ​អង្កេត​ដែល​បាន​លម្អិត​ក្នុង​របាយការណ៍​នេះ​ បាន​បង្ហាញ​នូវ​ភាព​ចាំបាច់​ត្រូវ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ថែម​ទៀត ហើយ​នីតិវិធី​បន្ថែម​មុន​លទ្ធផល​បោះឆ្នោត អាច​បញ្ចប់​បាន»។…

http://www.postkhmer.com/index.php/national/1-national-news/103003-2013-08-27-03-37-52