លោក​ហ៊ុន សែន​សម្រាល​ការ​រិះគន់

ភ្នំពេញៈ លោក ហ៊ុន សែន ដែល​ចាប់​ផ្តើម​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត​សម្រាប់​អាណត្តិ ទី ៥ កាល​ពី​ម្សិលមិញ បាន​ការពារ​ដំណើរការ​ប្រជុំ​សភា ដែល​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​តែ​មួយ និង​ហាក់​ដូចជា​បាន​សម្រាល ចំពោះ​ការ​រិះគន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ពហិការ​ការ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ពួក​គេ​និយាយ​ថា ដោយ​សារ​មាន​គណបក្ស​តែ​មួយ កិច្ច​ប្រជុំ​របស់​យើង​ខុស​ច្បាប់​។ ប៉ុន្តែ​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​សភា​ថ្ងៃ​នេះ និង​ម្សិលមិញ មិន​មាន​ការ​បិទ​ទ្វារ​ចាក់​សោ​រារាំង​តំណាង​រាស្រ្ត​ពី​គណបក្ស​ដទៃ មិន​ឲ្យ​ចូល​រួម​នោះ​ទេ»។ «យើង​មិន​អាច​ក្លាយ​ជា​ចំណាប់​ខ្មាំង របស់​នរណា​ម្នាក់​ទេ យើង​អនុវត្ត​ក្រប​ខ័ណ្ឌ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ក្នុង​អំឡុង​សម័យ​ប្រជុំ ៤០ នាទី កាល​ពី​ម្សិលមិញ តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ៦៨ រូប បាន​បោះឆ្នោត​តែង​តាំង​ថ្នាក់​ដឹក​នាំ​សភា និង​អនុម័ត​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ថ្មី។ លោក ហេង សំរិន បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជា​ប្រធាន សភា ហើយ​លោក ងួន ញ៉ិល បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជា​អនុ​ប្រធាន​ទី​មួយ​ចំណែក​ឯ​លោក​ស្រី ឃួន សុដារី បាន​ជាប់​ឆ្នោត​ជា​អនុ​ប្រធាន ទី ២។…

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104390-2013-09-25-03-00-59