លោកសម​ ​រង្ស៊ី ស្នើ​សុំ​ប្រធាន​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ចំនួន​បី ផ្អាក​​ការ​ផ្តល់​ប្រាក់​កម្ចី​ឬ​ប្រាក់​ជំនួយ​មក​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​

ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​​ស្នើ​សុំ​​ប្រធាន​​ស្ថាប័ន​​​ហិរញ្ញវត្ថុ​​អន្តរជាតិ​ចំនួន​​បី ដែល​មាន​​ទំនាក់​ទំនង ​​និង​​កំពុង​ត្រៀម​​រៀប​ចំ​​ចុះ​​កិច្ច​សន្យា​​ហិរញ្ញ​វត្ថុ​ជាមួយ​ រដ្ឋាភិបាល​​កម្ពុជា ​ផ្អាក​​ផ្តល់​ប្រាក់​កម្ចី​ ឬ​ប្រាក់​ជំនួយ​​​​មួយ​​រយៈ​​ ដោយ​​រង់​ចាំ​រដ្ឋា​ភិ​បា​ល​មួយ​​ស្រប​ច្បាប់​​កើត​​ពេញ​​រូប​រាង​​ជា​មុន​​ សិន។​ ​លិខិត​របស់​ លោក​សម ​រង្ស៊ី​ ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ទទួលបាន​នៅ​រសៀល​​ថ្ងៃទី​៨ ខែតុលា ​ឆ្នាំ​២០១៣​នេះ ហើយ​បាន​បញ្ជូន​ទៅកាន់​ប្រធាន​​ធនាគារ​អភិ​វឌ្ឍន៍​​អាស៊ី​ (ADB) ប្រធាន​ធនាគារ​ពិភព​លោក និង​​ប្រធាន​​​មូល​និធិ​​រូបិយ​​វត្ថុ​​​អន្តរ​ជាតិ​​ IMF ដែលមាន​ខ្លឹមសារ​ដូចៗ​គ្នា ​គឺ​ស្នើ​សុំ​​ឲ្យ​​ស្ថាប័ន​​​ហិរញ្ញ​វត្ថុ​​ទាំង​​​បី​​នេះ​ ផ្អាក​រាល់​កិច្ច​ការ​ផ្តល់​ប្រាក់​កម្ចី​​ ឬ​​ការ​បោះ​​វិនិយោគ​​ទុន​​ថ្មី​​ណា​​បន្ថែម​ទៀត ជាមួយ​​រដ្ឋាភិបាល​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន ។​…

នួន បូរិន
http://vodhotnews.com/16598